ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ខ្លាច​ងងឹត ឪពុក​ម្តាយ​គួរ​ធ្វើ​បែប​ណា !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ជា​ច្រើន​ខ្លាច​ភាព​ងងឹត ក្មេង​ទើប​ចេះ​ដើរ​តេះតះ ឬ​កុមារ​ម​ត្តេ​យ្យ​សិក្សា​ភាគច្រើន​ខ្លាច​រឿង​ដែល​មិន​ធ្លាប់​ស្គាល់ ដែល​ពួក​គេ​មិន​យល់ ឬ​មិន​អាច​គ្រប់គ្រង​បាន ។ ការស្រមើ ស្រមៃ​របស់​ពួក​គេ​អាច​បង្កើត​នូវ​រូបភាព​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ កុមារ​ជា​ច្រើន​ខ្លាច​ភាព​ងងឹត ក្មេង​ទើប​ចេះ​ដើរ​តេះតះ ឬ​កុមារ​ម​ត្តេ​យ្យ​សិក្សា​ភាគច្រើន​ខ្លាច​រឿង​ដែល​មិន​ធ្លាប់​ស្គាល់ ដែល​ពួក​គេ​មិន​យល់ ឬ​មិន​អាច​គ្រប់គ្រង​បាន ។ ការស្រមើ ស្រមៃ​របស់​ពួក​គេ​អាច​បង្កើត​នូវ​រូបភាព​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​ជឿ​ថា អាច​មាន​សត្វ​ចម្លែក​នៅ​ក្រោម​គ្រែ ឬ​ខ្មោច​នៅ​ក្នុង​ទូ​ខោអាវ​រង់ចាំ​ពួក​គេ ពេល​ដែល​ពន្លឺភ្លើង​រលត់ ឬ​នៅ​ទី​ងងឹត ។ ប្រសិនបើ​ឪពុក​ម្តាយ​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ទេ ការ​ភ័យ​ខ្លាច​ភាព​ងងឹត​របស់​កុមារ​អាច​នឹង​បន្ត​រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ។ យ៉ាងណាមិញ មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​អាច​ជួយ​កូន​របស់​ពួក​គេ​ឱ្យ​យកឈ្នះ​លើ​ការ​ភ័យ​ខ្លាច​នៃ​ភាព​ងងឹត ។

ជួយ​កុមារ​ដែល​ខ្លាច​ភាព​ងងឹត ដូច​គ្នា​នឹង​ការ​ភ័យ​ខ្លាច​ផ្សេង​ទៀត​ដែរ វា​ជា​ការ​សំខាន់​ក្នុង​ការ​ដោះស្រាយ​ការ​ភ័យ​ខ្លាច​របស់​កុមារ ដោយ​ក្តី​អាណិតអាសូរ និង​យល់ចិត្ត​ពួក​គេ ។ កុំ​សើចចំអក ឬ​ច្រានចោល​អារម្មណ៍​របស់​កូន​អ្នក ឬ​ធ្វើ​ឱ្យ​ពួក​គេ​ខកចិត្ត និង​ខឹងសម្បារ ។

ការ​ណែនាំ​ទាំងនោះ​រួម​មាន ៖ ឱ្យ​ពួក​គេ​ប្រាប់​អ្នក​អំពី​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ និង​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​ខ្លាច ។ បង្ហាញ​កូន​របស់​អ្នក​ថា អ្នក​យល់​ពី​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ ។ ធានា​ពួក​គេ​ថា ពួក​គេ​មាន​សុវត្ថិភាព ពន្យល់​ពួក​គេ​ថា វា​មិន​មាន​សត្វ​ចម្លែក ឬ​ខ្មោច​ទេ ។ កុំ​ព្យាយាម​ឱ្យ​កូន​ទៅ​ពិនិត្យ​មើល​ទូ​ដាក់​ចាន ឬ​នៅ​ក្រោម​គ្រែ ។ សួរ​កូន​របស់​អ្នក​ថា តើ​ធ្វើ​ដូច​ម្តេច​ទើប​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ជាង​មុន (​អ្នក​ក៏​អាច​ប្រាប់​ពួក​គេ​ដែរ​ថា ពួក​គេ​អាច​យក​របស់​ក្មេង​លេង ឬ​តុក្កតា​មក​ជាមួយ​) ។

រក​មើល​ថា តើ​ការ​ភ័យ​ខ្លាច​នៃ​ភាព​ងងឹត​របស់​ពួក​គេ​បណ្តាល​មក​ពី​ការ​បារម្ភ​ផ្សេង​ទៀត​ដែរ ឬទេ ។ ជា​ឧទាហរណ៍ កុមារ​ខ្លះ​អាច​ខ្លាច​ឪពុក​ម្តាយ​បែក​គ្នា ឬ​ឈ្លោះ​គ្នា ហើយ​ការ​ថប់​បារម្ភ​នេះ​កាន់តែ​អាក្រក់​ទៅ​ៗ នៅ​ពេល​ដែល​ពួក​គេ​នៅ​ម្នាក់ឯង​ក្នុង​ទី​ងងឹត ។ និយាយ​ជាមួយ​កូន​របស់​អ្នក​ដោយ​ស្មោះត្រង់​អំពី​បញ្ហា​បែប​នេះ ។

វិធី​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​ជាមួយ​ការ​ភ័យ​ខ្លាច​របស់​កូន​អ្នក ចំពោះ​ភាព​ងងឹត​រួម​មាន ៖ បង្កើត​ទម្លាប់​ម៉ោង​ចូល​គេង ដែល​កូន​របស់​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​រីករាយ ។ ទម្លាប់​គេង​ល្អ​អាច​ជួយ​កាត់​បន្ថយ​ការ​ថប់​បារម្ភ ។ ដាក់​ពន្លឺ​ពេល​យប់​ក្នុង​បន្ទប់​របស់​កូន​អ្នក ឬ​អនុញ្ញាត​ឱ្យ​មាន​ពន្លឺ​តិចតួច​ពី​ផ្លូវ ឬ​បន្ទប់ទឹក​ជះ​មក​ក្នុង​បន្ទប់​របស់​ពួក​គេ ។ ការ​ភ័យ​ខ្លាច​របស់​កុមារ​នឹង​ថយ ប្រសិនបើ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​អាច​គ្រប់គ្រង​លើ​ស្ថានភាព​ណាមួយ ។ ឧទាហរណ៍ ដាក់​ចង្កៀង​ក្បែរ​គ្រែ ដើម្បី​ឱ្យ​ពួក​គេ​អាច​បើក​ពន្លឺ​បាន​ដោយ​ខ្លួនឯង ។

ត្រូវ​ប្រាកដ​ថា ទម្លាប់​មើល​ទូរទស្សន៍ និង​សម្ភារ​អាន​របស់​ពួក​គេ គឺ​សម​ស្រប​នឹង​អាយុ​របស់​ពួក​គេ ។ រូបភាព​ព័ត៌មាន ភាពយន្ត ឬ​សៀវភៅ​គួរ​ឱ្យ​ខ្លាច​អាច​បំភ័យ​កុមារ​យ៉ាង​ងាយ ។ មើល​ជុំវិញ​បន្ទប់​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​ព្យាយាម​មើល​អ្វី​ៗ​តាម​អ្វី​ដែល​ពួក​គេ​ប្រាប់ អ្វី​ដែល​ពួក​គេ​ខ្លាច ។ លំ​ហាត់ប្រាណ​ទៀងទាត់​ជួយ​កាត់​បន្ថយ​កម្រិត​ស្ត្រេ​ស ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​សកម្មភាព​រាង​កាយ​ច្រើន​ក្នុងអំឡុងពេល​ថ្ងៃ ។ កុំ​បង្កើត​រឿង​ឱ្យ​ធំ ឬ​រញ៉េរញ៉ៃ​អំពី​ការ​ភ័យ​ខ្លាច​របស់​កូន​អ្នក នៅ​ចំពោះ​មុខ​ពួក​គេ ឬ​អ្នក​ដទៃ ។

កុំ​លេងសើច ឬ​កុំ​មើលងាយ​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ ។ អាន​សៀវភៅ​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ភ័យ​ខ្លាច​ទាំង​ឪពុក​ម្តាយ និង​កូន ។ ពង្រឹង​ឥរិយាបថ​វិជ្ជមាន អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​បង្កើត​ជំហាន​តូច​ៗ​ឆ្ពោះទៅ​រក​ការ​យកឈ្នះ​លើ​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ ហើយ​កោតសរសើរ​ពួក​គេ​ចំពោះ​សមិទ្ធផល​នីមួយ​ៗ ៕ ប្រភព ៖ betterhealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕