ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ហាញ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច«​ព្នង»​ជា​លើក​ដំបូង​ ភ្ញៀវ​ទេសចរ​ចាប់អារម្មណ៍​ខ្លាំង

9 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​លើក​ដំបូង​ដែល​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង ត្រូវ​បាន​រៀបចំ​បង្ហាញ​ក្នុង​មហោស្រព​បុណ្យ​ភូមិ​(​មាន​ជើង​) ស​ង្កើ​ត​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន រួម​ទាំង​ជនជាតិ​បរទេស បាន​ចូល​មក​ទស្សនា​នូវ​វប្បធម៌​ប្រពៃណី ម្ហូបអាហារ និង​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច…

ខេត្តមណ្ឌលគិរី ៖ ជា​លើក​ដំបូង​ដែល​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ព្នង ត្រូវ​បាន​រៀបចំ​បង្ហាញ​ក្នុង​មហោស្រព​បុណ្យ​ភូមិ​(​មាន​ជើង​) ស​ង្កើ​ត​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន រួម​ទាំង​ជនជាតិ​បរទេស បាន​ចូល​មក​ទស្សនា​នូវ​វប្បធម៌​ប្រពៃណី ម្ហូបអាហារ និង​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​រៀបចំ​ឡើង​នៅ​ជើងភ្នំ​ដោះ​ក្រមុំ នា​ថ្ងៃ​ទី​២៣ និង​២៤​ខែវិច្ឆិកា ឆ្នាំ​២០២៤​។

អ្នកចូលរួម​ព្រឹត្តិការណ៍​ខាងលើ បាន​ទស្សនាការ​លេង​តន្ត្រី​របស់​ជនជាតិ​ដើម​ភាគតិច ល្បែង​កំសាន្ត ដូច​ជា​ការ​ដើរ​លើ​បំពង់​ឬ​ស្សី ព្រមទាំង​បទ​បង្ហាញ​ពី​ការ​ចម្អិន​សម្ល​ប្រូង និង ពិធី​កាប់​ក្របី​ផឹកស្រា ។

លោក សកល កិ​ត្យា សហ​ស្ថាបនិក​នៃ​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ និង​ជា​អ្នកដឹកនាំ​មហោស្រព​សិល្បៈ​បុណ្យ​ភូមិ​មាន​ជើង បាន​លើក​ឡើង​ថា «​ឆ្នាំ​នេះ​យើង​ពិតជា​ចង់​ឃើញ​អ្នកស្រុក​បុណ្យ​ភូមិ​មាន​ជើង មក​ទទួល​នូវ​បទ​ពិសោធន៍​មួយ​នេះ ក៏​ដូច​ជា​មក​ចូលរួម​ស្វែង​យល់​ពី​បងប្អូន​ជនជាតិ​ដើម​ភាគតិច សត្វ​ដំរី និង មក​ទស្សនា​ខេត្តមណ្ឌលគិរី​ដែល​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ហើយ​ក៏​ជា​ដង្ហើម​នៃ​ភូមិភាគ​ឦសាន អោយ​បាន​ច្រើន​កុះករ​។

លោក​បន្ត​ថា នា​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា មហោស្រព​បុណ្យ​ភូមិ​មាន​ជើង និង មានការ​បង្ហាញ កម្ម​ពិសេស​គឺ ដំរី​លេងខ្លួន ជា​មាតិកា​ថ្មី​មួយ​ដែល​យើង​ចង់​បង្ហាញ​ពី​សត្វ​ដំរី នៅ​ខេត្តមណ្ឌលគិរី យើង​ខាន​ឃើញ​ដំរី​តែ​ខ្លួន​ស្អាត​យូរហើយ ចឹ​ង​លើក​នេះ​បុណ្យ​ភូមិ​មាន​ជើង​នឹង​នាំ​ការ​ភ្ញាក់ផ្អើល​មួយ​ដល់ អ្នកស្រុក​បុណ្យ​ភូមិ​មាន​ជើង គឺ​ដំរី​លេងខ្លួន ។

សូម​បញ្ជាក់​ថា មហោស្រព​សិល្ប​: បុណ្យ​ភូមិ​មាន​ជើង​រៀបចំ​ដោយ​: ភ្លើង​គប់ បុណ្យ​ភូមិ ដែល​មានការ​សហការ​រៀបចំ​: UNICEF Cambodia – ដើម្បី​កុមារ​គ្រប់​រូប​។ ដោយឡែក​នា​រាត្រី​ថ្ងៃ​ទី​មួយ មានការ​ប្រគំ​តន្ត្រីសម័យ​ដើម្បី​អបអរសាទ​ទិវា​កុមារ​ពិភពលោក​ផង​ដែរ ហើយ​ការ​ប្រគំ​តន្ត្រី​សម័យនេះ ក៏​មានការ​ចូលរួម​ពិ​សិល្បករ សិល្ប​ការិនី​ល្បី​ៗ​ជា​ច្រើន​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ