ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនៈ ប្រ៊ូ​វើ​រី ឧបត្ថម្ភ និង​សម្ពោធដាក់​ឱ្យប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ នៅ​ខេត្តឧត្តរមានជ័យ ដើម្បី​ចូលរួម​លើកកម្ពស់សុខុមាលភាព​សង្គម

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​កំពុង​តែ​មាន​ភាព​លេចធ្លោ​ខ្លាំង ដឹកនាំ​ដោយ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជា​អគ្គនាយក​បាន​ចូលរួម​ដាក់​សម្ពោធ​ជា​ផ្លូវការ​ឲ្យ​ប្រជាជន​ប្រើប្រាស់​នូវ​បន្ទប់ទឹក​សាធារណៈ​ដ៏​ស្រស់​ស្អាត​ទំនើប​ទាន់សម័យ ដែល​មាន​បន្ទប់ទឹក​ស្រី​ចំនួន…

រាជធានីភ្នំពេញ ៖ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​កំពុង​តែ​មាន​ភាព​លេចធ្លោ​ខ្លាំង ដឹកនាំ​ដោយ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជា​អគ្គនាយក​បាន​ចូលរួម​ដាក់​សម្ពោធ​ជា​ផ្លូវការ​ឲ្យ​ប្រជាជន​ប្រើប្រាស់​នូវ​បន្ទប់ទឹក​សាធារណៈ​ដ៏​ស្រស់​ស្អាត​ទំនើប​ទាន់សម័យ ដែល​មាន​បន្ទប់ទឹក​ស្រី​ចំនួន ​៦ បន្ទប់ទឹក​បុរស​ចំនួន​ ៦ បន្ទប់ទឹក​ជន​ពិការ​ចំនួន​២ ជូន​ដល់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ​ ។

ក្រៅពី​នេះ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​បាន​ចូលរួម​ឧបត្ថម្ភ​បង់​អង្គុយ​ជា​ច្រើន​បង់ សម្រាប់​ដាក់​តាម​ទី​សាធារណៈ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង ស្ថាប័ន ឬ​មន្ទីរពេទ្យ​ជា​ច្រើន ដើម្បី​ផ្តល់​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ចូលរួម​លើកកម្ពស់​សុខុមាលភាព​សាធារណៈ សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​អនាម័យបរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

ក្រោម​ឆន្ទៈ ស្មារតី​ខ្មែរ​តែ ​១ វឌ្ឍនៈ ប្រ៊ូ​វើ​រី តែងតែ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ជាមួយ
រាជរដ្ឋាភិបាល ដោយ​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ស្ទើរ​គ្រប់​វិស័យ រួម​មាន​វិស័យ​អប់រំ បរិស្ថាន សុខុមាលភាព​សង្គម សិល្បៈ កីឡា បដិសណ្ឋារកិច្ច ព្រមទាំង​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​លើកកម្ពស់​គ្រប់​សកម្មភាព​មនុស្សធម៌​នៅ​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ