ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ស្រូវផ្ការំដួល មាន​ហាងឆេងល្អ ខណៈ​តម្លៃឡើងរាល់ថ្ងៃ

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ទីផ្សារស្រូវផ្ការំដួល មាន​ហាងឆេងពិតជាល្អ ហើយ​​តម្លៃ​ឡើងរាល់ថ្ងៃ ពិតជាល្អប្រសើរសម្រាប់ប្រជាកសិកររហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ។ ប្រជាកសិករបានប្រាប់ថា៖ទីផ្សារស្រូវផ្ការំដួលឆ្នាំនេះពិតជាមានតម្លៃ​ជាងឆ្នាំមុន…

ខេត្ត​បន្ទាយមានជ័យ ៖ ទីផ្សារស្រូវផ្ការំដួល មាន​ហាងឆេងពិតជាល្អ ហើយ​​តម្លៃ​ឡើងរាល់ថ្ងៃ ពិតជាល្អប្រសើរសម្រាប់ប្រជាកសិកររហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ។

ប្រជាកសិករបានប្រាប់ថា៖ទីផ្សារស្រូវផ្ការំដួលឆ្នាំនេះពិតជាមានតម្លៃ​ជាងឆ្នាំមុន ព្រោះឈ្មួញទិញស្រូវលេខ១ទិញដល់ស្រែ១តោនតំលៃ១.២៧៥.៣០០រៀល និងស្រូវលេខ២ទិញ១តោនតំលៃ​១.២៦៣.៦០០រៀល ឈ្មួញដែលទិញស្រូវខេត្តបន្ទាយមានជ័យ ទិញជាប្រាក់បាតស្រូវលេខ​១​តំលៃ​១១.០០០បាត ស្រូវលេខ២តំលៃ១០.៨០០បាត បើប្រៀបធៀបកាលពីចាប់ផ្តើមប្រមូលផលឈ្មួញហ៊ានទិញតំលៃ១,២៤៣.៣៤០រៀលប្រាក់បាតទិញ១តោនតំលៃ១០.៧០០បាត។

មន្ត្រីមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា នៅពេលនេះប្រជាកសិករប្រមូលផលស្រូវផ្ការំដួលតាមបណ្តាស្រុក-ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យ ដែលភាគច្រើនប្រជាកសិករបង្កបង្កើនផលស្រូវផ្ការំដួលមានស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកព្រៈនេត្រព្រៈ អាចទទួលទិន្នផលប្រសើរជាងឆ្នាំមុនក្នុង១ហិកតាបាន២ទៅ៣តោន។

មន្ត្រីមន្ទីពាណិជ្ជកម្មបានបញ្ជាក់ថា រហូតពេលនេះស្រូវផ្ការំដួលកំពុងដល់រដូវប្រមូលផលហើយលក់តំលៃគឺប្រសើរឡើងរាល់ថ្ងៃជាក់ស្តែងពេលនេះឈ្មួញទិញស្រូវសើមទិញដល់ស្រែលេខ១ក្នុង១គីឡូក្រាមតំលៃ១.២០០រៀលនិងស្រូវលេខ២លក់១,១៥០រៀលបើប្រៀបធៀបឆ្នាំមុនតំលៃស្រូវផ្ការំដួលគឺប្រសើរជាងឆ្នាំមុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ