ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​នៃ​កម្ពុជា និងសាជីវកម្ម​ធានា​រ៉ាប់រង​ប្រាក់​បញ្ញើ ​របស់​សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ឱ្យកាន់តែប្រសើរ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ សាជីវកម្ម​ធានា​រ៉ាប់រង​ប្រាក់​បញ្ញើ ​របស់​សាធារណរដ្ឋ​កូរ៉េ (KDIC) ដឹកនាំ​ដោយ​លោក​បណ្ឌិត…

រាជធានីភ្នំពេញ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ សាជីវកម្ម​ធានា​រ៉ាប់រង​ប្រាក់​បញ្ញើ ​របស់​សាធារណរដ្ឋ​កូរ៉េ (KDIC) ដឹកនាំ​ដោយ​លោក​បណ្ឌិត JaeHoon Yoo ប្រធាន​សាជីវកម្ម KDIC ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​សែន​សុខ​ ។

ក្នុង​ជំនួប​នេះ លោក​បណ្ឌិត JaeHoon Yoo បាន​ជម្រាប​ជូន​ពី​គោលបំណង​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ​រវាង​ស្ថាប័ន​ទាំង​ពីរ ក្រោម​ក្របខ័ណ្ឌ​អនុស្សរណៈ​យោគយល់​ ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ប្រាក់​បញ្ញើ​ ។ បន្ថែម​លើ​នេះ លោក​បណ្ឌិត ក៏​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​កូរ៉េ​ លើ​កិច្ច​សហប្រតិបត្តិការ​នេះ ព្រមទាំង​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន សហការ ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត សំដៅ​ឈាន​ទៅ​បង្កើត​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ ​នៅ​កម្ពុជា​ដោយ​ជោគជ័យ ​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល បាន​ថ្លែងអំណរគុណ​ដល់​សាជីវកម្ម KDIC ចំពោះ​កិច្ចសហការ​ ផ្តល់​ការ​គាំទ្រ​នា​ពេល​កន្លង​មក និង​បាន​បញ្ជាក់​ថា​ក្រុម​មន្ត្រី​ជំនាញ​បាន​សិក្សា​រៀនសូត្រ​យ៉ាងច្រើន​ ពី​បទ​ពិសោធន៍ និង​ការ​អនុវត្ត​យន្តការ​ការពារ​ប្រាក់​បញ្ញើ​នេះ ​។ លើស​ពី​នេះ លោក​ជំទាវ​បណ្ឌិត​បាន​ចាត់​ទុក​ការ​លើក​ឡើង​ពី​ឆន្ទៈ​ បង្កើន​ការ​គាំទ្រ​បន្ថែម​របស់ KDIC ជា​ឱកាសល្អ ស្រប​ពេល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​ថ្មី​រួចរាល់​ ដើម្បី​បំពេញ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​នេះ ​។

ជា​រួម ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​នូវ​សុទិដ្ឋិនិយម​ ថា​នឹង​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​ ឱ្យ​កាន់តែ​មា​នវ​ឌ្ឍ​ភាពល្អ​ប្រសើរ​ថែម​ទៀត ​៕ អត្ថបទសហការ