ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំងទូក «ង​» ក្នុង​​ខេត្តសៀមរាប បាន​បញ្ចប់ ប្រកបដោយ​បរិយាកាស​​សប្បាយរីក​រាយ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តសៀមរាប រយៈពេល​ពីរ​ថ្ងៃ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្នុង​ពិធី​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ…

ខេត្ត​សៀម​រា​បះ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តសៀមរាប រយៈពេល​ពីរ​ថ្ងៃ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្នុង​ពិធី​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរ​ជាតិ ចំនួន ប្រមាណ​ជាង ២៧​ម៉ឺន​នាក់​បាន​ចូល​មក​កម្សាន្ត ។

នៅ​ក្នុង​ពិធី​បិទ​កម្មវិធី​ប្រ​ណាំ​ទូក នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​  ក្រោម​អធិបតីភាព លោក លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក​ជំទាវ ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​ចូលរួម​ពី លោក ប្រាក់ សុ​ខុន អនុប្រធាន​ទី​១ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង វត្តមាន​របស់​លោក អាន ទ្រេ ផាស​ត្រា​ណា អា​រ៉ា​ហ្គូ ប្រធាន​អង្គការ លោក​ជំទាវ​បណ្ឌិត ហ្សូ​ហ្សា ណា រ៉ា​ហូ (Zsuzsanna RAHOI) ទីប្រឹក្សានយោបាយ​ជាន់ខ្ពស់​នាយក​រដ្ឋមន្ត្រី​ហុង​ការី​លោក ទី​ប៊ឺ បា​ឡូ​ឌី (Tiber Baloghdi) អគ្គរដ្ឋទូត​ហុង​ការី​ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម ឡាវ ។

មាន​ប្រសាសន៍​បិទ​ការ​ប្រណាំងទូក​នោះ​ដែរ លោក លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បញ្ជាក់​ថា​ ​ទោះបីជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រណាំងទូក​  ប៉ុន្តែ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ខេត្តសៀមរាប​ឆ្នាំ​២០២៤ ក៏​នៅ​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​រយៈពេល​មួយ​ថ្ងៃ​ទៀត ដល់​ថ្ងៃ​ទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០២៤​។​ 

លោក បាន​បន្ត​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​មក​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​មាន​ចំនួន​ប្រមាណ​ជាង ២៧​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨​ពាន់​៩៨២​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២៣ កើនឡើង ១៣,១​ភាគរយ ។

លោក ក៏​បាន​ថ្លែ​កោតសរសើរ ចំពោះ អនុ​គណៈកម្មការ​រៀបចំ​ពិធី​ទាំង​៧ ក្នុង​ការ​រៀបចំ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ព្រមទាំង​ថ្នាក់ ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ ខេត្ត ដែល​បាន​រៀបចំ​ទូក “​ង​” ចូល រួម​ក្នុង​ការ​ប្រកួត ហើយ​បាន​ខិតខំ​ប្រឹង ប្រែង​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​របស់​ខ្លួន​យ៉ាង​សកម្ម ប្រកបដោយ​ការ ទទួលខុសត្រូវ និង​ធ្វើ​ឱ្យ​ដំណើរការ​ទូទៅ​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ទទួល​បាន​លទ្ធ ផល​ជា​ផ្លែផ្កា​ទៅ​តាម​ផែនការ​គួរ​ជាទី មោទនភាព ។

ក្នុង​នោះ លោក ក៏​បាន​ថ្លែង អំណរ គុណ​ចំពោះ ឯកឧត្តម លោក​ជំទាវ អ្នក ឧកញ៉ា លោកស្រី អស់លោក ដែល​បាន​ចែករំលែក​នូវ​ធនធាន​ផ្ទាល់ខ្លួន​ធ្វើ អំណោយ​ឧបត្ថម្ភ​ដោយ​ទឹកចិត្ត​សប្បុរស​ថ្លៃថ្លា​ជូន​ចំពោះ​គណៈ​-​កម្ម​ការ​រៀបចំ​ពិធី និង ជូន​ដល់​កីឡាករ កីឡាការិនី​ដោយ​ផ្ទាល់ ដែល​ជា​វប្បធម៌​ចែករំលែក នៃ​មហា សាមគ្គីភាព​គ្រួសារ​ខ្មែរ ។ ក្នុង​នោះ លោក លី សំ​រិ​ទ្ធ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទូក​ទាំង​អ្នក​ឈ្នះ និង អ្នក​មិន​មាន​ចំណាត់​ថា​ក់ ត្រូវ​បន្ត​ការ​ហ្វឹក ហាត់​បច្ចេកទេស​របស់​ខ្លួន​បន្ត​ទៀត ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ប្រ​កួន​នៅ​ឆ្នាំ​បន្ត ឬ​ក៏​ក្នុង​ពិធី​ផ្សេង​ៗ​ផង​ដែរ ។ ម្យ៉ាងទៀត ចំពោះ​អ្នក​ទទួល​បាន​ចំណាត់ថ្នាក់ ក៏​មិន​ត្រូវ​មាន​មោទនភាព​នៃ​ជ័យ​ជំនះ​របស់​ខ្លួន​ក្នុងឆ្នាំនេះ​ដែរ ក៏​ត្រូវ​បង្កើន​សមត្ថភាព​បច្ចេក ទេស​របស់​ខ្លួន​បន្ត​ទៀត​ផង ។

សូម​ជម្រាប​ផង​ដែរ​ថា ចំពោះ​កិច្ច​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ របៀប​រៀប រយ​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ខេត្តសៀមរាប​នេះ បាន​ប្រព្រឹត្ត​បាន​ល្អ​ប្រសើរ ដោយ​គ្មាន​គ្រោះ ថ្នាក់​ចរាចរណ៍ គ្មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា អំពើ​ឆក់ ប្លន់ និង​បាតុភាព អវិជ្ជមាន​ផ្សេង​ៗ​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

ក្នុង​នោះ ស្ថានភាព​អនាម័យ​បរិ ស្ថាន ក៏​មាន​សភាព​ល្អ​ប្រសើរ​ជាង​ពេល​មុន​ៗ ដោយនៅ​ទី​សាធារណៈ និង​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ក៏​ដូច​ជា​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប មានការ​ថយ​ចុះ​នូវ​ការ​បោះចោល​សម្រាម និង​កាក​សំណល់​ផ្សេង​ៗ​ពី​បងប្អូន​ប្រជាពលរដ្ឋ អ្នក​ទេស ចរណ៍ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធី​ប្រណាំងទូក ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​យល់​ដឹង​ពី​ផលប្រយោជន៍​នៃ​ការ​ថែរក្សា​បរិស្ថាន អនាម័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​កើនឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ