ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីចូលនិវត្តន៍ជាម្ចាស់រោងឈើប្រាប់មូលហេតុ ក្រោយមាន​អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលការិយាល័យបង្ការ​ ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ…

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលការិយាល័យបង្ការ​ ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ មានករណីអគ្គិភ័យឆេះរោងដាក់ឈើ០១កន្លែង ស្ថិតនៅចំណុចក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំង។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថា ចំណុចដែលអគ្គីភ័យឆាបឆេះនេះជាប្រភេទសំណង់
រោងសង់អំពីដែកទំហំ០៣ម៉ែត្រ×០៦ម៉ែត្រ ប្រក់សង្ក័សី ជារោងសម្រាប់ដាក់ឈើចាស់ៗ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស្រី ណារិន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរ មន្រ្តីកំពង់ផែចូលនិវត្តន៍បើតាមការអះអាងរបស់ លោក ស្រី ណារិន ជាម្ចាស់ផ្ទះ បានឲ្យដឹងថាការឆាបឆេះបង្ករជាអគ្គីភ័យបណ្តាលមកពីការធ្វេសប្រហែស របស់ជាងដែកដែលហៅមកផ្សារជួសជុលដំបូលលិចធ្លាយខូចខាតហើយខ្វះការប្រុងប្រយ័ត្ន។

នៅក្នុងហេតុការខាងលើខូចខាតរួមមាន: ឆេះសម្ភារៈប្រើប្រាស់ប្រហែល៥០ភាគរយ មូលហេតុៈ ជាងផ្សាដែកធ្វើដំបូលធ្វើអោយធ្លាក់កំទេចដែកមកលើឈើទុកចោល បណ្តាលឲ្យឆេះ(កត្តាធ្វេស​ប្រហែសរបស់ជាង)។

ករណីអគ្គិភ័យខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿង បានប្រេីប្រាស់ទឹក​អស់ចំនួន០១ឡានស្មើរ១២ម៉ែត្រគូប រលត់ទាំងស្រុង ក្នុងនោះក៍មានរថយន្តបង្ការនិងពន្លត់អគ្គីភ័យកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងរថយន្តបង្ការនិងពន្លត់អាគ្គីភ័យទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុក៍បានចេញមកតៀមជួយអន្តរាគមន៍ក្នងការបាញ់ទឹកពន្លត់ផងដែរ។នៅក្នុងកណីខាងលើមិនបណ្តាលឲ្យរងរបួសមនុស្ស ឬស្លាប់បាត់បង់ដល់អាយុជីវិតមនុស្សទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ