អបអរសាទរ ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024
កាលពីពេលថ្មីៗមកនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team…
កាលពីពេលថ្មីៗមកនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team…
កាលពីពេលថ្មីៗមកនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class) ។
ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជម្នះរបស់ខ្លួននៅក្នុងទីផ្សាររថយន្ត Pick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។
លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី 8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 6 ខែតុលា ឆ្នាំ 2024 នៅ Korat ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លងកាត់ផ្លូវក្នុងសភាពលំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំងមកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12 ក្រុម ដោយមានការប្រកួតប្រជែងយ៉ាងស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និងសមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។
សមិទ្ធផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំងម៉ាស៊ីនដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំងដែលផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះ គឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរ ។
សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ ៖ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ ៖
សាខាព្រះមុនីវង្ស 078 999 773
សាខាទឹកថ្លា 095 939 939
សាខាទូលសង្កែ 078 935 935
សាខាជ្រោយចង្វារ 017 999 027
សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
សាខាបឹងបៃតង 099 999 747
សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ