រាជធានីភ្នំពេញ ៖ ABC Stout សូមប្រកាសដោយមោទនភាពក្នុងការសម្ពោធនូវផលិតផលរសជាតិថ្មីប្លែករបស់ខ្លួន ABC Smooth Stout ជាផ្លូវការ ជាមួយព្រឹត្តិការណ៍រាំពញ្ញាក់អារម្មណ៍ដ៏រស់រវើកអស្ចារ្យគួរឱ្យចាប់អារម្មណ៍ នៅទីតាំងសំខាន់ៗបីកន្លែងក្នុងរាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍នេះបានកើតឡើង ដោយមិននឹកស្មានដល់ នៅពេលដែលមនុស្សមួយក្រុមធំ ស្លៀកឈុតពណ៌មាសទាំងអស់គ្នា បានប្រមូលផ្ដុំគ្នាភ្លាមៗ ពញ្ញាក់អារម្មណ៍អ្នកទស្សនា ជាមួយនឹងក្បាច់រាំដ៏រស់រវើក ធ្វើឱ្យបរិយាកាស់កាន់តែរំភើបសប្បាយរីករាយ ស្របពេល ជាមួយនឹងការបើកបង្ហាញផ្ទាំងប៉ាណូដែលគ្របដោយផ្ទាំងកំណាត់ពណ៌មាស។ ខណៈនោះផងដែរ ក៏មានការបា.ញ់ក្រដាសភ្លឺផ្លេកពណ៌មាសផ្ទុះឡើងដេរដាសពេញអាកាស ហើយរូបរាង ABC Smooth Stout ថ្មី ត្រូវបានផុសឡើងយ៉ាងលេចធ្លោនៅលើផ្ទាំងប៉ាណូ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។
ABC ត្រូវបានទទួលស្គាល់ជាយូរមកហើយថា ជាជម្រើសស្រាបៀរដ៏ប្រណិតល្អឯកបំផុត ក្នុងចំណោមអ្នកចូលចិត្តស្រាបៀរស្តោតនៅកម្ពុជា ហើយភាពល្អឥតខ្ចោះនេះបានបន្តដល់ ABC Smooth ដែលទើបសម្ពោធថ្មីៗនេះ ។ ស្រាបៀរស្តោតដែលមានកម្រិតជាតិអាល់កុល 5.3% នេះ មានរសជាតិមិនសូវល្វីង ស្រួលលេប រក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដិតជាប់មាត់ ដែលជាស្រាបៀរស្តោតប្រណិតល្អឯកដែលត្រូវបានគេស្គាល់ ។
លោក អាន សុខា ជាអ្នករស់នៅម្ដុំទីតាំងដែលមានព្រឹត្តិការណ៍កើតឡើងនោះ គាត់បានឃើញក្រុមរាំពញ្ញាក់អារម្មណ៍ដ៏រស់រវើកស្លៀកឈុតពណ៌មាសអំឡុងពេលបើកបង្ហាញផ្ទាំងប៉ាណូថ្មីនោះ បានឱ្យដឹងថា “វាពិតជាភ្ញាក់ផ្អើលមែនទែន ! ខ្ញុំបានដើរកាត់ស្រាប់តែឃើញមនុស្សមួយក្រុមចាប់ផ្ដើមរាំព្រមគ្នា ស្របពេលដែលមានការបង្ហាញនូវផ្ទាំងប៉ាណូដ៏ស្រស់ស្អាតប្លែកភ្នែក ។ នៅពេលដែលការសម្ដែងបានចាប់ផ្ដើម ភាពរំភើបសប្បាយរីករាយក៏បានកើតឡើងផងដែរ” ។
លោក ប៊ុនធា ដែលជាអ្នកផ្សារតាខ្មៅ បានឃើញព្រឹត្តិការណ៍ការរាំពញ្ញាក់អារម្មណ៍នេះនៅខេត្តកណ្តាល ។ គាត់បានចែករំលែកសេចក្តីរំភើបរបស់គាត់ ដោយបានរៀបរាប់ពីពេលដែលក្រុមរាំចាប់ផ្តើមការសម្តែងរបស់ពួកគេ ខណៈដែលផ្ទាំងកំណាត់ពណ៌មាសត្រូវបានទាញចេញពីផ្ទាំងប៉ាណូ ហើយក្រដាសភ្លឺផ្លេកពណ៌មាសត្រូវបានផ្ទុះឡើង អាចនិយាយបានថា “ពិតជាអស្ចារ្យមែន” ។ ក្នុងនាមជាអ្នកចូលចិត្តនិងគាំទ្រ ABC គាត់បានចំណាំមើលថា “ខ្ញុំតែងតែចូលចិត្តរសជាតិដ៏ល្អឯកប្លែកគេរបស់ ABC ហើយឥឡូវនេះជាមួយនឹង ABC Smooth រសជាតិស្រាលស្រទន់ដែលទើបចេញថ្មីៗនេះ ខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការភ្លក្សរសជាតិថ្មីនេះ” ។
លោក Willem Van Den Wijngaart នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Heineken Cambodia បានសម្តែងមោទនភាពចំពោះកេរដំណែលនៃម៉ាកផលិតផលនេះថា ៖ “ABC មានតំណែងពិសេសមួយនៅក្នុងបេះដូងរបស់យើងគ្រប់គ្នា ។ ដើម្បីក្លាយជាស្រាបៀរស្តោតលំដាប់លេខ ១ នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ទសវត្សរ៍ ដែលឆ្លើយតបទៅនឹងការស្រឡាញ់ចូលចិត្តរបស់បងប្អូនចំពោះរសជាតិស្តោតពិត ។ ABC Smooth ត្រូវបានបង្កើតឡើងដើម្បីជាកិត្តិយសនៃកេរដំណែលមួយនេះការផលិតប្រើពេលយូរច្រើនដំណាក់កាល ផ្សំជាមួយនឹងស្រូវសាឡីរំលីងគុណភាពល្អបំផុត សម្រេចបានជាស្រាបៀរដ៏ល្អឥតខ្ចោះ រសជាតិមិនសូវល្វីង ស្រាលស្រទន់ ស្រួលលេប ។ ABC Smooth ផ្តល់នូវបទពិសោធដ៏ល្អឯក ខុសប្លែកពីស្រាបៀរទឹកខ្មៅធម្មតា ជាមួយនឹងរូបរាងដ៏ទាក់ទាញ ក្លិនក្រអូបឈ្ងុយ និងរសជាតិដិតនៃស្តោតពិត ។
ABC Smooth ច្រកក្នុងកំប៉ុងពណ៌មាសគួរឱ្យទាក់ទាញ ជានិមិត្តសញ្ញាដ៏ល្អឥតខ្ចោះគ្មានគូប្រៀប ឆ្លុះបញ្ចាំងពីភាពប្រណិត ទាក់ទាញបុគ្គលល្អឯកដែលពេញចិត្តជាមួយភាពលេចធ្លោប្លែកពីអ្នកដទៃ។ ការច្រកក្នុងកំប៉ុងពណ៌មាសដ៏ពិសេសប្លែកនេះ តំណាងឱ្យគុណភាពដ៏ប្រណិតល្អឯក និងភាពល្អឥតខ្ចោះរបស់ ABC Smooth ។
ចាប់ពីខែវិច្ឆិកា ឆ្នាំ2024 នេះតទៅ ABC Smooth នឹងមានលក់ជាផ្លូវការនៅទូទាំងប្រទេសកម្ពុជា ដែលអតិថិជនអាចរកបាននៅតាមផ្សារទំនើប ដេប៉ូចែកចាយស្រាបៀរ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន ផាប់ (Pup) សណ្ឋាគារ និងកន្លែងកម្សាន្តនានា។ តស់! ភ្លក្សរសជាតិស្រាបៀរស្តោតពិត ABC Smooth រសជាតិស្រាលស្រទន់ ស្រួលលេបទាំងអស់គ្នា !
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ABC Stout fb.com/abcstout.cambodia ឬ www.abcstoutkh.com
សូមទស្សនាវីដេអូតាមរយៈ Link នេះ ៖ https://www.facebook.com/watch/?mibextid=WC7FNe&v=872056351400850&rdid=LzimCdqfbkY0mTUg
អំពី HEINEKEN Cambodia
ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1994 មកម្ល៉េះ ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown ។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700 នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000 ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ