ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​ឌ្រី​ម ២​គ្រឿង សាក​កម្លាំង​គ្នា របួសធ្ងន់​៣​នាក់

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ចំនួន​ពីរ​គ្រឿង បាន​បើក​បុក​គ្នា​ពេញទំហឹង​ទាំង​ព្រឹក បណ្ដាល​ឲ្យ​អ្នក​ជិះ​ទាំង​សងខាង​ចំនួន ៣​នាក់ រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ចំនួន​ពីរ​គ្រឿង បាន​បើក​បុក​គ្នា​ពេញទំហឹង​ទាំង​ព្រឹក បណ្ដាល​ឲ្យ​អ្នក​ជិះ​ទាំង​សងខាង​ចំនួន ៣​នាក់ រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​នោះ ក៏​បាន​រង​ការ​ខូចខាត​ដូច​គ្នា​ផង​ដែរ ។

ឧប្បត្តិហេតុ​ការ​ខាងលើ​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​តាម​ផ្លូវ​បេតុង​អម​ផ្លូវ​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ត្រង់​ចំណុច​មុខ​រោងចក្រ​ទឹកកក ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​អ្នកលក់​នំប៉័ង​ម្នាក់ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​ដើរ​លក់​នំប៉័ង បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JI-3990 ជិះ​ដោយ​ស្ត្រី ២​នាក់ ធ្វើ​ដំណើរ​ចេញពី​ក្នុង​រោងចក្រ​ទឹកកក ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ឡើង​សំដៅ​ទៅ​ផ្លូវ​បេតុង​ខាងលើ ។ លុះ​ពេល​ឡើង​ទៅ​ដល់​លើ​ផ្លូវ​បេតុង​នោះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៍​ខ្មៅ មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL-3143 ជិះ​ដោយ​យុវជន​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​បេតុង​នោះ ទៅ​ដល់​បុក​ចំ​ទទឹង​ម៉ូតូ​ស្ត្រី​២​នាក់​នោះ ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង ចំនួន​៣​នាក់ តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​រៀងខ្លួន បន្ទាប់​មក នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ហើយ​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ