ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ចង់​ទិញ Franchise ម្ហូប​ចិន កុំ​រំលង​ប្រេ​ន Dim Sum Emperors ជា​ប្រេ​ន​ដែល​មាន​ស្តង់ដារអាជីវកម្ម​ច្បាស់លាស់ និងជ្រោមជ្រែង​អ្នកទិញពេញទំហឹង

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ការ​វិនិយោគ​ទៅ​លើ​ការ​ទិញ​សិទ្ធ​ប្រេ​ន​ណាមួយ​បើក​អាជីវកម្ម​បន្ត ដែល​មនុស្ស​ភាគច្រើន​ហៅ​ថា ការ​ទិញ ហ្វ្រេ​ន​ឆាយ (Franchise) អាច​នឹង​មាន​ភាព​ងាយស្រួល​ជាង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​ម៉ាក​យីហោ​ថ្មីសន្លាង​ក្នុង​ទីផ្សារ ដូច្នេះ​ហើយ​ទើប​កំណើន​នៃ​អាជីវកម្ម​បែប Franchise…

រាជធានីភ្នំពេញ​ ៖ ការ​វិនិយោគ​ទៅ​លើ​ការ​ទិញ​សិទ្ធ​ប្រេ​ន​ណាមួយ​បើក​អាជីវកម្ម​បន្ត ដែល​មនុស្ស​ភាគច្រើន​ហៅ​ថា ការ​ទិញ ហ្វ្រេ​ន​ឆាយ (Franchise) អាច​នឹង​មាន​ភាព​ងាយស្រួល​ជាង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​ម៉ាក​យីហោ​ថ្មីសន្លាង​ក្នុង​ទីផ្សារ ដូច្នេះ​ហើយ​ទើប​កំណើន​នៃ​អាជីវកម្ម​បែប Franchise កាន់តែ​រីក​លូតលាស់​ច្រើន​ជាង​មុន​ក្នុង​ប្រទេស​កម្ពុជា ​។ ក្រឡេក​មក​មើល​ហាង​ម្ហូប​ចិន​នៅ​កម្ពុជា​វិញ តែងតែ​បន្ត​កើនឡើង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ រីឯ​ទីផ្សារ​នៃ​ការ​ទិញ Franchise ហាង​ម្ហូប​ចិន​នៅ​កម្ពុជា​វិញ ក៏​មានការ​ពេញ​និយម​ខ្លាំង​ណាស់​ដែរ ភាព​លូតលាស់​ក្នុង​វិស័យ​ម្ហូប​ចិន​នេះ​ជា​ឱកាស​មួយ​ដល់​កូន​ខ្មែរ​យើង​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាហារ​ដ្ឋា​ន Wong & Meas Co., Ltd ឱ្យ​បង្កើត​ឡើង​នូវ​ភោជនីយដ្ឋាន 2 ដ៏​ល្បី​ គឺ Emperors of China និង Dim Sum Emperors ព្រមទាំង​មាន​សេវាកម្ម​រៀបចំ​ម្ហូបអាហារ ផ្គត់ផ្គង់​ឌី​ម​សាំ​ទៅ​អាជីវកម្ម​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា​សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ​ធំ​ៗ​ជា​ច្រើន ដែល​ហៅ​កាត់​ថា​អាជីវកម្ម​ក្នុង​វិស័យ HoReCa ហើយ​គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​អាហារ​ដ្ឋា​ន​មួយ​នេះ​មាន​អាយុកាល 16 ឆ្នាំ​ហើយ ​។

Emperors of China និង Dim Sum Emperors ជា​ភោជនីយដ្ឋាន​ម្ហូប​ចិន​ចម្អិន​ដោយ​ចុងភៅ​ដែល​មក​ពី​ប្រទេស​ចិន ហើយ​ភោជនីយដ្ឋាន​ទាំង 2 ខុស​គ្នា​ត្រង់​ថា Emperors of China មានមុខ​ម្ហូប​ចិន​ទាំង​បុរាណ និង​សម័យ​ដូច​ជា ទា​ប៉េ​កាំ​ង ឌី​ម​សាំ​ធ្វើ​ដោយ​ដៃ និង​គ្រឿង​សមុទ្រ​ស្រស់ ហើយ​បរិយាកាស​ហាង​វិញ​មាន​ភាព​ប្រណីត​តែ​ម្ដង ឯ Dim Sum Emperors ផ្តោត​សំខាន់​ទៅ​លើ​ការ​ផលិត​ឌី​ម​សាំដែល​មានគុណ​ភាព​ខ្ពស់ ជាមួយនឹង​មុខម្ហូប​ចម្រុះ​បែប​ចិន​កា​តាំង ចិន​ហុងកុង សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ក្នុង​បរិយាកាស​បែប​សាមញ្ញ​ៗ​។ Dim Sum Emperors ក៏​មានការ​លក់ Franchise ដោយ​អ្នកទិញ Franchise នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា​វគ្គ​បណ្តុះបណ្តាល​យ៉ាង​ក្បោះក្បាយ​ពី​ប្រតិបត្តិការ​អាជីវកម្ម ការ​ជួយ​ទំនុកបម្រុង​ធនធាន​ពី​ម្ចាស់ Franchise និង​បច្ចេកទេស​ចម្អិន​អាហារ​ឱ្យ​ត្រូវ​តាម​ស្ដង់ដារ​នៃ​ហាង​ដើម ​។

ដូចដែល​បាន​លើក​ឡើង​ខាងលើ Wong & Meas Co., Ltd ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ​កក​ដូច​ជា​ឌី​ម​សាំ​ជាដើម (HoReCa Frozen Products) សម្រាប់​អាជីវកម្ម​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ផ្សារ​ទំនើប​ជា​ច្រើន​ដូច​ជា ផ្សារ​ទំនើប ជីប ម៉ុង ផ្សារ​ទំនើប ​ម៉ា​ក្រូ និង​ផ្សារ​ទំនើប​ផ្សេង​ទៀត ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​យក​ទៅ​ចម្អិន​នៅផ្ទះ​បាន​យ៉ាង​រហ័ស ហើយ​នៅ​តែ​រក្សា​បាន​រសជាតិ​ឆ្ងាញ់​សម្រិតសម្រាំង​ទៅ​តាម​រសជាតិ​ដើម​នៃ​ម្ហូប​ចិន ។ សម្រាប់​លោក​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ Franchise ឬ​ទិញ​ផលិតផល​អាហារ​កក​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម សូម​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ៖ 012 646 409​ ។

ឆាប់​ៗ​នេះ Wong & Meas Co., Ltd នឹង​មាន​វត្តមាន​ក្នុង​ការ​តាំងពិព័រណ៍​វិស័យ​ម្ហូបអាហារ CAMFOOD 2024 ដោយ​មានការ​តាំង​បង្ហាញ​អាហារ​ចិន​ដូច​ជា​ឌី​ម​សាំ និង​ម្ហូប​ល្បី​ៗ​ផ្សេង​ៗ​ប្រចាំ​ហាង​ ។ កាន់តែ​អស្ចារ្យ​ទៀត​នោះ ​គឺ Dim Sum Emperors Franchise Program ជា​កម្មវិធី​ផ្តល់​នូវ​បទ​ពិសោធន៍ និង​ការ​បណ្ដុះបណ្ដាល​ដល់​សហគ្រិន​ដែល​ចង់​ចាប់​អាជីវកម្ម​ម្ហូប​ចិន​រសជាតិ​ដើម ផ្តោត​ជា​ពិសេស​ទៅ​លើ​ឌី​ម​សាំ ហើយ​បង្កើន​ទំនុកចិត្ត​នៃ​គម្រូ​ប្រតិបត្តិការ​អាជីវកម្ម ក៏​ដូច​ជា​ដំណោះស្រាយ​ដែល​នាំ​ឱ្យ​អាជីវកម្ម​បែប Franchise រក្សា​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​រយៈពេល​យូរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា CAMFOOD ជា​ការ​តាំងពិព័រណ៍​វិស័យ​ម្ហូបអាហារ​ដ៏​ធំ​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី 06-08 វិច្ឆិកា 2024 នៅ​សាល​តាំងពិព័រណ៍​កោះ​ពេជ្រ និង​មានការ​តាំង​បង្ហាញ​ម្ហូបអាហារ​ដ៏​សម្បូរ​បែប​ពី​ក្រុមហ៊ុន​ក្នុង​វិស័យ​អាហារ និង​ភេសជ្ជៈ​នានា ​។

ក្នុង​ឱកាស​បំណាច់​ឆ្នាំ​នេះ Dim Sum Emperors នឹង​មានការ​ផ្តល់​ជូន​ពិសេស បញ្ចុះតម្លៃ 30% ទៅ​លើ​មី​នុយ a la carte នៅ​ពេល​ដែល​អតិថិជន​កុម្ម៉ង់​អាហារ​តាម​រយៈ online ដោយ​ចូល​ទៅ​កាន់​តំណបញ្ជា​ទិញ​តាម​រយៈ Facebook Messenger ឬ​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.dimsumemperors.com ជាមួយនឹង​ជម្រើស​ដឹក​ជញ្ជូន​ដល់ទី​តាំង​ដោយ​គិតថ្លៃ​បន្ថែម ​។ ការ​ផ្តល់​ជូន​មាន​ចាប់ពី​ថ្ងៃ​ទី 1 ខែវិច្ឆិកា 2024 រហូត​ដល់​ដាច់​ឆ្នាំ នៅ Dim Sum Emperors សាខា​ទួល​គោក ផ្លូវ 566 សាខា TK Avenue និង​សាខា U Mall តែ​ប៉ុណ្ណោះ​ ។

សាខា​ភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ ៖
●​ ​Emperors of China អូ​ឡាំ​ពិ​ច
●​ ​Emperors of China អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ
●​ ​Dim Sum Emperors TK Avenue
●​ ​Dim Sum Emperors ទួល​គោក ផ្លូវ 566
●​ ​Dim Sum Emperors U Mall ភ្នំពេញ
●​ ​Dim Sum Emperors Lucky Pavilion Mall
●​ ​Dim Sum Emperors Design Village Mall
●​ ​Dim Sum Emperors K Mall
●​ ​Dim Sum Emperors PTT ដងទង់ (​កោះកុង​)
●​ ​Dim Sum Emperors Caltex ស្គន់
●​ ​Dim Sum Emperors អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ
●​ ​Dim Sum Emperors អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​ទិញ Franchise និង​ការ​ទិញ​ផលិតផល​អាហារ​កក​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម សូម​ធ្វើការ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ៖ 012 646 409 ៕ អត្ថបទសហការ