ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ជំទាវ ផ្ញើ​សារ​ចូលរួមអបអរសាទរ​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ឱកាស​ទទួលបាន «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និងភព​ផែនដី​»

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃ​លែង​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃ​លែង​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន សភា​អន្តរជាតិ​ដើម្បី​ការ​អត់ឱន និង​សន្តិភាព (IPTP) នៃ​ក្រុមប្រឹក្សា​សកល​ដើម្បី​ការ​អត់ឱន និង​សន្តិភាព (GCTP) ប្រគល់ «​ពានរង្វាន់​មេដាយ​សន្តិភាព ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី​» នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ១១ របស់ IPTP ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នៅ​រាជធានី​ភ្នំពេញ​ ។

សម្តេច​តេ​ជោ ត្រូវ​បាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មាធិការ​មេដាយ​សន្តិភាព ដែល​តំណាង​ឱ្យ សភា​ចំនួន ១០៥ ជា​សមាជិក​នៃ IPTP និង​ក្រុមប្រឹក្សា​សកល​សម្រាប់​ការ​អត់ឱន និង​សន្តិភាព (GCTP) មក​ពី​អាស៊ី អាហ្វ្រិក អឺរ៉ុប អា​មេ​រិ​កឡា​ទី​ន និង​មជ្ឈិមបូព៌ា ទទួលស្គាល់​ជា​ពិសេស និង​កោតសរសើរ វាយតម្លៃ​យ៉ាង​ខ្លាំង ចំពោះ​ការ​រួមចំណែក​ដ៏​ធំធេង​របស់ សម្តេច​តេ​ជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែប​យ៉ាង សូ​ម្បី​ជីវិត​សម្តេច​ផ្ទាល់ ក្នុង​បុព្វហេតុ សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា ធ្វើ​ឱ្យ​ប្រជាជន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់ រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិភាព និង​ភាព​អត់ឱន ជាមួយនឹង ភាព​សុខដុមរមនា​ផ្នែក​សង្គម និង​សាសនា និង​ការ​អភិវឌ្ឍ ប្រកបដោយ​សមធម៌ បរិ​យា​បន្ន និង​ចីរភាព ​។

ការ​ផ្តល់​ជូន​ពានរង្វាន់​ដ៏​លេចធ្លោ​ដំបូង​គេ​មិន​ធ្លាប់​មាន​របស់ IPTP/GCTP នេះ គឺជា​ការ​ទទួលស្គាល់​ជាស​កល​នូវ​ការ​លះបង់​ដ៏​ធំធេង និង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ ដោយ​មិន​ខ្លាច​នឿយហត់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​វិបុលភាព​ពេញលេញ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប ​។

មេរៀន​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ទាំងនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​ពោរពេញ​ដោយ​សមត្ថភាព ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សន្តិភាព​នៃ​ទន្លេមេគង្គ និង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​ភាព​ជា​មេដឹកនាំ ប្រាកដនិយម​របស់​សម្តេច និង​អនុវត្ត​ជាក់ស្ដែង​ប្រកបដោយ​សុភ​វិនិច្ឆយ ដែល​បាន​សាបព្រោះ​នូវ​ស្មារតី​តម្លៃ​នៃ​មនុស្សជាតិ និង​ប្រជាធិបតេយ្យ​បែប​ពុទ្ធសាសនា ដោយ​ការ​សន្ដោស មេត្តា និង​គោរព ក្រោម​ទម្រង់​ក្នុង ការ​កសាង​សន្តិភាព និង​ផ្សះផ្សារ​ជាតិ ​។

យើងខ្ញុំ​ទាំងអស់​គ្នា​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ ក្នុង​លោក សូម​ជួយ​អភិបាល​គ្រង​រក្សា​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ​មហាប្រសើរ គ្រប់​ប្រការ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា និង​ចៅ​ៗ​ជាទី​ស្រឡាញ់ សូម​បាន​សមប្រកប ជួប​ប្រទះ​តែ​ព្រះពុទ្ធ​ពរ​ទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕ អត្ថបទសហការ