ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបែ.កធ្លា.យវីដេអូ ព្រះសង្ឃ១អង្គនេះព្រមទទួលកំហុស និងនិមន្តចេញពីវត្តទៅស្រុកកំណើត​វិញហើយ​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិសែនជ័យ​បាន​ឱ្យ​ដឹង​ថា​ ករណីព្រះសង្ឃមួយអង្គ​​ប៉ះពាល់ក្មេងស្រីម្នាក់​នៅ​ចំណុចស្រះទឹក ក្នុងវីដេអូមួយ​ ​ត្រូវបានបែកធ្លាយ ​និង​បង្ហោះ​ចែក​ចាយ​ផ្អើលបណ្តាញសង្គម ព្រះអង្គមួយអង្គនោះ​ជាសាមណេរ មានព្រះនាម ចន…

រាជធានីភ្នំពេញ ៖ ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិសែនជ័យ​បាន​ឱ្យ​ដឹង​ថា​ ករណីព្រះសង្ឃមួយអង្គ​​ប៉ះពាល់ក្មេងស្រីម្នាក់​នៅ​ចំណុចស្រះទឹក ក្នុងវីដេអូមួយ​ ​ត្រូវបានបែកធ្លាយ ​និង​បង្ហោះ​ចែក​ចាយ​ផ្អើលបណ្តាញសង្គម ព្រះអង្គមួយអង្គនោះ​ជាសាមណេរ មានព្រះនាម ចន សីហា ព្រះជន្ម ១៨ឆ្នាំ ជាអតីតសមណសិស្សវត្តជម្ពូវ័ន(ឈប់រៀន) គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង​ស្រុកកំណើតភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្រោយពីបានទទួលព័ត៌មានពីវីដេអូខាងលើ ព្រះគ្រូចៅអធិការវត្ត និងថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ក្រោយពីបានសាកសួរលោកក៏បានឆ្លើយសារភាពថាព្រះអង្គពិតជាបានប្រព្រឹត្តដូចក្នុងវីដេអូ​ប្រាកដ​មែន ហើយសូមទទួលកំហុសនិងសូមនិមន្តចេញពីវត្តអរុណវតីទៅស្រុកកំណើតវិញ ។

តាមពុទ្ធវិន័យសិក្ខាបទទី៣ របស់សាមណេរ តាមរូបភាពនៃវីដេអូគឺមិនដល់ទោសនាសនង្គៈ (ផ្សឹក)ទេ គឺការពិន័យត្រឹមទណ្ឌកម្មមាន រែកទឹក ពុះអុសនិងជម្រះស្មៅជាដើម។

ដោយយោងទៅលើពុទ្ធវិន័យថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ក៏អនុញ្ញាតឱ្យសាមណេរខាងលើនិមន្តទៅស្រុកកំណើតវិញ នៅមុនម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ