ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនៈ ប្រ៊ូ​វើ​រី រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​ប្រដាល់​គុន​ខ្មែរ តាម​បណ្តា​ខេត្ត​ក្រុង​ជា​ច្រើន ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អុំទូក​ឆ្នាំ​នេះ កាន់តែ​កក្រើក និង​អស្ចារ្យ ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ប្រដាល់​គុន​ខ្មែរ…

រាជធានីភ្នំពេញ ៖ អុំទូក​ឆ្នាំ​នេះ កាន់តែ​កក្រើក និង​អស្ចារ្យ ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ប្រដាល់​គុន​ខ្មែរ ព្រមទាំង​រៀបចំ​តែង​លម្អ​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន និង​ចូលរួម​បណ្តែត​ប្រ​ទី​តរបស់ វឌ្ឍនៈ គ្រុប នៅ​មុខ​ព្រះ​បរមរាជវាំង ដើម្បី​បន្ត​ចែករំលែក​ពេលវេលា​ល្អ និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

ជា​រៀង​រាល់​ឆ្នាំ វឌ្ឍនៈ ប្រ៊ូ​វើ​រី តែងតែ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​តូច​ធំ​ជា​ច្រើន ហើយ​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម កណ្តាល តាកែវ ត្បូងឃ្មុំ ឧត្តរមានជ័យ ពោធិ៍សាត់ ស្ទឹង​ត្រែង រតនគិរី កោះកុង ព្រៃវែង កំពង់ធំ បន្ទាយ​មាន​ជ័យ រៀបចំ​ការ​តាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ព្រមទាំង​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស “​ពេលវេលា​ល្អ អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក​” ជាមួយ​វត្តមាន​ចូលរួម​ដោយ​តារាចម្រៀង​ល្បី​ៗ និង​កំពូល​អ្នក​ប្រដាល់​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ទិស​ទី ដែល​ការ​រៀបចំ​នេះ​នឹង​ប្រ​ពឹត្ត​ទៅ​តាម​បណ្តា​ខេត្ត​នានា​ទៅ​ចាប់ពី​ពាក់កណ្តាល​ខែតុលា​នេះ រហូត​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​ ១៤ រហូត​ដល់​ ១៦ វិច្ឆិកា​ ។

ហ្វេ​ន​ៗ​នៅ​តាម​ខេត្ត​ក្រុង​នីមួយ​ៗ​ខាងលើ​នឹង​ទទួល​បាន​ភាព​រីករាយ បង្កើត​អនុស្សាវរីយ​សប្បាយ​ៗ​ក្នុង​ព្រឹត្តិការណ៍​អុំទូក​ឆ្នាំ ​២០២៤ របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​មាន​ទាំង​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​ប្រដាល់ ការ​ប្រណាំង​ទូកង ការ​បា.ញ់​កាំជ្រួច ការ​តាំងពិព័រណ៍ និង​ស្តង់​អាហារ​ចម្រុះ​សម្បូរ​បែប ដែល​អាច​ឱ្យ​បងប្អូន​រីករាយ​ក្នុង​ការ​ដើរ​ទស្សនា ទិញ​ទំនិញ ភ្លក្ស​រសជាតិ​ម្ហូប និង​ការ​លេង​ហ្គេ​ម​កម្សាន្ត​ជា​ច្រើន​ទៀត ជា​ពិសេស​ក្រេប​រសជាតិ​ផលិតផល វឌ្ឍនៈ ប្រ៊ូ​វើ​រី ដ៏​ឈ្ងុយ​ឆ្ងាញ់ ជាមួយ​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ ៕ អត្ថបទសហការ