ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN​ចាត់​ទុក​បទ​ឈប់​បា.ញ់​នៅ​លី​ប​ង់ជា​ពន្លឺ​សន្តិ​ភាព​សម្រាប់​មជ្ឈិម​បូព៌ា

12 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​ហ្គូតេរ៉េ សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​​អាច​ក្លាយ​ជា​ពន្លឺ​នៃ​​សេចក្ដី​សង្ឃឹម​ជា​លើក​ដំបូង​​ថា​ទៅ​ថ្ងៃ​អនា​គត​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​​ស្គាល់​​​ពន្លឺ​សន្តិ​ភាព​​ជាក់​ជា​មិន​ខាន​ឡើយ​។ បទ​ឈប់​បាញ់​នេះ​បាន​ចូល​ជា​ធរ​មាន​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ត​ទៅ​។ ​ប្រជា​ជន​លីបង់​ដែល​​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​មាន​ចិត្ត​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​។ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ ឬ​មធ្យោបាយ​ដទៃ​ទៀត​ដើម្បី​​វិល​ត្រឡប់​ទៅ​​ផ្ទះ​​​វិញ​។ លោក​ហ្គូតេរ៉េ​យល់​ថា​វា​ជា​រឿង​សំខាន់​ដែ​ល​ភាគីហត្ថ​លេខី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​នេះ​​​ប្ដេជ្ញា​គោរព…

ទី​ក្រុង​ញូយ៉ក៖ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ លោក​ហ្គូតេរ៉េ សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​​អាច​ក្លាយ​ជា​ពន្លឺ​នៃ​​សេចក្ដី​សង្ឃឹម​ជា​លើក​ដំបូង​​ថា​ទៅ​ថ្ងៃ​អនា​គត​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​​ស្គាល់​​​ពន្លឺ​សន្តិ​ភាព​​ជាក់​ជា​មិន​ខាន​ឡើយ​។ បទ​ឈប់​បាញ់​នេះ​បាន​ចូល​ជា​ធរ​មាន​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ត​ទៅ​។

​ប្រជា​ជន​លីបង់​ដែល​​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​មាន​ចិត្ត​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​។ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ ឬ​មធ្យោបាយ​ដទៃ​ទៀត​ដើម្បី​​វិល​ត្រឡប់​ទៅ​​ផ្ទះ​​​វិញ​។ លោក​ហ្គូតេរ៉េ​យល់​ថា​វា​ជា​រឿង​សំខាន់​ដែ​ល​ភាគីហត្ថ​លេខី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​នេះ​​​ប្ដេជ្ញា​គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​យ៉ាង​ពេញ​​ទំហឹង​។

នៅ​ពេល​នេះ​ លោក​ហ្គូតេរ៉េ​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ស្រុក​កំណើត​របស់​លោក​ឯ​ទី​ក្រុង​លីស​ស្បូន (Lisbon) ប្រទេស​ព័រ​ទុយ​ហ្កាល់​។ ប៉ុន្តែ​លោក​ត្រូវ​តែ​ឆ្លៀត​ថ្លែង​សុន្ទរ​កថា​សង្ខេប​ដូច​ខាង​លើ​នេះ​ផ្ញើ​ជូន​សហ​គមន៍​អន្តរ​ជាតិ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដោយ​សារ​តែ​វា​​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ និង​ជា​របត់​នយោបាយ​ថ្មី​នៅ​មជ្ឈិម​បូព៌ា​។​​​

អ្នក​ខ្លះ​​សង្ឃឹម​​​ថា​ទៅ​ថ្ងៃ​​ខាង​មុខ​​ក៏​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​រវាង​អ៊ី​ស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​​ផង​ដែរ​។ ​តិច​ឬ​ច្រើន​ កិច្ច​ព្រម​ព្រៀង​នៅ​លីបង់​​​ជា​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សន្តិ​ភាព​នៅ​មជ្ឈិម​បូព៌ា​​។ លោក​ហ្គូតេរ៉េ​ថ្លែង​​ថា​​​កង​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​​​ត្រៀម​ខ្លួន​​ដើម្បី​តាម​ដាន​​​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​​​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ លោក​​​ក៏​សូម​អំពាវ​នាវ​​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ផង​ដែរ​។ លោក​ថ្លែង​ថា​លោក​បាន​ទទួល​ដំណឹង​ស្ដី​ពី​បទ​ឈប់​បាញ់​នៅ​លីបង់​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ​លោក​ថ្លែង​ថា​នៅ​ទី​បំផុត​ស្បៃ​អន្ធ​កា​ដ៏​​ខ្មៅ​ងងឹត​​ដែល​គ្រប​ដណ្ដប់​​ទៅ​លើ​ប្រទេស​លីបង់​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​កន្លង​មក​​នេះ​​​ចាប់​ផ្ដើម​​មាន​ពន្លឺ​ឡើង​វិញហើយ​​ជា​លើក​ដំបូង​។​

លោក​ហ្គូតេរ៉េ​ចាត់​ទុក​ថា​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មហា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ក្រៃ​លែង​។ ជា​ពិសេស​ រឹត​តែ​សំខាន់​ខ្លាំង​សម្រាប់​ប្រជា​ជន​ស៊ីវិល​ដែល​បាន​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​បង្ហូរ​ឈាម​នេះ​។ ចំពោះ​សំណួរ​ថា​តើ​បទ​ឈប់​បាញ់​នេះ​អាចឋិត​ថេរ​​​ចីរ​កាល​យូរ​អង្វែង​ជា​រៀង​រហូត​ឬ​យ៉ាង​ណា​។ អ្នក​ខ្លះនៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​១០០%​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​ប្រេសិត​ពិសេស​របស់​អាមេរិក​ លោក​អាម៉ូស ហូស​ស្តែន (Amos Hochstein) ថ្លែង​ថា​បទ​ឈប់​បាញ់​នេះ​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ ហើយ​មិន​មែន​ជា​បទឈប់​បាញ់​ត្រឹម​តែ​រយៈ​ពេល​៦០​ថ្ងៃ​នោះ​ទេ​។ លោក​ជា​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា។ ​​​លោក​ចង់​សង្កត់​ធ្ងន់​ថា​គេ​ត្រូវ​តែ​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​ដោយ​សន្សឹម​ៗ ​ជា​ជាង​ធ្វើ​ឡើង​ទាំង​ប្រញាប់​ប្រញាល់​។

​លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​មិន​ចង់​ឱ្យ​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែល​ដូច​​​ករណី​​​ឆ្នាំ​២០០៦​នៅ​ពេល​ក្រុម​ហេស​បូឡា និង​អ៊ីស្រាអែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​។ ភាគី​ទាំង​២​ពិត​ជា​បាន​ផ្អាក​ប្រយុទ្ធ​គ្នា​មែន​ ប៉ុន្តែ​ឈប់​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។ មូល​ហេតុ​ដោយ​សារ​ភាគី​ទាំង​២​ឯក​ភាព​គ្នា​នៅ​លើ​តែ​បបូរ​មាត់​។ ប៉ុន្តែ​ជាក់​ស្ដែង​ពួក​គេ​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ពេញ​លេញ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ