ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍តម្រូវឲ្យបង្ហាញតម្លៃសេវាទំនិញ ម្ហូបអារហារឲ្យច្បាស់ និងហាមឡើងថ្លៃពេលបុណ្យអុំទូក

2 អាទិត្យ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ទេសចរណ៍​ណែនាំ​១០​ចំណុច ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយ​គិត​ទៅ​ដល់​ចំណុច​តូច​ៗ តែ​សំខាន់​មួយ​ចំនួន​ដូច​ជា បញ្ហា​ចំណត និង​បញ្ហា​អនាម័យ​បន្ទប់ទឹក​ជាដើម ។ តាម​រយៈ​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប…

រដ្ឋមន្ត្រី​ទេសចរណ៍​ណែនាំ​១០​ចំណុច ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយ​គិត​ទៅ​ដល់​ចំណុច​តូច​ៗ តែ​សំខាន់​មួយ​ចំនួន​ដូច​ជា បញ្ហា​ចំណត និង​បញ្ហា​អនាម័យ​បន្ទប់ទឹក​ជាដើម ។

តាម​រយៈ​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​ចេញ​នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ខ្មែរ​គ្រប់​រូប នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ប្រកបដោយ​សាមគ្គីភាព​ភាព​ស្និត​ស្នាល និង​សេចក្តី​សប្បាយ​រីករាយ​ក្រោម​ម្លប់​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​អញ្ជើញ​ចូលរួម​ទស្សនា និង​កម្សាន្ត​សប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​នេះ ក្រសួងទេសចរណ៍ សូម​ធ្វើការ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ដូច​តទៅ ៖
១-​ត្រូវ​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​រក្សា​ឱ្យ​បាន​នូវ​អនាម័យ ព្រមទាំង​សោភណភាព​នៅ​តាម មូលដ្ឋាន​អាជីវកម្ម​។ ២-​ត្រូវ​រៀបចំ​ចំណត​ឱ្យ​បាន​គ្រប់គ្រាន់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ទទួល​សេវាកម្ម​អាជីវកម្ម​របស់​ខ្លួន ដោយ​ត្រូវ​ជូនដំណឹង​ដល់​ភ្ញៀវ​ពី​ទីតាំង ដែល​អាច​ប្រើប្រាស់​ជា​ចំណត​ត្រឹមត្រូវ (​ដោយ​មាន​បំពាក់​ស្លាក​សញ្ញា​បញ្ជាក់​) និង​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​មានការ​ចត​ទោចក្រយានយន្ត និង​យានយន្ត​ដោយ​គ្មាន​សណ្តាប់ធ្នាប់​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ។

៣-​ត្រូវ​រៀបចំ​តុបតែង​លម្អ​អំ​ពូ​ល​ភ្លើង​បំភ្លឺ និង​ដាក់​បង្ហាញ​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ផ្នែក ខាងក្រៅ​ទីតាំង​អាជីវកម្ម ។ ផ្នែក​ខាងក្នុង​អាជីវកម្ម​ត្រូវ​រៀបចំ​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​អង្គ​ទាំង​បី ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងព្រះបរមរាជវាំង ។ ៤-​រាល់​ការ​រៀបចំ​តុបតែង​លម្អ​ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ​ទីតាំង​អាជីវកម្ម​របស់​ប្រតិបត្តិ​ករ ទេសចរណ៍ សូម​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ អត្តសញ្ញាណ​ខ្មែរ ឬ​អត្តសញ្ញាណ​ពិសេស​របស់​រាជធានី ខេត្ត និង​មិន​ប្រាសចាក​ពី​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ។

៥-​ត្រូវ​បង្ហាញ​ផលិតផល ឬ​សេវាកម្ម​អាជីវកម្ម​ជា​សាធារណៈ​តាម​គ្រប់​ទម្រង់ និង​ត្រូវ​បញ្ជាក់​តម្លៃ និង​លក្ខខណ្ឌ​អនុវត្ត​ផ្សេង​ៗ​ឱ្យ​បាន​ច្បាស់លាស់​ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ដល់​ភ្ញៀវ​ក្នុង​ការ​ពិចារណា ជ្រើសរើស​ទិញ​ផលិតផល​ទេសចរណ៍ ឬ​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ ៦-​ត្រូវ​រក្សា​តម្លៃ​ផលិតផល ឬ​សេវាកម្ម​ឱ្យ​បាន​សមរម្យ និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ល្អ​ប្រសើរ ៧-​ត្រូវ​ក្រើនរំលឹក​អំពី​សីលធម៌ សុជីវធម៌ និង​បណ្តុះបណ្តាល​បុគ្គលិក​អំពី​ការ​ទទួល​បដិសណ្ឋារកិច្ច និង​ជំនាញ​ដែល​ចាំបាច់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ព្រមទាំង​រៀបចំ​ឱ្យ​បុគ្គលិក​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ​ទៅ​តាម​ផ្នែក​នីមួយ​ៗ​ពិសេស​ស្នើ​សុំ​ឱ្យ​មានការ​បញ្ចូល​លក្ខណៈ​ជា​ខ្មែរ ។

៨-​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការ​រក្សា​អនាម័យ​បន្ទប់ទឹក​ដោយ​ត្រូវ​ដាក់​វេន​សម្អាត​ជា​ប្រចាំ​ឱ្យ​បាន​ញឹកញាប់ និង​មាន​សម្ភារៈ​គ្រប់គ្រាន់​មាន​ជា​អាទិ៍​សាប៊ូ​លាងដៃ ក្រដាស​ជាដើម ។

សូម​បែង​ចែង រវាង​បន្ទប់ទឹក​បុរស និង​នារី និង​រក្សា​ឱ្យ​មាន​សុវត្ថិភាព ៩- ត្រូវ​យកចិត្តទុកដាក់ និង​ចូលរួម​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ចូលរួម​ឱ្យ​បាន​សកម្ម​នូវ​យុទ្ធនាការ​« ម្នាក់​ៗ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​» ១០- ត្រូវ​គោរព​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន​របស់​រាជរដ្ឋាភិបាល​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ៕

កែសម្រួលដោយ