ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បា.ញ់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​របស់​អាមេរិក​ចូល​រុស្ស៊ី​ជា​លើក​ដំបូ​ង

5 ម៉ោង មុន

ទី​ក្រុង​កៀវ​៖ តើ​អ៊ុយ​ក្រែន​កំពុង​ធ្វើ​តេស្ត​ភាព​អត់​ធ្មត់​របស់​រុស្ស៊ី​ឬ​យ៉ាង​ណា​? បន្ទាប់​ពី​រុស្ស៊ី​ធ្វើ​បច្ចុប្បន្ន​ភាព​នយោបាយ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ អ៊ុយ​ក្រែន​បាន​ពន្លះ​រុស្ស៊ី​ដោយ​មីស៊ីល​របស់​អាមេរិក​ម៉ាក​អាត់​តា​ខំ (ATACMS) ​​ជា​ច្រើន​គ្រាប់​​។ នេះ​ជា​ជា​លើក​​ដំបូង​បំផុត​ដែល​អ៊ុយ​ក្រែន​ហ៊ាន​ធ្វើ​ដូច្នេះ​​ចាប់​តាំង​ពី​​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​លោក​បៃដិន​​។ ការ​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​​រុស្ស៊ី​នោះ​ក៏​ធ្វើ​ឡើង​ចំ​ខួប​ទី​១​ពាន់​ថ្ងៃ​នៃការ​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​ផង​ដែរ​។ ​​លោក​ពូទីន​​ទើប​តែ​​ផ្ដល់​សច្ចា​ប័ន​ជា​ផ្លូវ​ការដើម្បី​កែ​សម្រួល​នយោ​បាយ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ដែល​កំណត់​ថា​ «លើក​នេះ​មិន​ចាំ​បាច់​ប្រទេស​ដទៃ​វាយ​ប្រហារ​រុស្ស៊ី​ដោយ​នុយ​ក្លេអ៊ែរ​,…

ទី​ក្រុង​កៀវ​៖ តើ​អ៊ុយ​ក្រែន​កំពុង​ធ្វើ​តេស្ត​ភាព​អត់​ធ្មត់​របស់​រុស្ស៊ី​ឬ​យ៉ាង​ណា​? បន្ទាប់​ពី​រុស្ស៊ី​ធ្វើ​បច្ចុប្បន្ន​ភាព​នយោបាយ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ អ៊ុយ​ក្រែន​បាន​ពន្លះ​រុស្ស៊ី​ដោយ​មីស៊ីល​របស់​អាមេរិក​ម៉ាក​អាត់​តា​ខំ (ATACMS) ​​ជា​ច្រើន​គ្រាប់​​។ នេះ​ជា​ជា​លើក​​ដំបូង​បំផុត​ដែល​អ៊ុយ​ក្រែន​ហ៊ាន​ធ្វើ​ដូច្នេះ​​ចាប់​តាំង​ពី​​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​លោក​បៃដិន​​។ ការ​បាញ់​មីស៊ីល​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​​រុស្ស៊ី​នោះ​ក៏​ធ្វើ​ឡើង​ចំ​ខួប​ទី​១​ពាន់​ថ្ងៃ​នៃការ​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​ផង​ដែរ​។

​​លោក​ពូទីន​​ទើប​តែ​​ផ្ដល់​សច្ចា​ប័ន​ជា​ផ្លូវ​ការដើម្បី​កែ​សម្រួល​នយោ​បាយ​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ដែល​កំណត់​ថា​ «លើក​នេះ​មិន​ចាំ​បាច់​ប្រទេស​ដទៃ​វាយ​ប្រហារ​រុស្ស៊ី​ដោយ​នុយ​ក្លេអ៊ែរ​, មិន​ចាំ​បាច់​ប្រទេស​ដទៃ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​គំរាម​កំហែង​ចំពោះ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​រុស្ស៊ី និង​មិន​ចាំ​បាច់​រដ្ឋ​មិន​មែន​នុយ​ក្លេអ៊ែរ​វាយ​ប្រហារ​ដោយ​អាវុធ​ធម្ម​តា​​ប៉ុន្តែ​មាន​រដ្ឋ​នុយ​ក្លេអ៊ែរ​នៅ​ពី​ក្រោយ​ខ្នង​នោះ​​ទេ​។ សំខាន់​ឱ្យ​តែ​​ប្រទេស​ដទៃ​​ហ៊ាន​ប៉ះ​រុស្ស៊ី​តែ​ប៉ុន​សរ​សៃ​សក់​​ ​រុស្ស៊ីនឹង​ពិចារណា​ប្រើ​អាវុធនុយ​ក្លេអ៊ែរ»​។

បណ្ដាញ​តេឡេក្រាម​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​យោធា​អ៊ុយ​ក្រែន​បាន​បង្ហោះ​វីឌីអូ​ឃ្លីប​កាល​ពី​យប់​មិញ​​ដែល​អះ​អាង​​ថា​គ្រាប់​មីស៊ីល​អាត់​តា​ខំ​របស់​អាមេរិក​ត្រូវ​បាន​​បាញ់​ចេញ​ពី​ទី​តាំង​​មួយ​នៃ​ប្រទេស​អ៊ុយ​ក្រែន​។ យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក អ៊ុយ​ក្រែន​បាញ់​មីស៊ីល​នោះ​ប្រហែល​៨​គ្រាប់​។​ នៅ​ក្នុង​ចំណោម​នោះ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​អាច​បាញ់​ទម្លាក់​បាន​២​គ្រាប់​។​ ឥឡូ​វនេះ អាមេរិក​កំពុង​វាយ​តម្លៃ​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​របស់​រុស្ស៊ី​ដោយ​សារ​គ្រាប់​មីស៊ីល​ទាំង​នោះ​។​

គេ​ដឹង​ថា​គ្រាប់​មីស៊ីល​បាន​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​គ្រាប់​រំសេវ​របស់​រុស្ស៊ី​នៅ​ទី​ក្រុង​ការ៉ា​ឆេវ​ (Karachev)​ ដែល​មាន​ប្រជា​ជន​រស់​នៅ​១៨០០០​នាក់​។ មន្ត្រី​រូប​នេះ​និយាយ​យោង​តាម​ប្រភព​ពី​ខាង​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​។ សភាព​ការណ៍​ប្រែ​ប្រួល​ថ្មី​នេះ​ជា​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ ស្រួល​មិន​ស្រួល​អាច​នឹង​ផ្ទុះ​សង្គ្រាម​នុយ​ក្លេអ៊ែរ​មែន​, មិន​អាច​មើល​ស្រាល​បាន​ឡើយ​។ លោក​ពូ​ទីន​ប៊ិះ​តែ​នឹង​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​ម្ដង​ហើយ​កាល​ពី​ពេល​ដែល​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​​ខ្លាំង​កាល​ពី​ខែ​តុលា ឆ្នាំ​២០២២​។​

​បញ្ហា​នៅ​ត្រង់​ថា​អាមេរិក​​កំពុង​​​បារម្ភ​ខ្លាំង​នៅ​ពេល​រុស្ស៊ី​ទទួល​បាន​កង​ទ័ព​ជំនួយ​ពី​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​ ប្រភព​ខ្លះ​ថា​ដល់​ជាង​១​ម៉ឺន​នាក់ ​ដើម្បី​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែនចេញ​ពី​តំបន់​ខឺស និង​ជួយ​វាយ​ប្រហារ​នៅ​អ៊ុយ​ក្រែន​ខាង​កើត​។ គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ អ៊ុយ​ក្រែន​យ៉ាង​ហោច​ណាស់​មាន​ពេល​២​ខែ​​ដើម្បី​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​របស់​អាមេរិក​បាញ់​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ទម្រាំ​លោក​ត្រាំ​ឡើង​កាន់​អំណាច​។ លោក​សន្យា​ថា​នឹង​ខិត​ខំ​បិទ​បញ្ចប់​សង្គ្រាម​ត្រឹម​តែ​រយៈពេល​២៤​ម៉ោង​។

​បើ​យោង​តាម​អ្នក​វិភាគ​ ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែន​មិន​អាច​មាន​ធន​ធាន​ច្រើន​​​សម្បូរ​ហូរ​ហៀរ​ដើម្បី​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នេះ​រយៈ​​​ពេល​យូរ​ពេក​ទេ​។ គ្រាន់​តែ​ថា​រុស្ស៊ី​នៅ​មាន​ផ្លូវ​ដើរ​វែង​ឆ្ងាយ និង​មាន​ធន​ធាន​ច្រើន​​ជាង​អ៊ុយ​ក្រែន​តែ​ប៉ុណ្ណោះ​។ ​នៅ​ក្នុង​ករណី​បាញ់​មីស៊ីល​យប់​មិញ​នោះ​ ​អ៊ុយ​ក្រែន​ទទួល​ស្គាល់​ថា​ខ្លួន​​​បាន​វាយ​ប្រហារ​ដេ​ប៉ូ​ស្តុក​ទុក​អាវុធ​យុទ្ធ​ភ័ណ្ឌ​របស់​រុស្ស៊ី​នៅ​ទី​ក្រុង​​កា​រ៉ា​ឆេវ​​នៃ​តំបន់​ប្រ៊ី​យ៉ង់​ (Bryansk) ពិត​ប្រាកដ​មែន​​។ ប៉ុន្តែ​អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់​ថា​វាយ​ប្រហារ​ដោយ​មីស៊ីល​អ្វី​ទេ​។​​

​យោធា​អ៊ុយ​ក្រែន​ថ្លែង​ថាគេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​កង​រំពងផ្ទួន​ៗ​គ្នា​នៅ​​លើ​ទី​តាំង​វាយ​ប្រហារ​នោះ​។ ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថាតើអ៊ុយ​ក្រែន​វាយ​ប្រហារ​​​ដោយ​​មីស៊ីល​អាត់​តា​ខំ​មែន​​ឬ​ទេ​​​? ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី មិន​បាន​ឆ្លើយ​ថា​មែន​ ឬ​មិន​​មែន​ទេ​។ ​លោ​កគ្រាន់​តែ​បង្ហើប​ដោយ​ខ្លី​ថា​អ៊ុយ​ក្រែន​​​មានអាវុធ​សម្រាប់​វាយ​ប្រហារ​ឆ្ងាយ​ៗ​។ ​​អ៊ុយ​ក្រែន​មាន​យន្ត​ហោះ​ដ្រូន​​ផលិត​នៅ​ក្នុង​ស្រុក​ដែល​អាច​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​ ​ហើយ​ក៏​​មាន​មីស៊ីល​ម៉ាក​អាត់​តា​ខំ​​​ផង​ដែរ៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ