មិនធម្មតា ! Samsung Galaxy A16 បង្ហាញខ្លួនផ្លូវការជាមួយ ស៊ុបភើ ស្គ្រីន ! ស៊ុបភើ កាមេរ៉ា ! ឡើងម៉ាអេម
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២៤ ៖ នៅចុងឆ្នាំ 2024 នេះ…
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២៤ ៖ នៅចុងឆ្នាំ 2024 នេះ…
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២៤ ៖ នៅចុងឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានបង្ហាញវត្តមានស្មាតហ្វូនជាច្រើនដែលសុទ្ធសឹងតែជាស៊េរីកំពូលស្មាតហ្វូន មិនថាជាអេក្រង់លាត ឬ អេក្រង់បត់នោះទេ ដើម្បីបំពេញតម្រូវការអតិថិជនគ្រប់លំដាប់ថ្នាក់ ។ ហើយក្នុងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតគឺ Samsung Galaxy A16 ដែលជាស្មាតហ្វូនលំដាប់ថវិកា ប៉ុន្តែមុខងារ និងគ្រឿងបំពាក់លើខ្លួន គឺឱ្យអួយហ្ម៎ង !
កម្មវិធីសម្ពាធជាផ្លូវការនេះ ត្រូវបានធ្វើឡើងនៅក្នុងហាងទំនើប សាមសុង (Samsung Premium Store) ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោក អ៊ា សេងតុង អគ្គនាយករងក្រុមហ៊ុន ជីប ម៉ុង ត្រេដឌីង និងលោក ខ្លូត ពិសិដ្ឋ ប្រធានផ្នែកផលិតផលសាមសុង ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ ។ ក្នុងនោះក៏មានការចូលរួមពីខាង Influencer អ្នកជំនាញខាងប្រព័ន្ធតិចណូឡូជីនៅលើ ស្មាតហ្វូន ដោយបានធ្វើការបង្ហាញ និងចែករំលែកបទពិសោធន៍ ក៏ដូចជាគន្លឹះនៃប្រើប្រាស់ មុខងារមួយចំនួនពី Galaxy A16 យ៉ាងលម្អិតទៀតផង ។
លោក អ៊ា សេងតុង បានបញ្ចេញនូវចំណាប់អារម្មណ៍ដែរថា “ខ្ញុំអាចនិយាយបានថា Samsung Galaxy A16 នេះ គឺជាស្មាតហ្វូនលំដាប់ថវិកាដែលកម្រ រកបាន ព្រោះដោយសារតែគុណភាពល្អហួសពីតម្លៃតែម្ដង មិនថាជាអេក្រង់ កាមេរ៉ា ប្រព័ន្ធដំណើរការ កម្លាំងថាមពលថ្ម និងប្រព័ន្ធការពារជម្រាបទឹក គឺសុទ្ធតែមានសមត្ថភាពខ្លាំង ជាពិសេសមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ថែមទៀត” ។
ហើយទាំងនេះ គឺជាចំណុចដ៏ពិសេស និងលក្ខណសម្បត្តិដ៏ទាក់ទាញរបស់ស្មានហ្វូន Galaxy A16 ៖
*Galaxy A16
និយាយមែន ! Samsung Galaxy A16 ជាស្មាតហ្វូនលំដាប់ថវិកាពិតមែន ប៉ុន្តែបំពាក់សុទ្ធតែស៊ុបភើ ស្គ្រីន ស៊ុបភើ កាមេរ៉ា ឡើងម៉ាអេមហ្ម៎ង ! ក្រុមហ៊ុន សាមសុង មិនមែនគ្រាន់តែប្រកាសចេញឱ្យតែបានបាននោះទេ ប៉ុន្តែក្រុមហ៊ុន គឺតែងតែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ជាចម្បងដែលផ្ដល់នូវ គុណភាព តម្លៃ និងទំនុកចិត្តដល់អថិតិជន ។
បញ្ជាក់ ! សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់ ។ កុំភ្លេចបញ្ជាទិញទូរស័ព្ទមានប័ណ្ណធានាត្រឹមត្រូវ ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ ៖ 1800-20 32 32 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ