ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីឌុបបុ.ករះ​ម៉ូតូ២គ្រឿងឈប់ស្តុប កិ.នស្លា.ប់​២នាក់ប្តីប្រពន្ធ និងរងរបួសម្នាក់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធបានស្លាប់នៅនឹងកន្លែងនិងបុរសម្នាក់ទៀតបានរងរបួសខណៈពេលដែលជិះម៉ូតូមកឈប់ស្តុបហើយត្រូវរថយន្តប្រភេទយីឌុបសណ្ដោងកន្ទុយមួយគ្រឿង បើកបុករះពីក្រោយនឹងកិនជាប់ក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ៣០ខែតុលាឆ្នាំ ២០២៤ នៅចំណុចស្តុបផ្សារព្រែកព្នៅ…

រាជធានីភ្នំពេញ ៖ បុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធបានស្លាប់នៅនឹងកន្លែងនិងបុរសម្នាក់ទៀតបានរងរបួសខណៈពេលដែលជិះម៉ូតូមកឈប់ស្តុបហើយត្រូវរថយន្តប្រភេទយីឌុបសណ្ដោងកន្ទុយមួយគ្រឿង បើកបុករះពីក្រោយនឹងកិនជាប់ក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ៣០ខែតុលាឆ្នាំ ២០២៤ នៅចំណុចស្តុបផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ កែងផ្លូវលេខ ១៥១(ផ្លូវចូលទៅភ្នំប្រសិទ្ធ) នៅក្នុងភូមិព្រែកព្នៅ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់១.ឈ្មោះខន មុនីភេទប្រុសអាយុ២៩ឆ្នាំជាមន្ត្រីយោធា មានលំនៅផ្ទះលេខ៣៧EO ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ,២.ឈ្មោះសិន ម៉ីអ៊ីហុងអាយុ២៤ឆ្នាំស្នាក់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) ជាប្រពន្ធ។ជនរងគ្រោះ២នាក់ប្តីប្រពន្ធជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HF-8829 ។

ចំណែកអ្នករងរបួសស្រាលឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញជិះម៉ូតូម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BX-៧១៧០។

ចំណែករថយន្តបង្កប្រភេទយីឌុបសណ្តោងកន្ទុយម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង ៣A.២៧៣៦បើកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ករខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទីសដៅពីត្បូងទៅជើង លុះ​នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាចំណុចស្តុបក៏បានបុករៈម៉ូតូ២គ្រឿងដែលកំពុងឈប់ស្តុបពីក្រោយជាបន្តបន្ទាប់ហើយកិនម៉ូតូនិងជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់។

តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះរថយន្តបានបុកអូសជនរងគ្រោះជាច្រើនម៉ែត្រនិងកិនជនរងគ្រោះពីរនាក់ប្ដីប្រពន្ធជាប់ក្រោមរថយន្តស្លាប់យ៉ាងអណោចអធ័ម ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួច អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ។

ភ្លាមៗនគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរណ៍និងបានទាក់ទងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកចុះទៅវាស់វែងនាំយករថយន្ត,ម៉ូតូនិងអ្នកបើកបរ ទៅកាន់ការិយាល័យដើម្បីចាត់ការតាមច្បាប់។សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ