ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​មន្ត្រី​អាវុធហត្ថ​ម្នាក់ ចូល​​អង្គភាព ដើម្បី​​ត្រួតពិនិត្យ និង​មាន​វិធានការ ក្រោយ​មាន​ជម្លោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​សូម​ជម្រាប​ជូន ពាក់ព័ន្ធ​ករណី​នឹង​ជម្លោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មាន​ផ្សព្វផ្សាយ​តាម​រយៈ​បណ្ដាញ​ព័ត៌មាន​សង្គម​នានា ដូច​ខាងក្រោម ៖

១-​ក្នុង​ចំណោម​បុគ្គល​ទាំង​២​រូប ដែល​មាន​ជម្លោះ​នោះ មាន​ម្នាក់​ជា​នាយទាហាន នៃ​កងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វ​ណ្ណី ឋានន្តរសក្តិ​វរសេនីយ៍ឯក មុខងារ​ស្នងការ​រង ស្នងការដ្ឋាន​សម្ភារៈ​បច្ចេកទេស បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

២-​កងរាជអាវុធហត្ថ បានឃើញ​នូវ​សកម្មភាព ទ​ង្វើ និង​ការ​ប្រើ​ពាក្យ​សម្តី​របស់​ឈ្មោះ ហ៊ីង វ​ណ្ណី ក្នុង​ឃ្លី​ប​វី​ដេ​អូ កងរាជអាវុធហត្ថ សូម​អភ័យទោស ចំពោះ​ភាគី​ជម្លោះ​ម្ខាង​ទៀត និង​សូមទោស​ជា​សាធារណៈ ចំពោះ​ជនរួមជាតិ​ទាំងមូល នូវ​កំហុស​អ​សីលធម៌ និង​ការ​ប្រព្រឹត្ត​ល្មើស​វិន័យ​កងទ័ព​នេះ ។

៣-​កងរាជអាវុធហត្ថ បាន​កោះហៅ​ឈ្មោះ ហ៊ីង វ​ណ្ណី ចូល​មក​អង្គភាព ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​មាន​វិធានការ​តាម​ច្បាប់ លក្ខន្តិកៈ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កង​យោធពលខេមរភូមិន្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ