ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​កំពុង​តែ​ជួប​ការ​លំបា.ក​ប.ត់ជើងធំ អាច​អនុវត្ត​តាម​វិធី​​ទាំងនេះ​

10 ម៉ោង មុន

សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ តែងតែ​បត់ជើងធំ​មួយ​ថ្ងៃ​ម្តង​នៅ​ពេល​ព្រឹក ដើម្បី​បញ្ចេញ​កាក​សំណល់​ចាស់​ ។ តែ​ផ្ទុយ​ទៅ​វិញ បើ​លោក​អ្នក​មិន​បាន​បត់ជើងធំ​នៅ​ពេល​ព្រឹក នោះ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា កើនឡើង​ជាតិពុល​ក្នុង​រាង​កាយ ហើមពោះ និង​ខូច​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម​។…

សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ តែងតែ​បត់ជើងធំ​មួយ​ថ្ងៃ​ម្តង​នៅ​ពេល​ព្រឹក ដើម្បី​បញ្ចេញ​កាក​សំណល់​ចាស់​ ។ តែ​ផ្ទុយ​ទៅ​វិញ បើ​លោក​អ្នក​មិន​បាន​បត់ជើងធំ​នៅ​ពេល​ព្រឹក នោះ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា កើនឡើង​ជាតិពុល​ក្នុង​រាង​កាយ ហើមពោះ និង​ខូច​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម​។ ប្រ​សិន​អ្នក​កំពុង​តែ​ជួប​ការ​លំបាក​បត់ជើងធំ លោក​អ្នក​អាច​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​៖

១-ធ្វើ​លំ​ហាត់ប្រាណ​ពេល​ព្រឹក
ការ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​សាច់ដុំ​ក្នុង​ខ្លួន​របស់​អ្នកមាន​ចលនា ដែល​អាច​ជំរុញ​ឲ្យ​ពោះវៀន​ងាយ​នឹង​បញ្ចេញ​កាក​សំណល់​ចេញ​ឲ្យ​អស់​។

២-​ឧស្សាហ៍​ឈរ
អ្នកធ្វើការ​ងារ​ភាគច្រើន តែងតែ​អង្គុយ​ជា​ច្រើន​ម៉ោង ដោយ​មិន​បាន​ដើរទៅ​ណា​សោះ​។ ទម្លាប់​បែប​បាន​ឲ្យ​មាន​បញ្ហា​ក្នុង​បត់ជើងធំ ដោយសារ​ចលនា​ពោះវៀន មាន​ភាពយឺត​យាវ ហើយ​បង្ក​ទៅ​ជា​ទល់លាមក​។ ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​ក្រោកឈរ​ដើរ ទោះជា​រវល់​យ៉ាងណា​ក៍ដោយ គឺ​ដើម្បី​សុខភាព​ល្អ​។

៣-​ផឹកទឹក​ក្រូចឆ្មារ
ទម្លាប់​ផឹកទឹក​ក្រូចឆ្មា​ក្តៅ​ឧ​ណ្ឌ​ៗ​មួយ​កែវ​នៅ​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​អ្នក​បត់ជើងធំ​បាន​ស្រួល ព្រោះ​វីតាមីន C របស់​ក្រូចឆ្មារ​ធ្វើ​ឲ្យ​លាមក​ទន់​ងាយ​បត់ជើងធំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ