ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី គាំទ្រ​បន្ថែម​ដល់​ការងារ​បោសសម្អាត​មីន

1 ខែ មុន

បុរី​ញូ​វ​យ៉​ក ​៖ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ​ឯកឧត្ដម ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១…

បុរី​ញូ​វ​យ៉​ក ​៖ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ​ឯកឧត្ដម ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ជំទាវ Amanda Gorely ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ ប្រចាំ​អង្គការសហប្រជាជាតិ បុរី​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ ។

ក្នុង​ជំនួប​នោះ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​អូស្ត្រាលី​ សម្រាប់​ការ​គាំទ្រ​ដល់​ភាព​ជា​ប្រធាន​របស់​កម្ពុជា និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើ​ក​ទី​៥ ឬ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ នៃ​អនុសញ្ញា​អូ​តា​វ៉ា ​។

តាង​នាម​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ឯកឧត្ដម​ ទេស​រដ្ឋមន្ត្រី បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ​នៃ​ប្រទេស​អូស្ត្រាលី បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា រួម​ទាំង​គាំទ្រ​បន្ថែម​ដល់​ការងារ​បោសសម្អាត​មីន តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ ។

ជាមួយ​គ្នា​នោះ ឯកឧត្ដម​ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា ក៏​បាន​ស្នើ​សុំ​ដល់​ប្រទេស​អូ​ស្រា្ត​លី ជួយ​ជំរុញ​លើ​ក​ទឹកចិត្ត​ដល់​ប្រទេស​ដី​កោះ​ តំបន់​ប៉ា​ស៊ី​ហ្វិ​ក ឱ្យ​គាំទ្រ និង​ចូលរួម​ជាមួយ​អនុសញ្ញា​អូ​តា​វ៉ា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ