ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំងឺ​ផ្តាសាយ ឬ​វីរុស RSV ! តើ​ពេល​ណា​ត្រូវ​នាំ​កូន​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ ?

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ក្អក ការ​តឹង​ច្រមុះ​អាច​កើត​មាន​លើ​កុមារ​ក្នុង​រយៈពេល​រហូត​ដល់​មួយ​ខែ និង​បណ្តាល​ឱ្យ​មានការ​ពិបាក​ដកដង្ហើម ។ មនុស្ស​ពេញវ័យ​ជា​ច្រើន​ដែល​មាន​ជំងឺ​ផ្តាសាយ​ក្នុង​រដូវរងា​កម្រិត​ស្រាល​អាច​មាន​ឆ្លង​វីរុស RSV ។ មេរោគ​នេះ​អាច​បណ្តាល​ឱ្យ​កើត​មាន​រោគ​សញ្ញា​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ ការ​ក្អក ការ​តឹង​ច្រមុះ​អាច​កើត​មាន​លើ​កុមារ​ក្នុង​រយៈពេល​រហូត​ដល់​មួយ​ខែ និង​បណ្តាល​ឱ្យ​មានការ​ពិបាក​ដកដង្ហើម ។ មនុស្ស​ពេញវ័យ​ជា​ច្រើន​ដែល​មាន​ជំងឺ​ផ្តាសាយ​ក្នុង​រដូវរងា​កម្រិត​ស្រាល​អាច​មាន​ឆ្លង​វីរុស RSV ។ មេរោគ​នេះ​អាច​បណ្តាល​ឱ្យ​កើត​មាន​រោគ​សញ្ញា​ជា​ច្រើន ។ ជា​ធម្មតា​អ្នកជំងឺ​ចាប់ផ្តើម​បង្ហាញ​រោគ​សញ្ញា​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ ។ រោគ​សញ្ញា​ជា​ធម្មតា​ចាប់ផ្តើម​ដោយ​ការ​តឹង​ច្រមុះ ហើយ​លែង​ឃ្លាន​អាហារ ។ វា​អាច​វិ​វត្ត​ទៅ​ជា​ការ​ក្អក និង​គ្រុនក្តៅ​ពីរ​បី​ថ្ងៃ​ក្រោយមក ។

មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​មេរោគ​នេះ ដែល​អនុញ្ញាត​ឱ្យ​វា​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ខាងក្រោម និង​ក្អក​ក្នុង​រយៈពេល​យូរ ជា​ញឹកញាប់​វា​ចប់​ក្នុង​រយៈពេល ១០ ទៅ ១៤ ថ្ងៃ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្មេង​ខ្លះ​អាច​មានការ​ក្អក​រហូត​ដល់​ទៅ​មួយ​ខែ ។ ករណី​ខ្លះ វា​អាច​បណ្តាល​ឱ្យ​រលាក​ទងសួត ឬ​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សួត ។ កុមារ​ខ្លះ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ ត្រូវការ​បំពង់​ដកដង្ហើម និង​ខ្លះ​ទៀត​ត្រូវ​សម្រាក​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ។ ទារក​មិន​គ្រប់​ខែ កុមារ​អាយុ​ក្រោម​មួយ​ឆ្នាំ ឬ​កុមារ​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​បេះដូង ឬ​សួត​រ៉ាំរ៉ៃ មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ធ្ងន់ធ្ងរ ។

តើ RSV ជា​រឿង​ធម្មតា​ដែរ ឬទេ ? រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ RSV ជា​ធម្មតា​ស្រាល ហើយ​អាច​ធូរស្រាល​វិញ​បាន​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ទោះជា​យ៉ាងណា​ក៏​ដោយ RSV អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឬ​ស្លា.ប់ ចំពោះ​បុគ្គល​ដែល​ងាយ​រង​គ្រោះ រួម​ទាំង​ទារក​មិន​គ្រប់​ខែ និង​កុមារ​ដែល​មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​បេះដូង​ពី​កំណើត និង​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ ។

ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ? កុមារ​ដែល​ឆ្លង RSV ជា​ធម្មតា​ត្រូវការ​ការ​ថែទាំ​វេជ្ជសាស្ត្រ​ សម្រាប់​ហេតុផល​ជាក់លាក់​មួយ​ចំនួន ។ ការ​ចូល​មន្ទីរពេទ្យ​ក្រោយ​ឆ្លង RSV ជា​ធម្មតា​កើតឡើង​នៅ​ពេល​ដែល​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ​ក្នុង​ការ​ដកដង្ហើម ខ្វះ​ជាតិ​ទឹក ឬ​វិ​វត្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​បន្ទាប់បន្សំ ។

ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ប្រសិនបើ​កូន​របស់​អ្នក ដកដង្ហើម​លឿន​ខ្លាំង​ខុសធម្មតា​, ពួក​គេ​ខំប្រឹង ឬ​ពិបាក​ដកដង្ហើម​ខ្លាំង​, ខោ​ទឹកនោម បើ​វា​សើម​តិច​ជាង​មួយ​រៀង​រាល់​ប្រាំបី​ម៉ោង​ម្តង​, ពួក​គេ​នៅ​ក្មេង​ខ្លាំង​, កុមារ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ ឬ​ស្ថាន​ជំងឺ​មិន​ប្រសើរ​ឡើង​សោះ ។ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​នេះ សូមអ្នក និង​កូន​របស់​អ្នក​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​, ចៀសវាង​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​, ពាក់​ម៉ាស់​, ហាត់ប្រាណ​ដើម្បី​ពង្រឹង​សុខភាព​រាង​កាយ​ទាំងមូល​, ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​, សម្រាក​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​វីតាមីន C ៕ ប្រភព ៖ news.sanfordhealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕