ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំសណ្តាប់ធ្នាប់​តាម​ផ្លូវសាធារណ:ឱ្យមានរបៀបរៀបរយ ត្រៀមបុណ្យសមុទ្រ

7 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ យោងតាមស្មារតីប្រជុំរបស់គណបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៅខណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៤ ស្ដីពីការរៀបចំសម្រាប់ធ្នាប់សោភ័ណភាពក្នុងក្រុងកំពតទាំងមូលដើម្បីត្រៀមពិធីបុណ្យសមុទ្រលើកទី១១ជុំទី3…

ខេត្តកំពត ៖ យោងតាមស្មារតីប្រជុំរបស់គណបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៅខណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៤ ស្ដីពីការរៀបចំសម្រាប់ធ្នាប់សោភ័ណភាពក្នុងក្រុងកំពតទាំងមូលដើម្បីត្រៀមពិធីបុណ្យសមុទ្រលើកទី១១ជុំទី3 នៅខេត្តកំពត។

តាមស្មារតីប្រជុំរបស់គណៈបញ្ជាការឯកភាពក្រុងកំពត ក្រោយពីថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2024 ស្ដីពីការចុះអនុវត្តរៀបចំលើផ្លូវសាធារណៈដើម្បីឲ្យមានរបៀបរៀបរយការពារសុវត្ថិភាពនិងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកុំឲ្យកើតមានឡើងក្នុងឱកាសពិធីរៀបចំបុណ្យសមុទ្រលើកទី ១១ ជុំទី៣ នៅខេត្តកំពតនាថ្ងៃ ១៤ដល់ថ្ងៃ១៦ខែធ្នូឆ្នាំ ២០២៤ ខាងមុខនេះ។

នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២៤នេះកម្លាំងក្រុមការងាររបស់គណៈបញ្ជាការឯកភាពក្រុងកំពតដឹកនាំដោយលោក ម៉ែន វណ្ណារ៉ាអភិបាលរងក្រុងដោយមានកម្លាំងចម្រុះចូលរួមពីកម្លាំងកងរាជអាវុធហត្ថក្រុងកំពតប្រជាការពារសង្កាត់អណ្ដូងខ្មែរមន្ត្រីមួយចំនួនក្នុងសាលាក្រុងកំពតនិងមន្ត្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់អណ្ដូងខ្មែរជាច្រើនរូបបានចូលរួមអនុវត្តការរៀបចំសណ្តាប់​ធ្នាប់លើផ្លូវសាធារណៈហើយជាដំបូងក្រុមការងារក្រុង បានចុះរៀបចំនូវចំណុចផ្លូវរង្វង់មូលមិត្តភាពកម្ពុជាកូរ៉េ(រង្វង់មូលទឹករលក)លើកំណត់ផ្លូវជាតិលេខ៣កំពត ខេត្តព្រះសីហនុ ចុះណែនាំដល់បងប្អូនអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវឱ្យបងប្អូនថយចូលទៅក្នុងបន្តិចដើម្បីកុំឲ្យប៉ះពាល់លើផ្លូវសាធារណៈដើម្បីការពារសុវត្ថិភាពនិងសណ្ដាប់ធ្នាប់លើផ្លូវឲ្យបានល្អត្រៀមពិធីបុណ្យសមុទ្រនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៤ខាងមុ ខនេះ។

លោកម៉ែន វណ្ណារ៉ា អភិបាលរងក្រុងកំពត បានមានប្រសាសថា ការចុះរៀបចំសណ្តាប់ធ្នាប់លើផ្លូវសាធារណ: ដោយក្រុមការងារគណបញ្ជាការឯកភាពក្រុងដែលដឹកនាំដោយលោកផ្ទាល់នាពេលនេះ យើងចុះរៀបចំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋអាជីវករដែលដាក់តាំងលក់ម្ហូបអាហារនៅលើចិញ្ចើមផ្លូវកំលាំងក្រុមការងារយើងបានសំណូមពរដល់បងប្អូនឱ្យរំកិលចូលក្នុងបន្តិចដើម្បីការពារកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរដោយប្រការណាមួយជាយថាហេតុ ក្រោយពីការចុះណែនាំនិងសំណូមពរពីក្រុមការងារ យើងឃើញថាបងប្អូនយើងគោរពតាមសំណូមពរយ៉ាងល្អប្រសើរដោយមិនមានការជំទាស់ឬតវ៉ាអ្វីឡើយ។

លោកបានបន្តទៀតថា: ថ្ងៃនេះក្រុមការងារយើងចុះរៀបចំ ចំណុចរង្វង់មូលទឹករលក ក្នុងភូមិទ្វីខាងជើងសង្កាត់អណ្តូងខ្មែរ ចាប់ពីថ្ងៃទី២៩រហូតទៅ យើងបន្តចុះរៀបចំរហូតតាមបណ្តោយផ្លូវជាតិលេខ៣ ដែលជាផ្លូវសាធារណ:ក្នុងក្រុងទាំងមូលដើម្បីឲ្យមានសណ្តាប់ធ្នាប់ល្អមានសោភណ័ភាពល្អឲ្យសក្ត័សមជាទីក្រុងគំរូដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្តនាឱកាសបុណ្យសមុទ្រនាពេលខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ