ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវធ្លា.ក់ខ្យល់​បានមកដល់ហើយ សូមថែរក្សា​សុខភាពទាំងអស់គ្នា​

8 ម៉ោង មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​៖ ខ្យល់​រដូវ​ចុងឆ្នាំ​ដែល​បោកបក់​ពី​ជើងភ្នំ​កំចាយ ចាប់ផ្តើម​ធ្លាក់​ហើយ​មក​លើ​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស ឃុំ​ដែល​ជាប់​នឹង​ជើងភ្នំ​កំចាយ​បូកគោ ។ បើ​តាម​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា ចាប់ពី​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ វិច្ឆិកា​រហូត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​នេះ…

ស្រុក​ព្រៃ​នប់​៖ ខ្យល់​រដូវ​ចុងឆ្នាំ​ដែល​បោកបក់​ពី​ជើងភ្នំ​កំចាយ ចាប់ផ្តើម​ធ្លាក់​ហើយ​មក​លើ​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស ឃុំ​ដែល​ជាប់​នឹង​ជើងភ្នំ​កំចាយ​បូកគោ ។

បើ​តាម​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា ចាប់ពី​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ វិច្ឆិកា​រហូត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​នេះ ស្ថានភាព​ខ្យល់​មិន​ទាន់​មាន​លក្ខណៈ​ប៉ះពាល់​លំនៅ​ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ទេ ។

មន្ត្រី​ដដែល​បាន​ថ្លែង​ថា នេះ​ជា​ស្ថានភាព​ខ្យល់​ធ្លាក់​រដូវ​ចុងឆ្នាំ​នេះ​តែង​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខាន​ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ​ខ្យល់​ខ្លាំង និង​ឆ្នាំ​ខ្លះ​មិនសូវ​ខ្លាំង ហើយ​ខ្យល់​ចុងរដូវ​នេះ គឺ​មាន​ចាប់ពី​ពាក់​កណ្ដាលខែ​១១​ចុងឆ្នាំ​រហូត​ដល់​ខែមករា​ដើមឆ្នាំ​ក៏​មាន ។

យ៉ាងណា សូម​បងប្អូន​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឱ្យ​ខ្ជាប់ខ្ជួន ចៀសវាង​ជំងឺ​ដ​ង្កា​ត់​ទាំងឡាយ​មក​បៀតបៀន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ