រាជធានីភ្នំពេញ ៖ជនសង្ស័យ២នាក់ជាប្តីប្រពន្ធ បានលួងលោមមិត្តភ័ក្ដិមកផឹកស៊ីនៅផ្ទះជួលរបស់ខ្លួន ខណៈពេលជនរងគ្រោះចូលបន្ទប់ទឹក ស្រាប់តែលួចដាក់ថ្នាំសណ្ដំ លុះពេលជនរងគ្រោះសន្លប់ស្តូកស្តឹងរួចហើយ ជនសង្ស័យពីរនាក់ប្តីប្រពន្ធបានលួចយកម៉ូតូមិត្តភ័ក្ដិ ព្រមទាំងទូរស័ព្ទចំនួន២គ្រឿងយកគេចខ្លួនបាត់ អស់រយៈពេលមួយឆ្នាំ បានចាញ់បោកជនរងគ្រោះវិញ ត្រូវឃាត់បាន២នាក់ប្តីប្រពន្ធ ប្រគល់អោយសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ នៅហាងផឹកស៊ី ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឈឿន ស្រួន ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិស្ទឹងមានជ័យទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW- 8762 ។ ចំណែកទូរស័ព្ទចំនួន២គ្រឿង ទី១ម៉ាក អាយហ្វូន ១៤ប្រូមិច នឹង ម៉ាកអាយហ្វូត១១ប្រូមិច ។
ជនសង្ស័យម្នាក់ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងជនសង្ស័យម្នាក់ទៀតត្រូវជាប្រពន្ធ ឈ្មោះ នង ស្រីណាក់ អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យ ឈ្មោះ ហេង សម្បត្តិ បានលួងលោមមិត្តភ័ក្ដិខ្លួនឈ្មោះឈឿន ស្រួន មកផឹមកផឹកស៊ីនៅបន្ទប់ជួលរបស់ជនសង្ស័យនៅជាន់ទី២ ដែលស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាផឹកផឹកស្រាបៀរ មានគ្នា៣នាក់ រួមទាំងប្រពន្ធជនសង្ស័យម្នាក់ទៀត ។ លុះផឹកស៊ីបានមួយសន្ទុះ ជនរងគ្រោះបានចូលបន្ទប់ទឹក ចំណែកជនសង្ស័យពីរនាក់ប្តីប្រពន្ធ បាននាំគ្នាដាក់ថ្នាំសណ្ដំ (ថ្នាំងងុយដេក) ពេលជនរងគ្រោះត្រឡប់មកវិញ បានហូបបន្តទៀត ហើយបានសន្លប់ស្តូកស្តឹង ។
ជនរងគ្រោះបានបន្តថា បន្ទាប់មកជនសង្ស័យពីរនាក់ប្តីប្រពន្ធបានយកទូរស័ព្ទចំនួន២គ្រឿងព្រមទាំងម៉ូតូ របស់ជនរងគ្រោះ ជិះចេញពីកន្លែងកើតហេតុបាត់ លុះពេលជនរងគ្រោះពេលដឹងខ្លួន មកដាក់ពាក្យបណ្ដឹងភ្លាមៗ លុះនៅវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានឃើញគណនីហ្វេសបុករបស់ជនសង្ស័យឈ្មោះហេងសម្បត្តិ ។ បន្ទាប់មកជនរងគ្រោះ បានប្រាប់សង្សាររបស់ខ្លួន ថាឈ្មោះខាងលើ បានលួចយកទូរស័ព្ទព្រមទាំងម៉ូតូ របស់ខ្លួន ទើបអោយសង្សារធ្វើល្បិចកល ដើម្បីទាក់ទងជនសង្ស័យ ។ នៅពេលសង្សារជនរងគ្រោះ កំពុងទាក់ទងជាមួយជនសង្ស័យ ដោយជនសង្ស័យបាននិយាយថាខ្លួនជាកំលាំងសមត្ថកិច្ចហើយជាអង្គរក្ស ព្រមទាំងមានរថយន្តលុចស៊ីស570ផងដែរ បានទាក់ទងមកផឹកស៊ីនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញតែមេឃភ្លៀងរលឹម ក៏នាំគ្នាទៅផឹកស៊ីនៅខ្យូសវិញ ហើយជនរងគ្រោះឃាត់បានជនសង្ស័យជាប្តីម្នាក់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ភ្លាមៗ ។ ពេលសមត្ថកិច្ច ឃាត់សួរនាំ នឹងឆែកឆេរបានរកឃើញថ្នាំសណ្ដំមួយកញ្ចប់តូច គោលបំណងបំរុងដាក់សង្សារ ជនរងគ្រោះ ទៀតផង ។
យោងតាមពាក្យបណ្ដឹងជនសង្ស័យមាន២នាក់ប្តីប្រពន្ធ កំលាំងនគរបាលប៉ុស្តិ៍បានប្រើល្បិចកលទាក់ប្រពន្ធ អោយមកមើលប្តីនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដោយ អោយទិញបាយអោយជនសង្ស័យផង នៅពេលនោះ ជនសង្ស័យជាប្រពន្ធបានមកដល់ប៉ុស្តិ៍នគរបាលប៉ុស្តិ៍ឃាត់បានភ្លាមៗ ។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ