ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូឌុបគ្នាទាក់ដៃចង្កូតដួលខ្ទាតចូលក្រោម​កង់កុងតឺន័រ​កិ.នទាំងមនុស្ស និងម៉ូតូ អូសជាច្រើន​ម៉ែត្រ​ ផ្អើលមុខផ្សារត្រពាំងថ្លឹង

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន២នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូតទៅបុកចូលក្រោមកង់រថយន្តកុងតឺន័រកិនទាំងម៉ូតូនិងមនុស្សអូសជាប់ទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៨​និង៣០នាទីយប់​ថ្ងៃទី២៤ ​ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខនិងផ្សារត្រពាំងថ្លឹង…

រាជធានីភ្នំពេញ ៖ យុវជន២នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូតទៅបុកចូលក្រោមកង់រថយន្តកុងតឺន័រកិនទាំងម៉ូតូនិងមនុស្សអូសជាប់ទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៨​និង៣០នាទីយប់​ថ្ងៃទី២៤ ​ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខនិងផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ​ទាំង២នាក់ខាងលើ ក្នុងនោះម្នាក់​ឈ្មោះ បាត់ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើការងាររោងចក្រ ស្នាក់នៅភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតស្រុកបាភ្នំ ខេត្តព្រៃវែង​ និងម្នាក់ទៀតឈ្មោះ ហ៊ីម រតនា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់ មុខផ្សារត្រពាំងថ្លឹង ស្រាប់តែបើកឡើងវ៉ាជែងទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក បណ្តាលឲ្យ រេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកកាងរថយន្តកុងតឺន័រពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរះភូមិន្ទ 02 3-0674 បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលចូលក្រោមកង់កុង់រថយន្តកិនទាំងម៉ូតូកិនទាំងមនុស្សបណ្ដាលអោយស្លាប់ទាំង២នាក់នៅហ្នឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរអ្នកបើកបររថយន្តក៏បានបើកទ្វាររត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅថ្ងៃក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ