ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញម្នាក់គិតខ្លីលើស្ពានជ្រោយចង្វា​ បន្សល់ទុកលិខិតបណ្ដាំ និងម៉ូតូ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់​តាមអនឡាញម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបន្សល់ទុកម៉ូតូមួយគ្រឿងនិងបណ្ដាំចុងក្រោយមួយច្បាប់សម្រាប់ប្រពន្ធនិងម្ដាយ។ ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិត​ក្នុងសង្កាត់ជ្រោយចង្វារ…

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកជញ្ជូនអីវ៉ាន់​តាមអនឡាញម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបន្សល់ទុកម៉ូតូមួយគ្រឿងនិងបណ្ដាំចុងក្រោយមួយច្បាប់សម្រាប់ប្រពន្ធនិងម្ដាយ។

ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិត​ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលគិតខ្លីឈ្មោះម៉ី រតនៈ អាយុ២៤ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ៣៩៥ កផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ​រូបនោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-១១៩៦ ដឹកកេសដាក់ម្ហូបអាហារ food penda មកឈប់នៅលើស្ពានជ្រោយចង្វារអស់រយៈពេលប្រមាណជាង១ម៉ោងដោយទឹកមុខស្រងូតស្រាត់ ។

តាមប្រភពដដែលបានបន្តថា នៅយប់នោះពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ លុះក្រោយមកគេឃើញបុរសរូបនោះបានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿងនិងលិខិតបណ្ដាំចុងក្រោយព្រមអត្តសញ្ណាណប័ណ្ណ ។

បន្ទាប់ពី​មានហេតុការណ៍បែបនោះ​កើតឡើង ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចនគបាលមូលដ្ឋានក៏បានចុះទៅយកម៉ូតូមករក្សាទុក រួចទាក់ទងទៅក្រុមគ្រួសារមកយកទាំងយប់។

ទាក់ទិននឹងការធ្វើអត្តឃាតុនេះ គេពុំដឹងថាបុរសរូបនោះមានវិបត្តិអ្វីនោះទេបានជាគិតខ្លីបែបនេះ ហើយ​នៅក្នុងលិខិតបណ្ដាំដែលបានបន្សល់ទុកក៏មិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យបុរសរូបនោះគិតខ្លីឡើយ។

នៅក្នុងលិខិតបណ្ដាំនោះបានសរសេរថា «បណ្ដាំចុងក្រោយរបស់បងជូនអូន» បើសិនជារកសាកសពបងឃើញ សូមអូនប្រគល់ជូនម៉ាក់ដើម្បីឲ្យម៉ាក់យកទៅធ្វើបុណ្យចុះ បងសុំអូនជាលើកចុងក្រោយហើយម៉ូតូនេះក៏បងសុំប្រគល់ឱ្យទៅម៉ាក់ដែលបានឬអត់អូន? ហើយនឹងលុយតិចតួចជូនម៉ាក់ផងណាអូន។បងសុំអរគុណអូនហើយណា បងស្រលាញ់អូន។

នៅក្នុងលិខិតបណ្ដាំក៏បានផ្តាំទៅម៉ាក់ “ឱ្យកូនសុំទោសផងណាម៉ាក់ដែលកូនសម្រេចចិត្តបែបនេះ!និងសុំទោសម៉ាក់ដែលកូនមិនអាចមើលថែម៉ាក់ឲ្យម៉ាក់បានរស់ស្រួលដូចម៉ាក់គេ ។ ចែដាមើលថែម៉ាក់ផង។

នៅក្នុងលិខិតនោះក៏បានបញ្ជាក់ឲ្យដឹងថាឲ្យបងសុំទោសផងប្រពន្ធរបស់ប្ដី,ឲ្យប្ដីសុំទោសដែលមិនអាចមើលថែរក្សាអូនតាមពាក្យដែលបងសន្យាជាមួយអូន អោយបងសុំទោស… ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ