ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​បូម FOX ដ៏​អស្ចារ្យ​នៅ​លើ​រថយន្ត Ford Ranger Raptor ដែល​អ្នក​ប្រើប្រាស់​ភាគច្រើនមិន​បានដឹង ​!

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កំពូល​រថយន្ត Ford Ranger Raptor គឺ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​ឧបសគ្គ​ ដែល​អាច​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់​ ដែល​បាន​ឆ្លងកាត់ ដោយសារ​តែ​ម៉ាស៊ីន​សាំង…

រាជធានីភ្នំពេញ ៖ កំពូល​រថយន្ត Ford Ranger Raptor គឺ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បើកបរ​លើ​ផ្លូវ​ឧបសគ្គ​ ដែល​អាច​ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់​ ដែល​បាន​ឆ្លងកាត់ ដោយសារ​តែ​ម៉ាស៊ីន​សាំង 3.0L Twin-Turbo V6 ដែល​ផ្តល់​នូវ​កម្លាំង​ដ៏​ខ្លាំង​រហូត​ដល់ 397PS និង​កម្លាំង​រមួល 583Nm មិនតែប៉ុណ្ណោះ បូម​ ដែល​បំពាក់​ក្នុង​រថយន្ត Ford Ranger Raptor ក៏​រួមចំណែក ក្នុង​ការ​ផ្តល់​នូវ​ទំនុកចិត្ត​លើ​ការ​បើកបរ​ នៅ​លើ​ផ្លូវ​ឧបសគ្គ​គ្រប់​ប្រភេទ​ ។

នៅ​ក្នុង DNA របស់​រថយន្ត Ford Ranger Raptor នីមួយ​ៗ​គឺ​មានការ​បំពាក់​នូវ​ប្រព័ន្ធ​បូម​ដ៏​អស្ចារ្យ​ ដែល​រួម​មាននូវ​ប្រព័ន្ធ​បូម​ស្លា​ប្រចៀវ ​ផ្នែក​ខាង​មុខ​ធ្វើ​អំពី​ដែក​អាលុយមីញ៉ូម​ទម្ងន់​ស្រាល រួម​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ជើង​ក្រោម​ ផ្នែក​ខាងក្រោយ​ជាមួយនឹង​ដែក​ទប់​លំនឹង​ ដែល​មាន Watts Linkage ១​បង្គុំ និង ​Trail Arm ចំនួន​៤​ដើម ហើយ​ប្រព័ន្ធ​ជើង​ក្រោម​នេះ​មាន​សមត្ថភាព​អាច​ឈាន​ចូល​បាន​ជម្រៅ​ជ្រៅ និង​លើក​គង​លើ​ទីទួល​បាន​ខ្ពស់ ​។

លើស​ពី​នេះ​ទៅ​ទៀត រថយន្ត Ford Ranger Raptor ក៏​មាន​បំពាក់​មក​នូវ​បូម FOX ដែល​ជា​ប្រភេទ​បូម​ដ៏​ទំនើប និង​មាន​បច្ចេកវិទ្យា Live-Valve ដែល​បាន​រៀបចំ​ជា​ពិសេស​ សម្រាប់​រថយន្ត Ford Ranger Raptor ប្រភេទ​បូម​នេះ​គឺជា​បូម​អេ​ឡិច​ត្រូ​និ​ច ដែល​អាច​កំណត់​ការ​ប្រើប្រាស់​ទៅ​តាម​ស្ថានភាព​ផ្លូវ​នីមួយ​ៗ និង​រក្សា​លំនឹង​របស់​រថយន្ត មិន​អោយ​ប៉ះពាល់​ដល់​តួ​រថយន្ត រួម​ទាំង​ផ្តល់​នូវ​ផាសុកភាព​ក្នុង​ការ​បើកបរ​ផង​ដែរ ​។

សម្រាប់​បូម FOX នេះ គឺ​ក្រុម​អ្នកជំនាញ​របស់ FOX បាន​សហការ​ជា​ពិសេស​ជាមួយ​ក្រុម​អ្នកជំនាញ Ford Performance ក្នុង​ការ​សិក្សា​អំពី​ស្ថានភាព​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អតិថិជន និង​កំណត់​នូវ​ទម្រង់​ដ៏​ល្អ​មួយ​ សម្រាប់​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​គ្រប់​រូប​ ។ នៅ​ក្នុង​ស្រទាប់​បូម​នេះ គឺ​មាននូវ​លំហូរ​ប្រេង Teflon™ ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​របស់ FOX ដែល​ធ្វើការ​ដល់​ទៅ 500 ដង​ក្នុង​មួយ​វិនាទី ដែល​បូម​នេះ​អាច​បត់បែន​ដោយ​ខ្លូ​ន​ឯង និង​ប៉ាន់ស្មាន​ទៅ​តាម​ស្ថានភាព​ផ្លូវ​នីមួយ​ៗ​នៅ​ពេល​បើកបរ ដើម្បី​រក្សា​នូវ​កម្រិត​ផាសុកភាព​ដ៏​ល្អ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ​។

ដោយសារ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ប្រព័ន្ធ​បូម​ ដែល​មាន​បំពាក់​ក្នុង​រថយន្ត Ford Ranger Raptor ទើប​នាំ​អោយ​ប្រព័ន្ធ​បូម​នេះ គឺជា​ប្រព័ន្ធ​ដ៏​ពិសេស​លើសគេ ដែល​អតិថិជន​ប្រើប្រាស់​អាច​កំណត់ និង​ធ្វើការ​ដោយ​ស្វ័យប្រវត្ត​ ទៅ​តាម​គ្រប់​ស្ថានភាព​ផ្លូវ​ ។ សម្រាប់​មាន​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បើកបរ​សាកល្បង ​ទៅ​លើ​កំពូល​រថយន្ត Ford Ranger Raptor សូម​ទំនាក់ទំនង​ផ្នែក​លក់​តាម​សាខា​នីមួយ​ៗ៖
សាខា​ព្រះ​មុនី​វង្ស 078 999 773
សាខា​ទឹកថ្លា 095 939 939
សាខា​ទូល​សង្កែ 078 935 935
សាខា​ជ្រោយចង្វារ 017 999 027
សាខា​ភ្នំពេញ​ថ្មី 011 255 229 ឬ 077 722 999
សាខា​បឹង​បៃតង 099 999 747
សាខា​ខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
សាខា​ខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 ៕ អត្ថបទសហការ