ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia ចុះ​អនុស្សរណៈ​ផ្គត់ផ្គង់​រថយន្ត​បន្ថែម រវាង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​ក្រុមហ៊ុន ឡា​រី​តា អុិច​ប្រេស

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) – RMA Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី “​ពិធី​ចុះ​អនុស្សរណៈ​ផ្គត់ផ្គង់​រថយន្ត​បន្ថែម រវាង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​ក្រុមហ៊ុន ឡា​រី​តា អ៉ិច​ប្រេស​” ក្រោម​អធិបតីភាព​របស់ លោក សេង វឹង នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ហ្វ​ដ និង លោក មឿ​ន សម្បត្តិ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ឡា​រី​តា អ៉ិ​ច​ប្រេស រួម​ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ភ្ញៀវ​កិត្តិយស អតិថិជន​ហ្វ​ដ និង​មិត្ត​អ្នក​សារព័ត៌មាន​ជា​ច្រើន ​។

លោក សេង វឹង នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ហ្វ​ដ បាន​មាន​ប្រសាសន៍​ថា ​៖ «​ថ្ងៃនេះ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​ផ្គត់ផ្គង់​រថយន្ត​បន្ថែម រវាង​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​ក្រុមហ៊ុន ឡា​រី​តា អ៉ិ​ច​ប្រេស ដែល​នៅ​ក្នុងឆ្នាំនេះ គឺជា​កិច្ច​សហប្រតិបត្តិការ​លើក​ទី​ ២​ ហើយសម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ ដោយសារ​ក្រុមហ៊ុន ហ្វ​ដ បាន​ផ្តល់​សេវាកម្ម​យ៉ាង​ល្អ​ទៅ​កាន់ ក្រុមហ៊ុន ឡា​រី​តា អ៉ិច​ប្រេស លើស​ពី​នេះ ក៏​ជា​ការ​បង្ហាញ​ពី​កិច្ចសហការ​ដ៏​ល្អ​ប្រសើរ​រវាង​គ្នា ​។ ជា​ពិសេស​នោះ គឺ​កិច្ចសហការ​នេះ​នឹង​ផ្តល់​ជូន​អត្ថប្រយោជន៍ ៦ យ៉ាង​ជា​ចម្បង​ពី​ក្រុមហ៊ុន ហ្វ​ដ ដូច​ជា ​៖
– សេវាកម្ម​ជួសជុល​ចល័ត​ដល់ទី​កន្លែង 24​ម៉ោង
– ទទួល​បាន​អត្ថ​ប្រ​យោ​ជ​ន៌ និង​ព័ត៌មាន​តាម​រយៈ Ford Cambodia Mobile App
– មាន​កន្លែង​ជួសជុល​រថយន្ត​ហ្វ​ដ​គ្រប់​ខេត្ត​ក្រុង
– ចំណេញ​ពេលវេលា និង​ថវិការ​ក្នុង​ការ​ប្តូរ​ប្រេងម៉ាស៊ីន (​រៀង​រាល់​10,000 km ម្តង​)
– មានឱកាស​ចូលរួម​ដំណើរ​កម្សាន្ត​គ្រួសារ​ហ្វ​ដ​ជា​រៀង​រាល់​ឆ្នាំ
– មាន​ទទួលយក​រថយន្ត​ចាស់​ផ្លាស់​ប្តូរ​យក​រថយន្ត​ថ្មី » ។

លោក មឿ​ន សម្បត្តិ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ឡា​រី​តា អ៉ិច​ប្រេស បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្រុមហ៊ុន ឡា​រី​តា បាន​សម្រេចចិត្ត​យក​រថយន្ត Ford Transit បន្ថែម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ការ​គាំទ្រ​ពី​អតិថិជន និង​ដើម្បី​ត្រៀមលក្ខណៈ​ពង្រីក​ខ្សែ​ផ្លូវ​រត់​បន្ថែម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត រថយន្ត Ford Transit មាន​បច្ចេកវិទ្យា​ទំនើប សុវត្ថិភាព​ខ្ពស់ ធន់​រឹង​មាំ ជា​ពិសេស ក្រុមហ៊ុន ហ្វ​ដ គឺ​តែងតែ​ផ្តល់​ជូន​នូវ​គុណភាព​ផលិតផល និងគុណភាព​សេវាកម្ម​ដ៏​ល្អ​បំផុត ដោយ​មាន​ជាង​ជំនាញ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​រោងចក្រ​ផ្ទាល់ និង​មាន​អ្នកជំនាញ​ខ្មែរ និង​បរទេស​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ ដើម្បី​ធ្វើការ​ថែទាំ និង​ជួសជុល​រថយន្ត​ ។ ដោយសារ​តែ​កត្តា​ចម្បង​ទាំង​អស់នេះ​ហើយ ទើប​ធ្វើ​អោយ​ក្រុមហ៊ុន ឡា​រី​តា នៅ​តែ​បន្ត​យក​ក្រុមហ៊ុន ហ្វ​ដ ធ្វើ​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យូរអង្វែង និង​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ» ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ឡា​រី​តា អ៉ិ​ច​ប្រេស គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដឹក​អ្នកដំណើរ​ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​សុខ​សុវត្ថិភាព​ក្នុង​ធ្វើ​ដំណើរ​របស់​អតិថិជន ជាមួយនឹង​បទ​ពិសោធន៍​យូរ​ឆ្នាំ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៅ​លើ​រថយន្ត Ford Transit សូម​ទំនាក់ទំនង 078 777 200 ឬ 088 6777 200 ​៕ អត្ថបទសហការ