ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បា.ញ់ ក្នុង​ឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកបដោយ​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បា.ញ់ ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​ ០៥…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកបដោយ​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បា.ញ់ ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​ ០៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ និង​លោក​ជំទាវ សូម​សម្ដែង​នូវ​មនោសញ្ចេតនា​គោរព ប្រកបដោយ​កត្តញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​បំផុត និង​សូម​គោរព​ជូនពរ​ជ័យ​សិរី​មង្គល ដ៏​មហាប្រសើរ​ជូន​ចំពោះ សម្តេច​ពិជ័យ​សេនា សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ បញ្ញាញាណ​ភ្លឺ​ថ្លា និង​ជន្មាយុ​យឺនយូរ​តរៀង​ទៅ​ ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​សេចក្តី​គោរព​ដោយ​ស្មោះ ចំពោះ​សម្តេច​ពិជ័យ​សេនា ដែល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន សម្ដេច តែងតែបាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី បំពេញបេសកកម្ម​បម្រើ​ផលប្រយោជន៍​ជាតិ សាសនា ព្រះមហាក្សត្រ​ ។

ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​សម្ដេច ក្នុង​ការ​រួមចំណែក​កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ​របស់​សង្គម​ជាតិ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក្នុង​គោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​។

ជា​ថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់​គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​រក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់​ប្រការ ជូន​ចំពោះ សម្តេច​ពិជ័យ​សេនា និង​លោក​ជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​មាន ជន្មាយុ​យឺនយូរ និង​សុខភាព​ល្អ​បរិបូរណ៍ ដើម្បី​រួមចំណែក​ដឹកនាំ​នាវា​កម្ពុជា និង​ប្រជាពលរដ្ឋ​ឆ្ពោះទៅ​កាន់​វឌ្ឍនភាព ក្នុង​សុខ​សន្តិភាព​ស្ថិរភាព​ដ៏​រឹង​មាំ​តរៀង​ទៅ​ ៕ អត្ថបទសហការ