រាជធានីភ្នំពេញ ៖ CAMBODIA PREMIUM BEER បានផ្លាស់ប្ដូររូបរាងថ្មីឱ្យកាន់តែទាន់សម័យ ស្របទៅតាមបរិបទថ្មីៗនៃសម័យឌីជីថល ។ ការផ្លាស់ប្ដូររូបរាងថ្មីនេះ ដើម្បីបង្កើនឱ្យពិធីជួបជុំរបស់បងប្អូន ឱ្យកាន់តែប្រណីត និងកាន់តែស្និទ្ធស្នាលបែប Premium ។
រចនាបថថ្មីរបស់ CAMBODIA PREMIUM នេះ មកជាមួយនូវកំប៉ុងពណ៌ទឹកប្រាក់ គ្រើម ពន្លេចឡើងដោយឡូហ្គូ CAMBODIA ពណ៌ក្រហមដិត សក្ដិសមបំផុតសម្រាប់ការជួបជុំនានា ។ ដ្បិតតែការរចនារូបរាងត្រូវបានផ្លាស់ប្ដូរ ប៉ុន្តែចំពោះរង្វាន់នៅតែញាក់សាច់ដដែល រួមមាន៖ ខុនដូដ៏ប្រណីត ជីប ម៉ុង លែន, រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ ហុងដា ឃ្លីក ជាច្រើនគ្រឿង ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ចែកជូនរៀងរាល់ខែ ។
គួរបញ្ជាក់ដែរថា CAMBODIA PREMIUM គឺជាផលិតផលស្រាបៀរ «Made in Cambodia» ស្តង់ដារពិភពលោក របស់ ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រធំៗពីរគឺ ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ASEAN-OSHNET Excellence Award ជាពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន និងមេដាយមាស Monde Selection សរុប ៣៧គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ ។
CAMBODIA PREMIUM កាន់តែប្រណីត កាន់តែស្និទ្ធស្នាល ! ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ