ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាលបេះដូងខេត្តកំពង់ស្ពឺ បង្ក្រា.បបាន១​ដង្ហើម​ចង្រិតដែរ ល្បែ.ងអនឡាញដ៏ធំ១កន្លែង បើក​លេ.ងឡើងវិញហើយ ក្រោយសមត្ថកិច្ចបង្ក្រា.បម្តងស្ងាត់ៗគ្មានអ្នកណាដឹង

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងខាងកើតផ្សារកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបើកដំណើរការលេងឡើងវិញហើយ២៤ម៉ោងលើ២៤ម៉ោង​ ក្រោយពីការបង្ក្រាបរបស់សមត្ថកិច្ចស្ងាត់ៗកន្លងទៅគ្មានអ្នកណាដឹង។ ការបើកលេងល្បែងស៊ីសងដែលថ្នាក់ដឹកនាំកំពូលធ្លាប់ប្រតិកម្មហើយបញ្ជារឱ្យមានការបិទល្បែង​អនឡាញនេះឱ្យអស់ផងនោះ…

ខេត្តកំពង់ស្ពឺ ៖ ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងខាងកើតផ្សារកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបើកដំណើរការលេងឡើងវិញហើយ២៤ម៉ោងលើ២៤ម៉ោង​ ក្រោយពីការបង្ក្រាបរបស់សមត្ថកិច្ចស្ងាត់ៗកន្លងទៅគ្មានអ្នកណាដឹង។

ការបើកលេងល្បែងស៊ីសងដែលថ្នាក់ដឹកនាំកំពូលធ្លាប់ប្រតិកម្មហើយបញ្ជារឱ្យមានការបិទល្បែង​អនឡាញនេះឱ្យអស់ផងនោះ ធ្វើឱ្យលោកអភិបាលរងខេត្តកំពង់ស្ពឺប្រតិកម្មខ្លាំងជាមួយទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនោះ ។ ប៉ុន្តែមកដល់ពេលនេះ​ស្រាប់តែ​បន្តបើកលេងឡើងវិញ ក្រោយបង្ក្រាបបានត្រឹមមួយដង្ហើមចង្រឹតហើយធ្វើការដោះលែងវិញស្ងាត់ៗនោះ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រតិកម្មខ្លាំងៗលើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំមួយកន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើននិងអាជ្ញាធរ ក្រោយដោះលែងមកវិញ ដែលការប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកសារព័ត៌មានប្រចាំខេត្តកាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់ទៅឯកឧត្តមអភិបាលខេត្តថាគួរធ្វើយ៉ាងម៉េចរឿងនិង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបម្តងរួចមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។

សូមរំលឹកផងដែរថា ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនេះស្ថិតនៅមិនឆ្ងាយពី បញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺនោះទេ ពោលគឺខាងកើតផ្សារកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ កណ្តាលទីប្រជុំជនក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់មនុស្សនិងរឹបអូសឧបករណ៍ល្បែង អនឡាញ ល្បែងស៊ីសងនោះ ប៉ុន្តែការបង្ក្រាបនោះបានត្រឹមតែមួយដង្ហើមចង្រឹតតែប៉ុណ្ណោះហើយក៏បានធ្វើដោះលែងឱ្យមានសេរីភាពទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺនោះទេ ហើយករណីនេះលេចឮព័ត៌មានថាមានការអន្តរាគមន៍ពីថ្នាក់លើៗ ប៉ុន្តែមិនមានប្រភពច្បាស់លាស់ថា ថ្នាក់លើត្រឹមណានោះទេ!។ ហើយក្រោយធ្វើការដោះលែងមួយរយៈក្រោយនេះ អាជីវកម្មល្បែងអនឡាញដ៏ធំមួយកន្លែងនេះក៏បានបើកដំណើរលេងឡើងវិញលើទីតាំងដដែល២៤ម៉ោង លើ២៤ម៉ោងតែម្តង ដោយបិទបាំងវាំងនននិងមានអ្នកអង្គុយយាមទ្វារយ៉ាងម៉ត់ចត់បំផុតនិងមានអ្នកចេញចូលទៅលេងល្បែងមិនចេះដាច់នោះទេ ចំណែកអ្នកកាសែតត្រូវគេហាមចូល ។

ពាក់ព័ន្ធនិងករណីបើកលេងឡើងវិញនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាម្ចាស់ករណីធ្លាប់បង្ក្រាបលើកមុននោះមិនមានការឆ្លើយតបជាមួយអ្នកសារព័ត៌មាននោះទេ ។ រីឯលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានអះអាងថាចាំលោកឱ្យអធិការនគរបាលក្រុងច្បារមនចុះទៅមើល។

ចំណែក លោក ទឹម ផានូ អភិបាលក្រុងច្បារមនបានឱ្យដឹងថាចាំលោកចុះទៅឆែកមើលទីតាំងនោះ ពីព្រោះថាលោកអត់ដែលបានទៅតាមផ្លូវហ្នឹងទេ។

ជុំវិញការបើកអាជីវកម្មល្បែងស៊ីសងអនឡានដ៏ធំមួយកន្លែងនេះ មហាជនបានធ្វើការរិះគន់ចំៗថា ឱ្យគេខ្លាចអាជ្ញាធរសមត្ថកិច្ចយ៉ាងម៉េច បើធ្វើការបង្ក្រាបបានម្តងហើយ បែរជាធ្វើការដោះលែងទៅវិញត្រឹមតែមួយដង្ហើមចង្រឹត សូម្បីតែឧបករណ៍ល្បែងក៏ប្រគល់ឱ្យគ្មានសល់ មិនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ខុសពីការបង្ក្រាបអ្នកលេង បៀរ អាប៉ោងតាមភូមិដែលលេងត្រឹមតែ៥០០ទៅ១០០០រៀលគឺចាប់ហើយបញ្ជូនទៅតុលាការអនុវត្តទោសរាប់ខែ ហើយអ្នកខ្លះទៀតរត់ការដោះលែងអស់លុយរាប់ពាន់ដុល្លារដើម្បីមានសេរីភាពវិញ។

មហាជនវិភាគថានេះជាស្តង់ដារច្បាប់ពីរខុសគ្នា គឺច្បាប់ស្មើគ្នាដូច«ម្រាមដៃ» យ៉ាងពិតប្រាកដ​ដែលអ្នកច្បាប់បានអនុវត្តមកលើប្រជាពលរដ្ឋ គេថាគួរតែអនុវត្តឱ្យដូចគ្នាដើម្បីឱ្យមានតម្លាភាព ជៀសវាងអ្នកមានលុយមិនខ្លាចសមត្ថកិច្ចអាជ្ញាធរ ដោយដឹងថាលុយអាចសម្រាលសភាពការណ៍និងអាចដោះដូរជាមួយសិរីភាពបាន ។

អ្នកខ្លះថា មេខ្លោងធំបើកល្បែងបានចំណាយរាប់សែនដុល្លារ ទើបបានដោះលែងទាំងមនុស្ស និងឧបករណ៍ មិនដឹងជាពិត១០០ភាគរយដែរឬយ៉ាងណាទេ…ហេ! ហេ! ។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ
លោក ទឹម ផានូ អភិបាលក្រុងច្បារមន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ