រាជធានីភ្នំពេញ ៖ ក្នុងនាមគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ណាហ្គារវីលដ៏ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយដោយក្ដីគោរពដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងព្រះរាជពិធីរំលឹកខួប ១២ឆ្នាំ នៃការយាងចូលទិវង្គត។
សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេព្តាទាំងមួយម៉ឺនលោកធាតុ តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមយាងដួងព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណា «ព្រះបរមរតនកោដ្ឋ» សោយព្រះបរមសុខក្នុងព្រះសុគតិភពកុំបីអាក់ខានឡើយ និងសូមព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្តរបស់ព្រះអង្គបន្តរីកចម្រើនជានិច្ច ។
ក្រាបបង្គំទូលថ្វាយពី គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ណាហ្គារវីលដ៏ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ