ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុនសែន ដឹកនាំគណៈប្រតិភូទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន២ថ្ងៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន​សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​២​ថ្ងៃ ។ ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​ចិន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន​សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​២​ថ្ងៃ ។

ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​ចិន ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចាប់ពី​ថ្ងៃ ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ ។

គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ទស្សនកិច្ច​រួម​មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ទាក់ទង​ការ​បរទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​បណ្ឌិត ធន់ វ​ឌ្ឍ​នា អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា ព្រមទាំង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​ក្រសួង​/​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​របស់​ស្ថាប័ន​នីតិ​-​ប្បញ្ញត្តិ និង​រាជរដ្ឋាភិបាល ។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម ស៊ី ជី​ន​ពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ជាមួយ​ឯកឧត្តម វ៉ាង ហ៊ូ​នឹង ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​នៃ​ប្រជាជន​ចិន និង​ឯកឧត្តម ចាវ ឡី​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន ។

ស្រប​ពេល​ដែល​កម្ពុជា​-​ចិន បិទ​បញ្ចប់​ឆ្នាំ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​លើក​ទី​១​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង​មិត្តភាព​ដែកថែប លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សំដៅ​ធ្វើ​ឱ្យ កាន់តែ​ស៊ីជម្រៅ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ជំរុញ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង យុគសម័យ​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ