ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាង​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ឧបត្ថម្ភ​ថវិកា ១០០ ​លាន​រៀល ជូន​មូលនិធិ​គុន​ខ្មែរ ដើម្បី​ជួយ​ជំរុញ និង​លើក​ស្ទួយវិស័យ​កីឡាប្រដាល់​គុន​ខ្មែរ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាង​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ចូលរួម​ក្នុង​ពិធី «សំណេះសំណាល…

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាង​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ចូលរួម​ក្នុង​ពិធី «សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុមកីឡា​បាល់ទាត់​តារា​កម្ពុជា និង​ក្រុមកីឡា​បាល់ទាត់​ប្រដាល់​គុន​ខ្មែរ​» និង​បាន​ឧបត្ថម្ភ​ថវិកា ១០០ ​លាន​រៀល ជូន​ដល់​មូលនិធិ​គុន​ខ្មែរ ដើម្បី​ជួយ​ជំរុញ និង​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ​។

ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ប្រធានបទ «យើង​រួម​គ្នា​លើក​ស្ទួយ​ជួយ​គុន​ខ្មែរ​» នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍អន្តរជាតិ​ ជ្រោយចង្វារ ​៕ អត្ថបទសហការ