ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា ដែល​បង្ហោះ​ចែកចាយ​ប្រធាន​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប តាម​បណ្តាញ​សង្គម​នានា នឹង​ប្រឈម​ផ្លូវច្បាប់

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ហាមឃាត់​មិន​ឱ្យ​បង្ហោះ​ប្រធាន​វិញ្ញាសា ក្នុង​ដំណើរការ​សំ​ណេ​រ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប ក្នុង​ពេល​ដំណើរការ​សំ​ណេ​រ​នេះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ហាមឃាត់​មិន​ឱ្យ​បង្ហោះ​ប្រធាន​វិញ្ញាសា ក្នុង​ដំណើរការ​សំ​ណេ​រ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប ក្នុង​ពេល​ដំណើរការ​សំ​ណេ​រ​នេះ​ឡើយ បើ​ពុំនោះ​នឹង​ប្រឈម​ផ្លូវច្បាប់ ។

ជាមួយ​ការ​ចេញ​សេចក្តីណែនាំ នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ៖ ដើម្បី​ធានា​បាន នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន និង​ចៀសវាង​ការ​ដាក់ និង​ទទួល​ទណ្ឌកម្ម​នានា ចំពោះ​បេក្ខជន អនុរក្ស គណៈមេប្រយោគ និង​គណៈកម្មការ​នានា ព្រមទាំង​សាធារណជន ក្នុងអំឡុងពេល នៃ​ដំណើរការ​សំ​ណេ​រ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ ក្រសួង អប់រំ យុវជន និង​កីឡា សូម​ធ្វើការ​ណែនាំ​ដល់​បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធាន​មណ្ឌល​ប្រឡង និង​គណៈកម្មការ នានា ដូច​ខាងក្រោម ៖ មិន​ត្រូវ​សរសេរ ឬ​ថតចម្លង​ប្រធាន​វិញ្ញាសា នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​គ្រប់​រូបភាព ដើម្បី​បង្ហោះ​ចែកចាយ​នៅ​តាម​បណ្តាញ​សង្គម​នានា ។

ក្រសួង​បាន​លើក​ឡើង​ថា ការ​បង្ហោះ​វិញ្ញាសា​ប្រឡង​លើ​បណ្តាញ​សង្គម ជា​អំពើ​ហាមឃាត់​។ ម្ចាស់​គណនី នៃ​បណ្តាញ​សង្គម​នានា ដែល​បាន​បង្ហោះ​វិញ្ញាសា​ប្រឡង​ទាំងអស់ ត្រូវ​លុប​ចេញ​ជា​បន្ទាន់ មុន​ពេល​ក្រសួង​មាន​វិធានការ​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ០៤០ នាក់ (​ស្រី ៧៤ ៨៨២​នាក់​) ក្នុង​នោះ​៖ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៣៩ ៣៥៨ នាក់ (​ស្រី ២៣ ៧១៥ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ៩៧ ៦៨២ នាក់ (​ស្រី ៥១ ១៦៧​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ