ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ជាង​៤០​លាន​នាក់ ​ទូ​ទាំង​ពិភពលោក ​កំពុង​រស់នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍ ​ខណៈ​ភាគី​ច្រើន​ជា​ស្ត្រី និង​កុមារី

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ទោះបីជា​មានការ​អភិវឌ្ឍន៍​ជា​ច្រើន​ទសវត្សរ៍​ ក៏​ដោយ​ នៃ​ការ​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍​ក្តី បើ​យោង​តាម​អង្គការ​ UN AIDS បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល​៤០​លាន​នាក់…

រាជធានី​ភ្នំពេញ ​៖ ​ទោះបីជា​មានការ​អភិវឌ្ឍន៍​ជា​ច្រើន​ទសវត្សរ៍​ ក៏​ដោយ​ នៃ​ការ​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍​ក្តី បើ​យោង​តាម​អង្គការ​ UN AIDS បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល​៤០​លាន​នាក់ ​នៅ​ទូ​ទាំង​ពិភពលោក​ កំពុងរស់នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍ ដែល​ជាង​ពាក់កណ្តាល​ នៃ​ពួក​គេ​ជា​ស្ត្រី និង​កុមារី​ ស្រប​នឹង​តាម​របាយការណ៍ ការ​ឆ្លង​ថ្មី ប្រមាណ ១.៣លាន​នាក់ ​ជា​រៀង​រាល់​ឆ្នាំ ​។ ទាក់ទិន​នឹង​ជំងឺ​អែ​ដស៍​នេះ​ដែរ អង្គការ​ថែ ទាំ​សុខភាព​អ្នកជំងឺអេ​ដស៍ ​បាន​អំពាវនាវ​ថា ការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ មិន​ទាន់​បញ្ចប់​ទេ ​គឺ​ត្រូវធ្វើ​រហូត​ដល់​ពេល​មេរោគអេ​ដស៍រ​លាយ​បាត់ ។

ព្រះរាជាណាចក្រ​កម្ពុជា​យក ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ការ​ទទួលស្គាល់ ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នោះ​ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា​ ​សម្រាប់​ឆ្នាំ​នេះ​ នឹង​មាន​រៀបចំ ព្រឹត្តិការណ៍​រំលឹក​ ទិវា​ពិភពលោក​ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១ ខែធ្នូ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ថា «​ការ​ប្រយុទ្ធ​នឹង​មេ​រោគ​អេ​ដស៍​/ជំងឺអេដស៍ មិន​ទាន់​បញ្ចប់​ទេ» ។

ព្រឹត្តិការណ៍​នេះ ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង លើកកម្ពស់​កា​របង្កា​រការ​ឆ្លង​មេរោគ​អេ​ដស៍ ការ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍ ការ​ព្យាបាល និង​គាំទ្រ​ដល់​អ្នក ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូ​ទាំង​ពិភពលោក​ ។

ការ​មាក់ងាយ និង​ការ​រើសអើង​បាន​បន្ត​រារាំង​បុគ្គល​ពី​ការ​ស្វែងរក​ការ​ថែទាំ​ចាំបាច់ ហើយ ប្រជាជន​គន្លឹះ​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​ច្រើន​ក្នុង​ការ​ទទួល​បានការ​ព្យាបាល​។ ព្រឹត្តិការណ៍​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នឹង​ផ្តោត​លើ បញ្ហា​ប្រឈម​ទាំងនេះ ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ ដើម្បី​កំណត់​ការ​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ដែល ជា​អាទិភាព​លើ​របៀបវារៈ​សុខភាព​សាធារណៈ​ថ្នាក់​ជាតិ និង​ពិភពលោក​ ។

អង្ក​ការ​មូលនិធិ​ថែម​ទាំង​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា ​បាន​បញ្ជាក់​ថា ទោះបីជា​ទទួលបាន​ជោគជ័យ​ពី​មុន​ក៏​ដោយ ការ​កើនឡើង ​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍​ថ្មី ​ក្នុង​ចំណោម​ប្រជាជន​គន្លឹះ មាន​ន័យ​ថា​ យើង​មិន​ទាន់​ពេញចិត្ត​នៅឡើយ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​ ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់ការ​បង្ការ ការ​ព្យាបាល និង​សេវា​ថែទាំ​មេរោគ​អេ​ដស៍ ដោយ​ធានា​ថា​ ពុំ​មាន​នរណា​ម្នាក់​ត្រូវ​មើល​រំលង​ឡើយ​»​ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖ «​នៅ​ពេល​យើង​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ យើង​ទទួលស្គាល់​ថា «​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេ​ដស៍​/ ជំងឺអេដស៍ មិន​ទាន់​បញ្ចប់​ទេ​» ហើយ​យើង បញ្ជាក់​ឡើង​វិញ​ នូវការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បញ្ចប់​ជំងឺអេដស៍​ដោយ ការ​លើកកម្ពស់​គោលនយោបាយ​រួម​គ្នា និង​ធានា​ឱ្យ​មាន​លទ្ធភាព​ទទួល​បានការ​ធ្វើតេស្ត និង​ការ​ព្យាបាល​សម្រាប់​ប្រជាជន​គ្រប់​រូប​» ​។

ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ ​ដើរតួ​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកតស៊ូមតិ ​ចំពោះ​មេរោគ​អេ​ដស៍​/ជំងឺអេដស៍ ដើម្បី​ទទួលស្គាល់​វឌ្ឍនភាព​ដែល​បាន​ទទួល ចង​ចាំ​រំ​លឹក​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាក់ទង​នឹង​ជំងឺអេដស៍ និង​អ្នក​ដែល​បន្ត​ការ​ប្រយុទ្ធ និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទូ​ទាំង​ពិភពលោក​ប្តេជ្ញា​ផ្តល់​ធនធាន​ចាំបាច់ និង​ការ​គាំទ្រ​ផ្នែក​នយោបាយ​ ដើម្បី​បញ្ចប់​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ