ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក៤ថ្ងៃ! អ្នកមានអាការៈឈឺក្បាល វិលមុខ មក​ពិនិត្យ និងទទួលសេវាព្យាបាលជាង៦​ពាន់នាក់

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ​ បាន ឱ្យដឹងថា សម្រាប់រយៈពេល៤ថ្ងៃចាប់ពី១៣.​១៤.​១៥​…

0:00
0:00

រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីសុខាភិបាល រាជធានីភ្នំពេញ​ បាន ឱ្យដឹងថា សម្រាប់រយៈពេល៤ថ្ងៃចាប់ពី១៣.​១៤.​១៥​ និង​ថ្ងៃ​ទី​១៦ខែវិច្ឆិកា នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅផ្តាសាយ ឈឺភ្នែក អស់ កម្លាំង និង រាគមួលផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវា ពិនិត្យ និងព្យាបាលមានចំនួន៦០៧០​នាក់ ។ ក្នុង​នោះសម្រាប់ថ្ងៃទី១៣​មានចំនួន​៣៩២នាក់​ ថ្ងៃ​ទី​១៤មាន​ចំនួន​១៥៩២នាក់​ ថ្ងៃ​ទី​១៥មាន​ចំនួន​ ១៧៩៦នាក់​ និង​ថ្ងៃ​ទី​១៦​មាន​ចំនួន​ ២២៩០នាក់។

លោកវេជ្ជបណ្ឌិត ងី មានហេង​ បានបញ្ជាក់ថា​ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យរបស់ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បាន ត្រៀមសរុបចំនួន១៣០០នាក់ និងរថយន្តសង្គ្រោះចំនួន១២​បោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១១កន្លែង ដោយ​បានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល​ ដែល​មាននៅតាមគោលដៅផ្សេងៗពីគ្នានៅតាមទីតាំងកំណត់ដូចជានៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ វត្តភ្នំ​ និង​នៅកោះនរាផងដែរ​ ។

សូមបញ្ចាក់ថា​ រយៈពេល​៣ថ្ងៃ​នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅរាជ​ធានី​ភ្នំពេញ​ឆ្នាំ២០២៤នេះ​ មានបងប្អូនប្រជាពលរដ្ឋខ្មែរ​ និង​ជនបរទេស​ប្រមាណ​ជាង​៦លាននាក់​ ក្នុង​នោះ​ថ្ងៃ​ទី​១មាន១លាន១សែននាក់​ ថ្ងៃ​ទី​២ប្រមាណ២លាន២សែននាក់​ និង​​សម្រាប់​ថ្ងៃ​ទី​៣​ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ មានប្រមាណ២លាន​ ៩សែន​នាក់​ ដែល​បានចូលរួមទស្សនា​កម្សាន្ត​ប្រកបដោយទឹកមុខសប្បាយរីករាយ​ក្រោមម្លប់នៃ​សន្តិភាព​ ។​

ចំពោះ​ការងារ​រក្សាសន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​រៀបរយ​ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី​ឯកឧត្តម​ ឃួង​ ស្រេង​អភិបាល​នៃ​គណអភិបាលរាជធានីភ្នំពេញ​ រួម​ជាមួយថ្នាក់ជាតិ​ និង​កងកម្លំាង​ និង​គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​ គឺ​មាន​សន្តិសុខ​ សណ្តាប់​ល្អ​​ពុំមានបញ្ហាអ្វីកេីតឡេីងគួរអោយកត់សម្គាល់នោះ​ឡេីយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ