ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពេល​កូន​មិន​ស្តាប់ តើ​ឪពុក​ម្តាយ​ត្រូវធ្វើ​អ្វីខ្លះ ?

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សូម​ពិចារណា​អំពី​វិធី​សាមញ្ញ​ចំនួន ៧ យ៉ាង ដើម្បី​កសាង និង​លើកទឹកចិត្ត​ដល់​ការ​ស្តាប់ និង​លើកទឹកចិត្ត​កូន​ឱ្យធ្វើ​តាម ។ យើង​នឹង​សង្កត់ធ្ងន់​លើ​វិធីសាស្ត្រ​ដែល​គួរ​ឱ្យ​គោរព…

រាជធានី​ភ្នំពេញ ៖ សូម​ពិចារណា​អំពី​វិធី​សាមញ្ញ​ចំនួន ៧ យ៉ាង ដើម្បី​កសាង និង​លើកទឹកចិត្ត​ដល់​ការ​ស្តាប់ និង​លើកទឹកចិត្ត​កូន​ឱ្យធ្វើ​តាម ។ យើង​នឹង​សង្កត់ធ្ងន់​លើ​វិធីសាស្ត្រ​ដែល​គួរ​ឱ្យ​គោរព និង​ត្រជាក់ ដែល​មិនមែន​ជា​ការ​ប្រើ​សិទ្ធិ​អំណាច ការ​គ្រប់គ្រង ការ​បញ្ជា និង​ការ​បង្ខិតបង្ខំ​កូន​នោះ​ឡើយ ។

១. និយាយ​ឱ្យ​សាមញ្ញ ៖ ប្រយោគ​ខ្លី គឺ​ងាយស្រួល​ដំណើរការ​ជាង​ការ​បង្រៀន​ដ៏​វែង ។ ពេល​និយាយ​ជាមួយ​កូន សូម​និយាយ​ឱ្យ​សាមញ្ញ ច្បាស់លាស់ និង​ដោយ​ផ្ទាល់ ។

២. ឱន​និយាយ​ឱ្យ​ដល់​កូន​កូន ៖ ប្រើ​ភ្នែក​មើល​គ្នា ញញឹម និង​ធានា​ថា កូន​របស់​អ្នក​បាន​ឮ​អ្នក​ច្បាស់លាស់ ដើម្បី​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ធ្វើ​សកម្មភាព​តាម​អ្នក​ប្រាប់ ។

៣. និយាយ​ម្តងទៀត ៖ សុំ​ឱ្យ​កូន​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​ប្រាប់​ពួក​គេ ។ ប្រសិនបើ​អ្នក​ឱ្យ​ពួក​គេ​យក​កន្សែង​ពី​ក្នុង​បន្ទប់ទឹក ហើយ​ពួក​គេ​មិន​ឆ្លើយ​តប សូម​សួរ​ពួក​គេ​ថា តើ​ប៉ា ឬ​ម៉ាក់​បាន​និយាយ​អ្វី ? ហើយ​រង់ចាំ​ពួក​គេ​ប្រាប់​អ្នក ។ នៅ​ពេល​ដែល​ពួក​គេ​អាច​និយាយ​ឡើង​វិញ​បាន អ្នកដឹង​ហើយ​ថា ពួក​គេ​បាន​ស្តាប់​ល​ឮ ហើយ​ពួក​គេ​នឹង​មាន​សកម្មភាព ។

៤. និយាយ​ដោយ​ទន់ភ្លន់ ៖ នៅ​ពេល​ដែល​កូន​មិន​ស្តាប់ យើង​ភាគច្រើន​តែង​បន្ថែម​សំឡេង និយាយ​ល​ឮ​ៗ ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា កូន​របស់​អ្នក​មិន​ថ្លង់​ទេ ។ ការ​និយាយ​កាន់តែ​ខ្លាំង​នឹង​មិន​ទាក់ទាញ​ពួក​គេ​មក​រក​អ្នក​ទេ ហើយ​ពួក​គេ​ក៏​ទំនង​មិន​ចង់​ស្តាប់​អ្នក​ដែរ ។ សូម​ព្យាយាម​និយាយ​ជាមួយ​កូន​ដោយ​ទន់ភ្លន់ ។ ពួក​គេ​នឹង​បើក​ត្រចៀក ផ្អៀង​ចូល ហើយ​ស្តាប់​អ្នក​ដោយ​យកចិត្តទុកដាក់ ។

៥. ការ​ប៉ះពាល់​ដោយ​ទន់ភ្លន់ ៖ ការ​ប៉ះពាល់​ដោយ​ទន់ភ្លន់​នៅ​លើ​រាង​កាយ ការ​ឱប ឬ​ដាក់​ដៃ​លើ​ស្មា​អាច​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ពួក​គេ​កក់ក្តៅ ដូច្នេះ​កូន​របស់​អ្នក​អាច​យកចិត្តទុកដាក់​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ប្រាប់ ។

៦. កុំ​និយាយ​ពាក្យ​ថា “​កុំ​” ៖ ចូរ​និយាយ​អ្វី ដែល​អ្នក​ចង់បាន ។ ប្រសិនបើ​អ្នក​ប្រាប់​កូន​ពី​អ្វី​ដែល​មិន​ត្រូវធ្វើ ដូច​ជា កុំ​ប៉ះ កុំ​លោត កុំ​ស្រែក វា​ហាក់បីដូចជា​ឱ្យ​ពួក​គេ​ប្រឹង​ធ្វើការ​បន្ថែម​ទៀត ។ ឥឡូវនេះ​ពួក​គេ​ត្រូវ​ឈប់​ធ្វើ​រឿង​ដែល​រំខាន​អ្នក ហើយ​គិត​ពី​អ្វី​ដែល​ត្រូវធ្វើ​ជំនួស​វិញ ។

៧. រក​វិធី​និយាយ​ថា “​បាទ​” ៖ នៅ​ពេល​ដែល​អ្នក​ត្រូវ​និយាយ​ថា “​ទេ​” ចូរ​បង្វិល​វា​ទៅ​ជា “​បាទ​”​។ បើ​កូន​សួរ​ថា “​តើ​យើង​អាច​នៅ​លេង​ទី​នេះ​បាន​យូរ​ជាង​នេះ​ទៀត​ទេ ?​” ចូរ​និយាយ​ថា បាទ យើង​នឹង​មក​ម្តងទៀត​នៅ​លើក​ក្រោយ ។ ប្រសិនបើ​ពួក​គេ​អង្វរ​ថា “​តើ​យើង​អាច​ញ៉ាំ​កា​រ៉េ​ម​បាន​ទេ ?​” ចូរ​ឆ្លើយ​ថា “​បាទ កូន​ប្រាកដជា​ចូល​ចិត្តកា​រ៉េ​ម ។ អ៊ីចឹង យើង​អាច​ញ៉ាំ​ចុង​ស​ប្តា​ហ៍​បាន ។ បាទ​/​ចាស របស់​អ្នកជា​ធម្មតា​នឹង​ក្លាយជា “​មិនមែន​ឥឡូវនេះ​” ប៉ុន្តែ​ប្រសិនបើ​អ្នក​និយាយ​វា​ត្រឹមត្រូវ វា​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​កាន់តែ​ល្អ ៕ ប្រភព ៖ ifstudies

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕