ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជួយកូនអ្នកឱ្យជោគជ័យក្នុងសាលារៀន ធ្វើតាមវិធីទាំងនេះ !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឪពុកម្តាយគ្រប់រូបចង់ឱ្យកូនៗរបស់ពួកគេធ្វើបានល្អនៅក្នុងសាលារៀន ។ មធ្យោបាយមួយដើម្បីជួយកុមារឱ្យទទួលបានជោគជ័យ គឺត្រូវចូលរួមនៅក្នុងការអប់រំរបស់ពួកគេ ។ អ្នកអាចធ្វើកិច្ចការជាច្រើន ដើម្បីជួយកូនរបស់អ្នកធ្វើបានល្អនៅសាលា ដូច្នេះសូមសាកល្បងគន្លឹះទាំងនេះ…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយគ្រប់រូបចង់ឱ្យកូនៗរបស់ពួកគេធ្វើបានល្អនៅក្នុងសាលារៀន ។ មធ្យោបាយមួយដើម្បីជួយកុមារឱ្យទទួលបានជោគជ័យ គឺត្រូវចូលរួមនៅក្នុងការអប់រំរបស់ពួកគេ ។ អ្នកអាចធ្វើកិច្ចការជាច្រើន ដើម្បីជួយកូនរបស់អ្នកធ្វើបានល្អនៅសាលា ដូច្នេះសូមសាកល្បងគន្លឹះទាំងនេះ ៖

ការងារ​ផ្ទះ​ជួយ​ឱ្យ​កុមារ​រៀន​បាន​ច្រើន និង​ជោគជ័យ​កាន់​តែ​ខ្លាំង​នៅ​ពេល​ពួកគេ​ធំ​ឡើង ។ លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កូនអ្នកក្នុងការបំពេញកិច្ចការផ្ទះ ។ បង្កើតកន្លែងស្ងាត់ ឬបន្ទប់សម្រាប់ធ្វើកិច្ចការផ្ទះ ។ ត្រូវប្រាកដថា កូនរបស់អ្នកអាចស្វែងរកជំនួយពីអ្នក ប្រសិនបើចាំបាច់ ។

អារម្មណ៍របស់សិស្សនៅក្នុងការសិក្សាក៏អាចប៉ះពាល់ដល់ភាពជោគជ័យផងដែរ ។ អ្នកអាចជួយកូនអ្នកឱ្យជោគជ័យ នៅពេលដែលអ្នកជឿលើសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើបានល្អ, បង្រៀនពួកគេថា ការរៀនសូត្រ គឺសំខាន់ និងជួយកូនរបស់អ្នកឱ្យរីករាយនឹងការរៀនសូត្រ និងមានមោទនភាពក្នុងការបំពេញការងាររបស់ពួកគេ ។ ខាងក្រោមនេះជារបៀបដែលអ្នកអាចជួយកូនរបស់អ្នកឱ្យជោគជ័យ ៖

១. លើកទឹកចិត្ត ៖ អនុញ្ញាតឱ្យកូនរបស់អ្នកដឹងថា អ្នកជឿថា ការអប់រំមានសារៈសំខាន់ណាស់ ។ ស្ម័គ្រចិត្តនៅសាលារបស់កូនអ្នក ប្រសិនបើអ្នកអាចធ្វើបាន ។

២. គំរូល្អ ៖ ឱ្យកូនអ្នកឃើញអ្នកសិក្សារៀនសូត្រផងដែរ ។ បំពេញកិច្ចការលំបាកផ្ទាល់ខ្លួនរបស់អ្នកឱ្យពួកគេឃើញ ។

៣. ពង្រឹង ៖ សរសើរកូនរបស់អ្នកសម្រាប់ការរៀនសូត្រ និងការខិតខំប្រឹងប្រែង ។ សួរកូនរបស់អ្នកជារៀងរាល់ថ្ងៃអំពីការសិក្សារបស់ពួកគេនៅសាលា ។ អ្នកអាចនិយាយអំពីរឿងវិជ្ជមាន ឬក្តីកង្វល់ណាមួយ ។

៤. ណែនាំ ៖ ធ្វើការជាមួយកូនរបស់អ្នកលើកិច្ចការផ្ទះ ។ គំរូ “មេរៀនជីវិត” ដូចជាការបញ្ចប់ការងារដ៏លំបាក រៀនពីកំហុស និងការបំពេញតម្រូវការ ។ ពិភាក្សាអំពីរបៀបដែលជំនាញទាំងនេះអាចអនុវត្តចំពោះសាលាបាន ។

៥. អបអរសាទរភាពជោគជ័យរបស់កូនអ្នក ៖ ឱ្យអាហារដែលពួកគេចង់ញ៉ាំសម្រាប់អាហារពេលល្ងាច ។ អនុញ្ញាតឱ្យកូនរបស់អ្នកជ្រើសរើសភាពយន្តពិសេសសម្រាប់គ្រួសារមើលជាមួយគ្នា ។ ចែករំលែកភាពជោគជ័យរបស់កូនអ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ។ ឱ្យកូនរបស់អ្នកឃើញ និងលឺអ្នកធ្វើបែបនេះ ៕ ប្រភព ៖ pacer

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕