ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ​មាន​គំរោង​ចាប់​ដៃគូ​ ជាមួយ​សាកលវិទ្យាល័យ​២​ នៅ​ក្រៅប្រទេស​បន្ថែម​ទៀត ដើម្បី​ផ្តល់​ឱកាស​សិក្សា និង​អាហា​រូ​បករ​ណ៍​សម្រាប់​សិស្ស​របស់​ខ្លួន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ជួប​ស្វាគមន៍ និង​ពិភាក្សា​ជាមួយ…

រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ជួប​ស្វាគមន៍ និង​ពិភាក្សា​ជាមួយ លោក Stephen Healy ជា​ស្ថាបនិក​នៃ Global Academy នៅ​សាកលវិទ្យាល័យ Siam University ប្រទេស​ថៃ និង​លោក Dary Milani តំណាង​សាកលវិទ្យាល័យ La Trobe University ប្រទេស​អូស្ត្រាលី ដើម្បី​សិក្សា​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​បង្កើត​កិច្ចសហការ​ ក្នុង​ការ​ផ្តល់​ឱកាស​សិក្សា និង​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទាំង​២ ​ផង​ដែរ ។

លោក Stephen Healy បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ថា លោក​ពិត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តល់​ឱកាស​ជួប​ពិភាក្សា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ចែករំលែក​ពី​ឱកាស​សិក្សា និង​អាហារូបករណ៍​របស់ Global Academy នៅ​សាកលវិទ្យាល័យ Siam University ប្រទេស​ថៃ និង​សាកលវិទ្យាល័យ La Trobe University ប្រទេស​អូស្ត្រាលី​ដល់​សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ​។

លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​លើក​ឡើង​ថា វេស​ឡាញ​រីករាយ​ស្វាគមន៍​ជា​និច្ច​ចំពោះ​កិច្ចសហការ​ក្នុង​ភាព​ជា​ដៃគូ​សាកលវិទ្យាល័យ​អន្តរជាតិ ដើម្បី​ជំរុញ​ដល់​ការ​សិក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​របស់​សិស្ស បុគ្គលិក​ទៅ​កាន់​សាកលវិទ្យាល័យ​អន្តរជាតិ និង​ការ​សហការ​ផ្តល់​នូវ​សេវា​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ​។

នៅ​សៀ​ល​ថ្ងៃ​ដដែល តំណាង​សាកលវិទ្យាល័យ​ទាំង​២ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ល់​ពី​ឱកាស​សិក្សា​និង​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ទាំង​ពីរ​ដល់​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ប្រក​ដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល ​។

សូម​ជម្រាប​ថា Global Academy នៅ​សាកលវិទ្យាល័យ Siam University មាន​ផ្តល់​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​ជំនាញ​ធុរកិច្ច បច្ចេកវិទ្យា​ព័ត៌មាន និង​បដិសណ្ឋារកិច្ច គិ​លា​នុប​ដ្ឋា​ដែល​ជា​កម្មវិធី​សិក្សា​ទាំងនេះ​បត់បែន និង​ផ្តល់់​ឱកាស​ឱ្យ​សិស្ស​ទទួល​បាន​សញ្ញាបត្រ​ទទួលស្គាល់​២​ក្នុង​ពេល​តែ​មួយ គឺ​ទទួលស្គាល់​ដោយ Siam University និង​សាកលវិទ្យាល័យ​សាកលវិទ្យាល័យ La Trobe ប្រទេស​អូស្ត្រាលី ឬ​សាកលវិទ្យាល័យ Victoria ប្រទេស​កា​ណា​ដា​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ជា​ច្រើន ដើម្បី​សម្របសម្រួល​ដល់​សិស្ស​ ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​ប្រទេស និង​ជំរុញ​សិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ពី​គ្រឹះស្ថាន​អប់រំ​ដៃគូ​ទាំងនោះ​ ៕ អត្ថបទសហការ