ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យខួរក្បាលកូនលូតលាស់បានពូកែខ្លាំង។ តើមានកន្លែងណាខ្លះទៅ?
ក្រោយពេលដែលកូនកើតបានប៉ុន្មានខែ ដៃរបស់កូននឹងចាប់ផ្តើមចេះចាប់របស់ហើយ។ ដូចនេះ អ្នកម្តាយគួរតែស្ទាបម្រាមដៃរបស់កូនឲ្យបានច្រើន ដើម្បីឲ្យដៃកូនប្រតិកម្មច្រើន។ ការធ្វើបែបនេះ ដើម្បីវឹកហាត់ខួរក្បាលរបស់កូន ធ្វើឲ្យកូនកាន់តែឆ្លាត និងពូកែខ្លាំង។
ពោះក៏ជាផ្នែកដែលទាក់ទងនឹងខួរក្បាលកូនដែរ។ ដូចនេះ អ្នកម្តាយអាចស្ទាបពោះរបស់កូនបាន ដើម្បីឲ្យខួរក្បាលរបស់កូនលូតលាស់បានកាន់តែល្អ។ ជាពិសេស ពេលដែលកូនហើមពោះ អ្នកម្តាយអាចម៉ាស្សាឲ្យកូនបាន ព្រោះអាចធ្វើឲ្យអាការៈកូនធូរស្បើយជាងមុនបាន។
នៅពេលដែលអ្នកម្តាយទំនេរ អាចធ្វើការម៉ាស្សាបាតជើងកូនបាន ព្រោះអាចធ្វើឲ្យឈាមក្នុងរាងកាយកូនដើរបានល្អ ថែមទាំងអាចធ្វើឲ្យខួរក្បាលកូនលូតលាស់បានខ្លាំងពូកែផងដែរ។ ដូចនេះ អ្នកម្តាយអាចធ្វើតាមវិធីទាំងនេះ ដើម្បីឲ្យកូនមានខួរក្បាលដែលឆ្លាតខ្លាំងបាន៕
ចែករំលែកព័តមាននេះ