ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរសើរលោកតា ! លោកតាមួយរូបធ្វើខ្មុកយ៉ាងស្អាតដើម្បីលក់ដូរដោះស្រាយជីវភាពគ្រួសារ

1 ថ្ងៃ មុន

ចាស់​ចិន​អង្គុយ​ផឹក​តែ ចាស់​បរទេស​ដើរ​លម្ហែរ ចាស់​ខ្មែរ​រក​លុយ​ចិញ្ចឹម​ចៅ ដែល​ឃ្លា​នេះ​ស្តាប់​ទៅ​ហាក់​ត្រូវ​នឹង​ស្ថានភាព​ពិត​នៃ​ជីវិត​មនុស្ស​ចាស់​នៅ​កម្ពុជា​យើង ព្រោះ​មនុស្ស​ចាស់​មួយ​ចំនួន​ធំ​នៅ​ខ្មែរ ពិសេស​នៅ​ទី​ជនបទ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ត្រូវ​បន្ត​រក​លុយ​ចិញ្ចឹម​ចៅ ឬ​ចៅ​ទូត​ថែម​ទៀត​ផង ។ ជា​ការ​ពិត…

ចាស់​ចិន​អង្គុយ​ផឹក​តែ ចាស់​បរទេស​ដើរ​លម្ហែរ ចាស់​ខ្មែរ​រក​លុយ​ចិញ្ចឹម​ចៅ ដែល​ឃ្លា​នេះ​ស្តាប់​ទៅ​ហាក់​ត្រូវ​នឹង​ស្ថានភាព​ពិត​នៃ​ជីវិត​មនុស្ស​ចាស់​នៅ​កម្ពុជា​យើង ព្រោះ​មនុស្ស​ចាស់​មួយ​ចំនួន​ធំ​នៅ​ខ្មែរ ពិសេស​នៅ​ទី​ជនបទ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ត្រូវ​បន្ត​រក​លុយ​ចិញ្ចឹម​ចៅ ឬ​ចៅ​ទូត​ថែម​ទៀត​ផង ។

ជា​ការ​ពិត លោកតា​មួយ​រូប​ធ្វើ​ខ្មុក​លក់ ដើម្បី​ដោះស្រាយ​ជីវភាព ខណៈ​ពេល​ដែល​ជំនាញ​មួយ​នេះ លោក​ចេះ​ដោយ​ពុំ​មាន​គ្រូ​បា​អាចារ្យ​ណា​បង្រៀន​នោះ​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​លោកតា​ផ្ទាល់ ។ ស្ថិត​ក្នុង​វ័យ​ចិតសិប​ឆ្នាំ​ប្លាយ លោកតា​នៅ​ប្រកប​របរ​មួយ​នេះ ខណៈ​ពេល​ដែល​លោក​ចាស់​ណាស់​ហើយ ណាមួយ​មិនដឹង​ទៅ​ធ្វើ​ការងារ​អ្វី​កើត​ផង ដូច្នេះ​មាន​តែ​ធ្វើ​ខ្មុក កំដរ​ភាព​ចាស់ ។

មែនទែន​ទៅ តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ធ្វើ​ខ្មុក​ប្រភេទ​នេះ ?តើ​អ្វី​ទៅ​ដែល​ហៅ​ថា ខ្មុក? ជា​ការ​ពិត ខ្មុក​នា​ពេល​បច្ចុប្បន្ន ពុំ​សូវ​មាន​យុវជន​ជំនាញ​ក្រោយ​ចាប់អារម្មណ៍​នោះ​ទេ ខណៈ​ពេល​ដែល​របរ​មួយ​នេះ​កាន់តែ​តិច​ទៅ​ៗ​មិន​ដូច​ទៅ​នឹង​ពី​អតីត​កាលដែល​បុព្វបុរស​ខ្មែរ​មានការ​ពេញ​និយម​លើក​ឡើង​យក​មក​សម្តែង​ជា​តួអង្គ​ហ​នុ​មា ឥសី ពល​ស្វា និង​ពល​យក្ស​ជា​អាទិ៍ ។

ត​ស់​មក​ដឹង​ពី​មូលហេតុ​ដែល​លោកតា​ដែល​មាន​វ័យ​ចំណាស់​រូប​នេះ បាន​ចាប់​យក​របរ​ធ្វើ​ខ្មុក ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ មិនតែប៉ុណ្ណោះ​ក្រៅពី​ខ្មុក​លោក​ថា កាលពី​កន្លង​ទៅ​លោក​ធ្វើ​ទី​មោង តុ ទូរ កៅអី ចម្លាក់ ផ្កាបិណ្ឌ និង​គំនូរ​តាម​វត្ត​អារាម​ទៀត​ផង​នោះ តែ​ថ្ងៃនេះ​សុំ​លើកយក​ខ្មុក​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោកតា សូ សឿ​ន​ជម្រាប​ថា របរ​នៃ​ការ​ធ្វើ​ខ្មុក​នេះ លោកតា​ចេះ​មក​ដោយ​មិន​មាន​នរណា​បង្រៀន​នោះ​ទេ ដោយ​តែ​មើល​គេ​ធ្វើ និង​យក​អនុវត្ត​ធ្វើ​បន្ត​ចេះ​ចា​ដល់​សព្វថ្ងៃ ។

លោកតា មាន​ប្រសាសន៍​បន្ត​ថា ការ​ប្រកប​របរ​មួយ​នេះ​ពុំ​សូវ​ទទួល​បាន​ចំណូល​ច្រើន​ណាស់ណា​នោះ​ឡើយ យូរ​ៗ​មាន​គេ​អោយធ្វើ​ម្តង ខណៈ​ពេល​ដែល​ឆ្នាំ​នេះ​លោក​មាន​វ័យ​៧៨​ឆ្នាំ តែ​នៅ​ប្រកប​របរ​មួយ​នេះ និង​ធ្វើ​ទី​មោង​ជាដើម​នោះ ។

លោកតា សូ សឿ​ន ដែល​មានស្រុក​កំណើត នៅ​ភូមិ​ព្រៃ​គោ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​បន្ត​ថា ការ​ប្រកប​របរ​នេះ​ជួប​ការ​លំបាក ដោយ​លោក​ចេះ​មិន​មាន​គ្រូ ក្មេង​ៗ​ជំនាន់​ក្រោយ​មិនសូវ​មាន​គេ​ចាប់អារម្មណ៍ ហើយ​ចំពោះ​ការ​ធ្វើ​នេះ​ទៀត​សោត គឺ​លំបាក​ខ្លាំង​ដោយ​ទម្រាំ​ធ្វើ​បាន​មួយ​ៗ និង​មិនសូវ​មាន​តម្រូវការ​ទីផ្សារ​ទៀត​ផង ។

ខ្មុក​ម្រ័ក្សណ៍​ជា​ប្រភេទ​ជ័រ​ឈើ​ធម្មជាតិ ដោយ​គេ​ចៀរ​យក​ពី​ដើមឈើ​ឈ្មោះ​ថា គ្រើល មាន​ពណ៌​ក្រហម​លាយ​ជាមួយ​អំពិល ដែល​មាន​រសជាតិ​ជូរ ជួយ​រក្សា​ពណ៌​បាន​យូរ ហេតុ​នោះ​ហើយ​បាន​គេ​ប្រើ​សម្រាប់​ពណ៌​សូត្រ និង​បន្ទន់​ស្បែក​មុន​ពាស​លើ​ស្គរ ។ គេ​បន្ថែម​ផេះ ដែល​បាន​ដោយ​ដុត​ស្លឹក​ត្នោត រួច​រែង​យក​ភាព​ម៉ត់​បំផុត ព្រោះថា វា​ជា​ល្បាយ​មិន​រលាយ​ជ័រ​គ្រើល ទោះបីជា​ត្រូវ​កម្តៅថ្ងៃ​ក៏​ដោយ ។

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ? ខ្មុក​ជា​វត្ថុ​មាន​តម្លៃ ដូច្នេះ​គួរ​ណា​យុវជន​ជំនាន់​ក្រោយ គួរ​មានការ​ចាប់អារម្មណ៍ ឬ​រៀនសូត្រ​យក​ជា​ចំណេះ ដើម្បី​បន្ត​ស្នាដៃ​ពី​ដូនតា ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ