ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ ប្រកាស​ដាក់​ឱ្យ​ដំណើរការ បញ្ជរ​ផ្តល់​សេវា​សាធារណៈ ​តាម​ប្រព័ន្ធ​អេ​ឡេិ​ច​ត្រូ​និក រ​បស់​ក្រសួង សម្រាប់​សាធារណជន​ សាកល្បង​ប្រើប្រាស់

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ដំណើរការ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា​នេះ ឯកឧត្តម ហេង…

រាជធានីភ្នំពេញ​៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ដំណើរការ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែតុលា​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​សាកល្បង បញ្ជរ​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អេ​ឡេិ​ច​ត្រូ​និក ដែល​ផ្តល់​ភាព​ងាយស្រួល ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នានា​របស់​ក្រសួង ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​សិស្ស​-​និស្សិត​របស់ TVET សម្រាប់​សាធារណជន​ប្រើប្រាស់ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ រយៈពេល​២ ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦-២៧ ខែតុលា ឆ្នាំ​២០២៤ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​ថា បញ្ជរ​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អេ​ឡេិ​ច​ត្រូ​និក​នេះ
មានមុខ​ងារ​លើ សេវា​សាធារណៈ​តាម​បែប​ឌី​ជី​ថ​ល​ចំនួន ៦ ដូច​ជា ​៖
១. សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ
២. សេវា​ចុះ​ឈ្មោះ​ស្វែងរក​បុគ្គលិក
៣. សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ក្រៅប្រទេស
៤. សេវា​ចុះ​ឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ
៥. សេវា​តាមដាន​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ
៦. ជា​ពិសេស ម៉ាស៊ីន​នេះ ក៏​ជា​កន្លែង​ដែល​សាធារណជន​ក៏​អាច​ផ្តល់​ជា​ព័ត៌មាន ឬ​ដាក់​បណ្តឹង

អនាមិក​មក​កាន់​ក្រសួង ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​ ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង ដោយ​មិន​តម្រូវ​ឱ្យ​បញ្ជាក់​អត្តសញ្ញាណ ​របស់​អ្នក​ដាក់​ពាក្យបណ្តឹង​នោះ​ឡើយ ​។

ឯកឧត្តម ហេង សួរ បាន​លើក​ឡើង​ថា បើសិនជា​តាម​រយៈ​ការ​ធ្វើតេស្ត​សាកល្បង​ ទៅ​លើ​ម៉ាស៊ីន​ទាំង​៨ បញ្ជរ ដែល​បាន​ដាក់​បង្ហាញ​ឱ្យ​សាធារណជន​សាកល្បង​ប្រើប្រាស់ នៅ​ក្នុង​ពេល​ពិព័រណ៍​ការងារ​នា​ពេល​នេះ ទទួល​បាន​ភាព​ជោគជ័យ​ដោយ​រលូន ក្រសួង​នឹង​ផលិត​ម៉ាស៊ីន​នេះ ប្រមាណ​ជា ១០០០ គ្រឿង សម្រាប់​ដាក់​នៅ​តាម​ទីតាំង​សាធារណៈ ផ្សារ​ទំនើប តំបន់​សេដ្ឋកិច្ច​ពិសេស សាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជន​នានា សម្រាប់​សាធារណជន​ប្រើប្រាស់ នា​ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ ។

តាម​ការ​បញ្ជាក់​ពី ឯកឧត្តម ហេង សួរ បញ្ជរ​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អេ​ឡេិ​ច​ត្រូ​និក​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ ​មាន​កិច្ចសហការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​(TVET) ជា​ពិសេស​គឺ​ស្រប​តាម​អនុសាសន៍​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​យ៉ាងណា ​ត្រូវ​បង្ខិត​ការ​ផ្តល់​សេវា​សាធារណៈ ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​បាន​ទៅ​ជិត​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ​៕ អត្ថបទសហការ