ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024

3 ថ្ងៃ មុន

កាលពីពេលថ្មីៗមកនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team…

កាលពីពេលថ្មីៗមកនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើម​បំផុត (Production Class) ។

ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជម្នះរបស់ខ្លួននៅក្នុងទីផ្សាររថយន្ត Pick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។

លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី 8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 6 ខែតុលា ឆ្នាំ 2024 នៅ Korat ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លង​កាត់​ផ្លូវក្នុង​សភាព​លំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំង​មកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12 ក្រុម ដោយមានការ​ប្រកួត​ប្រជែងយ៉ាង​ស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និងសមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។

សមិទ្ធផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំង​ម៉ាស៊ីន​ដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំង​ដែល​ផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance​ ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជា​ប្រភេទបូមដ៏ទំនើប និងមាន​បច្ចេកវិទ្យា​ Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះ គឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗ និង​រក្សាលំនឹង​របស់រថយន្ត មិនអោយ​ប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវ​ផាសុកភាព​ក្នុងការបើកបរ ។

សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ ៖ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ ៖

សាខាព្រះមុនីវង្ស 078 999 773​

សាខាទឹកថ្លា 095 939 939

សាខាទូលសង្កែ 078 935 935

សាខាជ្រោយចង្វារ 017 999 027

សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999

សាខាបឹងបៃតង 099 999 747

សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357

សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ