ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ធ្លាប់​មាន ! បង់​រំលស់​ផ្ទាល់​ជាមួយ​បុរី​អត្រាការ​ប្រាក់​ត្រឹមតែ 9%​ ក្នុង​មួយ​ឆ្នាំ មិន​សិក្សា​ប្រាក់ចំណូល​

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​គេហដ្ឋាន​ថ្មី​ក្នុង​គម្រោង​ណាមួយ​របស់​បុរី ប៉េង ហួត មិនបាច់​បារម្ភ​ពី​ការ​បង់​រំលស់​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់​នោះ​ទេ​ ។ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ បុរី ប៉េង…

រាជធានីភ្នំពេញ ៖ សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​គេហដ្ឋាន​ថ្មី​ក្នុង​គម្រោង​ណាមួយ​របស់​បុរី ប៉េង ហួត មិនបាច់​បារម្ភ​ពី​ការ​បង់​រំលស់​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់​នោះ​ទេ​ ។ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ បុរី ប៉េង ហួត នៅ​តែ​បន្ត​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់​ក្នុង​ការ​បង់​រំលស់​ជាមួយ​បុរី​ផ្ទាល់ ត្រឹមតែ 9%​ ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ រយៈពេល​រហូត​ទៅ​ដល់ 19​ ឆ្នាំ មិន​ចាំបាច់​សិក្សា​ចំណូល រួម​ជាមួយ​ការ​ផ្តល់​ជូន​បន្ថែម​ជា​ច្រើន​ទៀត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​ ។

បន្ថែម​ពី​ការ​ផ្តល់​ជូន 9% អតិថិជន​នឹង​ទទួល​បានការ​ផ្តល់​ជូន​កាន់តែ​ចំណេញ​រួម​មាន​ ៖

១. ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ផ្នែក​ថែមថយ​រហូត​ដល់ USD 5,000

២. ទទួល​បាន Voucher រៀបចំ​វាំងនន​រហូត​ដល់ USD 3,000

៣. ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ទិញ​គ្រឿង​អេ​ឡិច​ត្រូ​និករ​ហូត​ដល់ USD 3,000

៤. បង់​រំលស់​រយៈពេល​វែង​រហូត​ទៅ​ដល់ 19​ ឆ្នាំ ។

ការ​ផ្តល់​ជូន​ខាងលើ​នេះ គឺ​ពិតជា​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ទទួល​បាន​គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ មិន​ថា​ជា​ផ្ទះ​អា​ជី​កម្ម រហូត​ដល់​វីឡា​ទោល​ដ៏​ទាន់សម័យ​ជា​ច្រើន​ជម្រើស ដោយ​ការ​បង់​រំលស់​ផ្ទាល់​ជាមួយ​បុរី​ក្នុង​លក្ខខណ្ឌ​ងាយ​ៗ និង​អត្រា​ការ​ប្រាក់​ត្រឹមតែ 9%​ តែ​ប៉ុណ្ណោះ​ ។

វីឡា ចាស្មីនណា ម៉ូដឺន

គួរ​រម្លឹក​ផង​ដែរ​ថា គម្រោង​បុរី ប៉េង ហួត មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​រួម​មាន​គម្រោង ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម (​បឹង​ស្នោ​) ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​មាន​ផ្ទៃដី​សរុប​ប្រមាណ ៤០០​ហិ​កតា​ជា​សហគមន៍​ទំនើប​ចម្រុះ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​យ៉ាង​សម្បូរ​បែប​ ។ នៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​រួម​មាន​គម្រោង​ធំ​ៗ​ដូច​ជា​គម្រោង​ដឹ​ស្តា ដាយ​មិន ​(​ផ្លូវ ៦០​ម៉ែត្រ​)​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ហៅ​កាត់​ថា​ផ្លូវ ៦០​ម៉ែត្រ និង​គម្រោង​ដឹ​ស្តា មេ​រា ហ្កា​ដិ​ន (​ផ្លួ​វ ៥០​ម៉ែត្រ​) មាន​ទីតាំង​ស្ថិត​តាម​បណ្តា​យ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី ​២ ឬ​ហៅ​កាត់​ថា​ផ្លូវ ៥០​ម៉ែត្រ​ ។ រីឯ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ក៏​មាន​គម្រោង ដឹ​ស្តា មុនី​រា​ហ៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ 6A តែ​ម្តង ​។ គ្រប់​គម្រោង​របស់​ក្រុមហ៊ុន​មាន​ប្រភេទ​ផ្ទះ​ជា​ច្រើន​យ៉ាង​សម្បូរ​បែប រាប់​ចាប់ពី​ខុន​ដូ វីឡា​កូនកាត់ ហ្ស​ប​ហោ​ស៍ វីឡា​ភ្លោះ រហូត​ដល់​វីឡា​ទោល ហើយ​ក្នុង​ប្រភេទ​ផ្ទះ​នីមួយ​ៗ​មាន​ច្រើន​ម៉ូ​ដ​ច្រើន​ជម្រើស​អាស្រ័យ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​គ្រប់​លំដាប់ថ្នាក់​ ។

វីឡា ភ្លោះ ម៉ូដឺន

នៅ​ចាំ​អី​ទៀត ​! សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ផ្តល់​ជូន សូម​អញ្ជើញ​ណាត់ជួប​សហការី​លក់​របស់​បុរី ប៉េង ហួត នៅ​គ្រប់​ទីតាំង​ការិយាល័យ ឬ​ទំនាក់ទំនង​មក​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​បុរី ប៉េង និង​ទាក់ទង​តាម​ទូរ​សព្ទ​លេខ​៖ 016 / 017 596 789 ​៕ អត្ថបទសហការ

ហ្សបហោស៍ ម៉ាជេស