ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣មុខ! ​ញ៉ាំ​ពេល​ល្ងាច​មិន​ខ្លា.ច​ធាត់ ល្អ​សម្រាប់​ពោះវៀន ហើយស្បែក​ស្អាត​ទៀត

8 ម៉ោង មុន

​អាហារ​ទាំងនេះ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​សម្រាប់​រាងកាយ នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព និង​មិន​បណ្តាលឱ្យ​ឡើង​ទម្ងន់​។​ ​ណា​តូ​ ​ណា​តូ​គឺជា​ម្ហូប​សាមញ្ញ​មួយ​របស់​ជប៉ុន​។ វា​គឺជា​សណ្តែកសៀង​ដែលមាន​ជាតិ fermented មាន​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​កាឡូរី និង​ជាតិ​ស្ករ​ទាប​។…

​អាហារ​ទាំងនេះ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​សម្រាប់​រាងកាយ នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព និង​មិន​បណ្តាលឱ្យ​ឡើង​ទម្ងន់​។​

​ណា​តូ​

​ណា​តូ​គឺជា​ម្ហូប​សាមញ្ញ​មួយ​របស់​ជប៉ុន​។ វា​គឺជា​សណ្តែកសៀង​ដែលមាន​ជាតិ fermented មាន​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​កាឡូរី និង​ជាតិ​ស្ករ​ទាប​។ ប្រូតេអ៊ីន​ជា​វត្ថុធាតុដើម​នៃ​សាច់ដុំ ជួយ​បង្កើន​អត្រា​មេតាបូលីស​មូលដ្ឋាន​ក្នុង​រាងកាយ ជួយ​ឱ្យ​សាច់ដុំ​រឹងមាំ​។​

​លើសពីនេះ ណា​តូ​ក៏​ជា​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ប្រូ​បាយ​អូ​ទិ​ក​ផងដែរ​។ គ្រឿងផ្សំ​ទាំងនេះ​ជួយ​គ្រប់គ្រង​បរិយាកាស​ពោះវៀន ជួយ​ឱ្យ​ចលនា​ពោះវៀន​ដំណើរការបាន​រលូន និង​ជួយ​ដល់​ការរំលាយ​អាហារ​ក្នុង​រាងកាយ​។​

​នៅពេល​យប់ ឈាមមាន​ទំនោរ​ឡើង​ក្រាស់ ដោយសារ​បរិមាណ​ទឹក​ដែល​រាងកាយ​ស្រូបយក​ត្រូវបាន​កាត់បន្ថយ​។ ការ​ញ៉ាំ​ណា​តូ​នៅពេល​ល្ងាច​ក៏​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​ឈាម​រត់​បានល្អ​ដែរ​។​

​ផ្លែ​គី​វី​

​គី​វី ជា​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​វីតាមីន C ជាពិសេស ជាតិ​សរសៃ គ្រប់គ្រង​បរិយាកាស​ពោះវៀន ជួយ​ឱ្យ​ការរំលាយ​អាហារ​ប្រព្រឹត្តទៅបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ វីតាមីន C មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ភាព​ចាស់​នៃ​ស្បែក និង​ធ្វើអោយ​ប្រសើរឡើង​នូវ​ភាពយឺត​នៃ​ស្បែក​។ អំឡុងពេល​គេង រាងកាយ​បញ្ចេញ​អរ​ម៉ូ​ន​លូតលាស់​។ សារធាតុ​នេះ​ផ្សំ​ជាមួយ​វីតាមីន C ជួយ​ឱ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ និង​ស្រស់ស្អាត​ជាង​មុន​។​

​គីម​ឈី​

​គីម​ឈី​គឺជា​អាហារ​ដែលមាន​ជាតិ fermented ដែល​សម្បូរ​ទៅដោយ​សារធាតុ probiotics និង​ជាតិ​សរសៃ​។ វា​មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​រំលា​យ​អាហារ​របស់​រាងកាយ​។ លើសពីនេះ​ទៀត គីម​ឈី ជាធម្មតា​មាន​បរិមាណ​ម្ទេស​។ ម្ទេស​មាន​ផ្ទុក​សារធាតុ capsaicin ដែលមាន​ប្រសិទ្ធភាព​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ ជំរុញ​រាងកាយ​ឱ្យ​បញ្ចេញ adrenaline ធ្វើឱ្យ​អង់ស៊ីម​រំលាយ​ជាតិ​ខ្លាញ់​សកម្ម និង​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្តុំ​នៅក្នុង​ខ្លួន​។​

​ចំណាំ​ថា គីម​ឈី ច្រើន​តែមាន​អំបិល​ច្រើន ដូច្នេះ​ញ៉ាំ​តែ​ក្នុង​បរិមាណ​ជាក់លាក់​មួយ កុំ​ពិសារ​ច្រើនពេក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ