ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ក្មេង​ទំនើង​១៣​នាក់ វាយគេ​ឲ្យ​រង​របួស​ជា​ច្រើន​នាក់ និង​ខូចខាត​ម៉ូតូ​ជា​ច្រើន​គ្រឿង

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៣​នាក់ ភាគច្រើន​សុទ្ធតែ​អាយុ​១៧​ឆ្នាំ ដែល​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា កា​.​ប់…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១៣​នាក់ ភាគច្រើន​សុទ្ធតែ​អាយុ​១៧​ឆ្នាំ ដែល​បង្ក​ហិ​.​ង្សា​ដោយ​ចេតនា កា​.​ប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​នាក់​និង​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ជា​ច្រើន​គ្រឿង ក្នុង​៤​ករណី​ផ្សេង​គ្នា ។

ជនសង្ស័យ​ដែល​បង្ហាញមុខ រួម​មាន ៖
១-​ឈ្មោះ ជៀម ហេង​ប៉ោ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២-​ឈ្មោះ ហេង ប៊ុ​ន​លាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៣-​ឈ្មោះ ហុង សូ​សែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៤-​ឈ្មោះ វត្ថា ឧត្តម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៥-​ឈ្មោះ ហ៊ុន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៦-​ឈ្មោះ ជា គឹ​ម​ឡៃ​គេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៧-​ឈ្មោះ ហន បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៨-​ឈ្មោះ ញ៉ែ​ម ស៊ី​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៩-​ឈ្មោះ តាំង ឈុ​ន​ហូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
១០-​ឈ្មោះ វឌ្ឍនៈ រ័​ត្ន​វិបុល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
១១-​ឈ្មោះ សំ​អុល ភិ​រៈ​យុទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
១២-​ឈ្មោះ រៀម គឹ​ម​ឡាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
និង​១៣-​ឈ្មោះ ស៊ី​ណាត ផេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ ប៊ុ​ន សត្យា ស្នងការ​រង នគ​បាល​រាជធានី​ភ្នំពេញ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្ហាញ​ជនសង្ស័យ ចំនួន ១៣​នាក់ ដែល​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​តាម​បណ្ដា​ខណ្ឌ​នានា បង្ក្រាប​បានជា​បន្តបន្ទាប់ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន បាន​ហើយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០​និង​០០​នាទី ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្រភេទ​ក្មេង​ទំនើង ចំនួន​០៣​ក្រុម មាន​គ្នា​សរុប​ចំនួន​១៣​នាក់ គឺ​ក្រុម​វត្ត​កោះ រឺ​ធើ​ន (WKR) ចំនួន​០៣​នាក់ ក្រុម​តែ​ទឹកកក (IT) ចំនួន​៩ នាក់ និង​ក្រុម​យើង​ស្រឡាញ់​គ្នា (YSK) ចំនួន ០១​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ ជំ​ពាម​កៅស៊ូ និង​មួក​សុវត្ថិភាព កាប់ បាញ់ និង​វាយ​បណ្តាល​ឲ្យ​រង​របួស​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចំនួន ០៤​ករណី មាន ៖

ករណី​ទី​១ ៖ ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ត្រួត គ្នា​យក​ដាវ ជំ​ពាម​កៅស៊ូ និង​ដៃ វាយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ក្រុម​ក្មេង​ទំនើង​ឈ្មោះ ក្រុម​តែ​ទឹកកក​(IT) ជាមួយ ក្រុម​ក្មេង​ទំនើង​ឈ្មោះ វត្ត​កោះ​រី​ធើ​ន (WKR) និង​ក្រុម​ចាក់​ស្លុយ បណ្តាល​ឲ្យ​ក្រុម​ក្មេង​ទំនើង​ឈ្មោះ ក្រុម​តែ​ទឹក កក​(IT) រង​របួស​ចំ​មុខ​មួយ​គ្រាប់​ជំ​ពាម និង​ខូច ខាត​ម៉ូតូ​ចំនួន ០១ គ្រឿង​) ។ អំពើ​ហិ​.​ង្សា​នេះ នៅ​ចំណុច​តាម​ដងផ្លូវ​សា​ធារ ណៈ​គល់​ស្ពាន​កោះ​ពេជ្រ កោះន​រា ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០​និង​៣០​នាទី ។

ករណី​ទី​២ ៖ ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​កាំបិត​ខ្វែង និង​កាំបិតប៉័ងតោ កាប់​ជន​រង​គ្រោះ​តែ​មិន​ត្រូវ និង​កាប់​ម៉ូតូ​បណ្តាល​ឲ្យ​ខូចខាត​ចំនួន ០២​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៧០ ផ្លូវ​លេខ​៦៥៦ ក្រុម​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤ ។

ករណី​ទី​៣ ៖ ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ត្រួត​គ្នា​យក​ដាវ​កាប់​បណ្តាល​ឲ្យ​រង​របួស​) ប្រព្រឹត្ត​នៅ​ចំណុច​បរិវេណ​កោះ​ពេជ្រ ទល់មុខ​មហោស្រព​កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ។

និង​ករណី​ទី​៤ ៖ ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដាវ​ចំនួន​០២​ដើម​, កាំបិតប៉័ងតោ ចំនួន​០១​ដើម ព្រួត​គ្នា​កាប់ និង​វាយ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស និង​កាប់​ម៉ូតូ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​០២​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ក្នុងផ្ទះ​លក់ដូរ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​២៤២ ភូមិ​៦ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​យប់​រំលង​អាធា​ត្រ​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ។

បន្ទាប់​ពី​បង្ហាញមុខ​រួច​មក ជនសង្ស័យ​ទាំង​១៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ