ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទោះ​តម្លៃ​នៅ​បានទាប ប្រជា​កសិករ​ក៏​រីករាយ​ជាមួយ​ការ​ប្រមូល​ផល​ស្រូវ​នា​ដើមរដូវ​វស្សា

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ឃុំ​ក្រួស​កំពុង​មមារ​ញឹក​ច្រូតកាត់​ស្រូវ​ក្នុង​រដូវ​ដើម​វស្សា ក៏​ប៉ុន្តែ​ប្រាប់​ថា លក់​ស្រូវ​ដើម​វស្សា​នេះ គឺ​មាន​តម្លៃ​ថោក ក្នុង​១​គីឡូ​បាន​តម្លៃ​៦,៦០០​ដុ​ង បើ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​យើង គឺ​តម្លៃ​១,១៣០​រៀល​ប៉ុណ្ណោះ ។…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ឃុំ​ក្រួស​កំពុង​មមារ​ញឹក​ច្រូតកាត់​ស្រូវ​ក្នុង​រដូវ​ដើម​វស្សា ក៏​ប៉ុន្តែ​ប្រាប់​ថា លក់​ស្រូវ​ដើម​វស្សា​នេះ គឺ​មាន​តម្លៃ​ថោក ក្នុង​១​គីឡូ​បាន​តម្លៃ​៦,៦០០​ដុ​ង បើ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​យើង គឺ​តម្លៃ​១,១៣០​រៀល​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​នៅ​តែ​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​បាន​ទិន្នផល​ស្រូវ ហើយ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​គេ​មក​ប្រមូល​ទិញ​។

កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០២៤ ប្រជា​កសិករ​នៅ​ភូមិ​ក្រួស ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ បាន​ប្រាប់​កោះសន្តិភាព​ថា ប្រជា​កសិករ​សប្បាយ​រីករាយ​ពេល​ស្រូវ​ទុំ​បាន​ច្រូតកាត់ ប្រមូល​ផល​នៅ​ដើមរដូវ​វស្សា​នេះ ធ្វើ​ស្រូវ​អ៊ី​អ៊ែ​រ័​៥៩ យក​ពូជ​មក​ពី​ប្រទេស​វៀតណាម មាន​ទិ​ន្និ​ផល​ខ្ពស់​ក្នុង​១​ហិ​កតា ទទួល​បានជា​មធ្យម​៤​តោន ទៅ​៥​តោន​ក្នុង​១​ហិ​កតា ដោយ​ឆ្នាំ​នេះ អំណោយផល​ល្អ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ មានប្រ​ព​ន្ធ័​ប្រឡាយ​ស្រោច​ស្រប់​ស្រែ​គ្រប់គ្រាន់ ហើយ​ពេល​ច្រូតកាត់​ទទួលផល គឺ​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណា​ម​វិញ ក៏​ប៉ុន្តែ​នៅ​ដើមរដូវ​នេះ​តម្លៃ​ស្រូវ​អ៊ី​អ៊ែ​រ មាន​តម្លៃ​ថោក​ក្នុង​១​គីឡូ​លក់​បាន​តែ​៦,៦០០​ដុ​ង​ស្មើ​១,១៣០​រៀល​លុយ​ខ្មែរ ។

ប្រភព​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ដែល​មាន​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​មក​គឺ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ដឹក​សម្ភារ​កសិកម្ម ចូល​ទៅ​ធ្វើស្រែ ភ្ជួរ​រាស់​ព្រោះស្រូវ​ថែទាំ​ដាក់​ជី ជា​ពិសេស នៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​មាន​ប្រឡាយ​ទឹក អម​ផ្លូវ ងាយស្រួល​បូម​ដាក់​ស្រែ ទាំង​ខែប្រាំង​និង​ខែវស្សា មានទឹក​គ្រប់គ្រាន់​អាច​ធ្វើស្រែ​បាន​០៣​ដង​ក្នុង១​ឆ្នាំ និង​ងាយស្រួល​ពេល​ដឹក​កសិផល​ស្រូវ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀត​ណាម ។

ចំណែក​ប្រជា​កសិករ​មួយ​ចំនួន​ដែល​មាន​ដីស្រែ​នៅ​ខាងក្នុង​បាន​លើក​ឡើង​ថា ពួក​គាត់​មាន​ស្រែ​នៅ​ខាងក្នុង​គឺ​ពិបាក​ចូល​ត្រាក់ទ័រ និង​គោ​យន្ត ទៅ​ភ្ជួរ​រាស់​ព្រោះស្រូវ និង​ដឹក​កសិផល ដោយ ផ្លូវ​បើ​តាម​ភ្លឺស្រែ តូច​ៗ រដូវវស្សា​ពិបាក​ចេញចូល​ទៅ​ស្រែ ក៏​ដូច​ការ​ដឹកស្រូវ​ពេល​ច្រូតកាត់​រួច ។ ចំពោះ​ក្រោយ​ពី​ច្រូតកាត់​រួច​ប្រជា​កសិករ និង​បន្ត​ធ្វើស្រែ​ប្រាំង​បន្ត ក៏​ប៉ុន្តែ​ក្នុង​ខែតុលា​នេះ ពួក​គាត់​មិន​ទាន់​ភ្ជួរ​រាស់ និង​ព្រោះស្រូវ​ទេ ដោយ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៍ ខ្លាច​មាន​ភ្លៀង​ច្រើន​មាន​ទឹកជំនន់​ជន​លិច​ស្រូវពង្រោះ​របស់​ពួក​គាត់​ដូច្នេះ​ត្រូវ​រង់ចាំ​មើល​កន្លះ​ខែ​ទៀត និង​តាមដាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស​នៅ​មាន​ឥទ្ធិពល​ព្យុះ បង្ក​ឲ្យ​ភ្លៀង​ធ្លាក់​ច្រើន ខ្លាច​មាន​ទឹកជំនន់​ដូច្នេះ​រង់ចាំ​មើល​សិន ។

ប្រជា​កសិករ​ខ្លះ​លើក​ឡើង​ថា ទោះបី​តម្លៃ​ស្រូវ​ឡើង​ចុះ គ្មាន​លំនឹង​យ៉ាងណា ប្រជា​កសិករ អ្នក​ធ្វើស្រែ នៅ​តែ​ធ្វើ ពេល​ស្រូវ​ឡើងថ្លៃ បាន​ចំណេញ​ច្រើន​ទៅ បើ​តម្លៃ​ស្រូវ​ចុះថោក ទល់​ដើម​ឬ​ចំណេញ​បន្តិចបន្តួច​ក៏​នៅ​តែ ធ្វើ​ឲ្យ​បាន​០៣​ដង​ក្នុង​១​ឆ្នាំ មិន​ទុក​ដីស្រែ​ឲ្យ​នៅ​ទំនេ​នោះ​ទេ យ៉ាង​ណា​ក៏​ដោយ​ឲ្យ​តែ មាន​ទីផ្សារ​លក់​ស្រូវ​ចេញ​បាន «​ទិញ​ពូជ ទិញ​ជី ទិញ​ថ្នាំ​កសិកម្ម​ពី​ប្រទេស​វៀតណាម ពេល​ច្រូតកាត់​ទទួលផល​លក់​ស្រូវ​ឲ្យ​វៀតណាម​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ